ថៃ ជាប្រទេសសម្បូរដោយតំបន់ភ្លើងពណ៌ស្របច្បាប់ជាច្រើន ដូច្នេះប្រជាជន ក៏ប្រឈមនឹងជំងឺកាមរោគ និងជំងឺអេដស៍ខ្លាំងដែរ បើទៅរកសេវាផ្ដេសផ្ដាសដោយមិនការពារបានត្រឹមត្រូវ។ ដូច្នេះ សុខាភិបាលប្រទេសនេះ បានជំរុញឲ្យប្រជាជនទៅតេស្ដឈាមមេរោគអេដស៍ ក្រោយរកឃើញមនុស្សរាប់ម៉ឺននាក់ ផ្ទុកមេរោគនេះ ដោយមិនដឹងខ្លួន។
នាយកដ្ឋានគ្រប់គ្រងជំងឺថៃ អំពាវនាវឲ្យពលរដ្ឋ ទៅតេស្ដឈាមមេរោគអេដស៍ដោយមិនបង់ថ្លៃ តាមមន្ទីរពេទ្យរដ្ឋនានា ក្រោយរកឃើញមនុស្ស ប្រមាណ ២៨.០០០នាក់ ផ្ទុកជំងឺនេះដោយមិនដឹងខ្លួននោះទេ។ ពលរដ្ឋថៃ ដែលមានអត្តសញ្ញាណប័ណ្ណ អាចទៅតេស្ដឈាមមេរោគនេះ បាន ២ដង/ឆ្នាំ។ បើតាមការិយាល័យសុខាភិបាលជាតិ ប្រកាសថា ពលរដ្ឋ លើស ៤៥ម៉ឺននាក់ ដឹងខ្លួនថា មានផ្ទុកមេរោគអេដស៍។
ការអំពាវនាវឲ្យពលរដ្ឋទៅតេស្ដឈាមដូច្នេះ គឺក្នុងគោលបំណងព្យាបាល និងបង្ការការរាលដាលនៃជំងឺនេះ។ នាយកដ្ឋានដដែលនេះ បញ្ជាក់ថា នៅឆ្នាំ២០១៩ មានករណីជំងឺអេដស៍ថ្មី ប្រមាណ ៦.៤០០ករណី ឬ ១៧ករណី/ថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- រួមភេទអត់សុវត្ថិភាពនៅថៃ ឥឡូវមានអ្នកកើតស្វាយ ច្រើនដល់កម្រិតប្រកាសអាសន្ន
- អបអរសាទរ! បុរសកើតអេដស៍នៅអង់គ្លេស ពិនិត្យលែងឃើញមេរោគក្រោយព្យាបាល
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]