ប្រឡាំងកាស (Horseshoe Crab) ជាប្រភេទក្ដាមសមុទ្រ ហើយនៅស្រុកខ្មែរយើង អាចយកមកធ្វើជាអាហារញ៉ាំផងដែរ។ នៅអាមេរិកវិញ ឈាមសត្វសមុទ្រមួយនេះ ត្រូវប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ ហើយឈាមរបស់វា ក៏ថ្លៃខ្ពស់ដែរ។
ចាប់តាំងពីឆ្នាំ១៩៦០ មក អ្នកវិទ្យាសាស្ត្រ រកឃើញថា ឈាមសត្វប្រឡាំងកាស អាចយកទៅប្រើ ដើម្បីចាប់បាក់តេរីតូចៗ ដែលបង្កគ្រោះថ្នាក់។ ដូច្នេះ ឧស្សាហកម្មផ្នែកឱសថ បានប្រើឈាមសត្វប្រឡាំងកាស ដើម្បីធានាថា ការចាក់ថ្នាំ វ៉ាក់សាំង និងការវះកាត់ គ្មានការឆ្លងមេរោគ។
រាល់ឆ្នាំ អាមេរិក បានចាប់សត្វប្រឡាំងកាស ប្រមាណ ៥០ម៉ឺនក្បាល ដើម្បីប្រមូលយកឈាម។ ក្រោយប្រមូលឈាមហើយ សត្វនេះ ត្រូវប្រលែងឲ្យចូលក្នុងសមុទ្រវិញ តែវាត្រូវប៉ាន់ស្មានថា បានស្លាប់ ១៥%។ ក្រៅពីអាមេរិក ប្រទេសចិន និងម៉ិកស៊ិក ក៏ប្រមូលយកឈាមសត្វប្រឡាំងកាសផងដែរ។
ដោយសារតម្រូវការខ្ពស់ ឈាមសត្វប្រឡាំងកាស ត្រូវគេហៅថា មាសខៀវ មានតម្លៃរហូតដល់ ៦ម៉ឺនដុល្លារ/ហ្គាឡុន ឬប្រមាណ ជិត ២ម៉ឺនដុល្លារ/លីត្រ។
- ពិសខ្យាដំរី មួយលីត្រ តម្លៃខ្ពស់ជាង ១០លានដុល្លារ ព្រោះផលិតជាថ្នាំព្យាបាលមហារីកបាន
- អំបិលហិម៉ាល័យ ពណ៌ផ្កាឈូក ថ្លៃខ្ពស់ខ្លាំង ហើយក៏ជួយសុខភាពជាងអំបិលធម្មតាឆ្ងាយ
[embed-health-tool-bmi]