ការអង្គុយធ្វើការយូរសឹងរាល់ថ្ងៃ មិនល្អសម្រាប់សុខភាពនោះទេ អាចបណ្ដាលឲ្យឆាប់ស្លាប់។ ហើយក៏មានការសិក្សាជាច្រើនលើបញ្ហានេះដែរ។ តើគួរធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហាប៉ះពាល់សុខភាពមួយនេះ?
សាកលវិទ្យាល័យ Cambridge របស់អង់គ្លេស បានពិនិត្យលើការសិក្សាចំនួន ១៦ រយៈពេល ១៣ ឆ្នាំ ដែលមានទិន្នន័យមនុស្ស ១ លាននាក់។ អ្នកស្រាវជ្រាវរកឃើញថា ការចំណាយពេល ១ ម៉ោង ហាត់ប្រាណដោយដើរ ឬជិះកង់ អាចជួយបំបាត់ផលប៉ះពាល់ដែលបណ្ដាលមកពីការអង្គុយធ្វើការយូរពី ៨ម៉ោងឡើងទៅ/ថ្ងៃ។
ចំណែកការសិក្សាមួយទៀតរកឃើញថា បើយើងចំណាយពេល ៥ ម៉ោងឡើង អង្គុយ ឬមើលទូរទស្សន៍ យើងចាំបាច់ត្រូវហាត់ប្រាណពី ៦០-៧៥ នាទី ដើម្បីកាត់បន្ថយបញ្ហាហានិភ័យសុខភាពដែលបណ្ដាលមកពីការអង្គុយ។
បើមិនអាចចំណាយពេល ១ ម៉ោង ដើរ ឬជិះកង់ទេ អ្នកអង្គុយធ្វើការយូរ អាចទៅហាត់ប្រាណដោយប្រើកម្លាំង (Workout) រយៈពេល ១០ នាទី នៅតាមកន្លែងហាត់ប្រាណបាន។ អ្នកអង្គុយធ្វើការយូរ ចាំបាច់ព្យាយាមធ្វើចលនាឲ្យបានច្រើនក្នុងសកម្មភាពប្រចាំថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]