backup og meta

អ្នកទំពែកមានសង្ឃឹមហើយ! អាមេរិក បណ្ដុះសក់បានជោគជ័យហើយពេលនេះ

អ្នកទំពែកមានសង្ឃឹមហើយ! អាមេរិក បណ្ដុះសក់បានជោគជ័យហើយពេលនេះ

បញ្ហា​ជ្រុះសក់ដល់ថ្នាក់ទំពែក កើតឡើង​ទាំងប្រុស ទាំង​ស្រី ហើយ​បច្ចុប្បន្ន គ្នាយើង​ខ្លះ វ័យទើបជាង ៣០​ឆ្នាំ ក៏ជួប​បញ្ហា​នេះ​បាត់ទៅ​ហើយ មិនទាន់​ដល់​វ័យ​ចំណាស់ខ្លាំង​ផង។ តែ​បញ្ហា​នេះ ទំនង​អាច​ព្យាបាល​បាន នាពេល​ខាងមុខ ព្រោះអ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​សាកល្បង​បណ្ដុះសក់​ចេញពី​ក្នុង​ស្បែក​បាន​ដោយ​ជោគជ័យ។

ជោគជ័យ​លើ​របក​គំហើញ​ថ្មីនេះ រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ Sanford Burnham Prebys Medical Discovery និង​ចែករំលែកនៅ​សន្និសីទ​អន្តរជាតិ​របស់​សមាគម International Society for Stem Cell Research នៅ​ទីក្រុង Los Angeles របស់​អាមេរិក កាលពី​ថ្ងៃទី​២៧ ខែមិថុនា ២០១៩។

អ្នកវិទ្យាសាស្ត្រ បានបង្កើត​ឫសសក់ ដោយ​ប្រើ​កោសិកាដើម ​ (Stem Cell) របស់​មនុស្ស ហើយ​យក​ទៅ​បញ្ចូល​ក្នុង​ស្បែក​សត្វកណ្ដុរ តាមរយៈ​រឺស័រ​ល្អិត (Scaffolds)។ ក្រោយ​មក សក់​បាន​ដុះចេញ​ពីស្បែក​សត្វកណ្ដុរ តាមរយៈ​រឺស័រនេះ។ បន្ទាប់​ទទួល​ជោគជ័យ​លើ​របបកំហើញ​នេះ អ្នកវិទ្យាសាស្ត្រ​កំពុង​សាកល្បង​វិធីសាស្ត្រ​នេះ លើ​មនុស្ស។

វិធីសាស្ត្រនេះ ពិសេស​ខុសប្លែកពី​វិធីសាស្ត្រ​ផ្សេងទៀត ក្នុង​ការ​បណ្ដុះឫសសក់ ដោយសារ​ការ​ផ្គត់ផ្គង់​កោសិកា​ដើម (Stem Cell) គ្មានដែនកំណត់ ហើយ​អាចប្រមូល​បាន សូម្បីតែ​ពេល​ជោះឈាម។

អត្ថបទពាក់ព័ន្ធ៖

វេជ្ជបណ្ឌិត Richard Chaffoo ទីប្រឹក្សា​ក្រុមហ៊ុន Stemson Therapeutics មាន​ស្នាក់ការ​នៅ​រដ្ឋ California របស់​សហរដ្ឋអាមេរិក បញ្ជាក់​ថា ក្រុមហ៊ុន រំពឹង​ប្រើវិធីសាស្ត្រនេះ ជួយ​បណ្ដុះសក់​ជូន​អតិថិជន ដោយ​ប្រើ​កោសិកា​ដើម ព្រោះកោសិកា​ដើម យក​ចេញពី​ឈាម​របស់​ម្ចាស់ដើម អាច​ទទួល​បានដោយ​​ប្រព័ន្ធ​ការពារ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/news/article-7190405/A-cure-baldness-way-using-human-stem-cells.html

កំណែ​ប្រែបច្ចុប្បន្ន

28/06/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម