មិនថា ខ្មែរយើង ឬប្រទេសថៃនោះទេ នៅឆ្នាំនេះ កំពុងផ្ទុះឡើងជំងឺគ្រុនឈាមយ៉ាងកំហុគដូចគ្នា ដែលបណ្ដាលមកពីមូសខ្លា។ ពាក់ព័ន្ធបញ្ហាសត្វមូសនេះ វិស័យរដ្ឋ និងឯកជនថៃ បានកំពុងស្រាវជ្រាវផលិតស្បែកជើងប្រឆាំងសត្វមូស។
ស្បែកជើងនេះ ឈ្មោះថា “Nano Shoues” ទាក់ទាញសត្វមូស ហើរមកទំពីលើ ដោយនៅលើស្បែកជើងនេះ មានថ្នាំសម្លាប់សត្វល្អិត។ ពេលសត្វមូសទំលើស្បែកជើងនេះ វានឹងជាប់ថ្នាំគីមី ដែលរារាំងមូសមិនឲ្យពង និងក្លាយជាដង្កូវទឹក។ ស្បែកជើងនេះ ត្រូវសហការគ្នាផលិតដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងក្រុមហ៊ុន SCG របស់ថៃ។
គម្រោងផលិតស្បែកជើងប្រឆាំងសត្វមូសនេះ រំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២១ ខាងមុខ ហើយពេលនោះមានតែក្រុមហ៊ុនប៉ុណ្ណោះដែលសម្រេចចេញលក់ផលិតផលនេះ នៅតាមទីផ្សារ។ ក្រុមហ៊ុន SCG បញ្ជាក់ថា ការបង្កើតថ្មីនេះ មិនមែ ដើម្បីតែប្រាក់ចំណេញនោះទេ។ ក្រុមហ៊ុន ចង់យកស្បែកជើងនេះជួយដល់តាមសហគមន៍ ដែលមានជំងឺបង្កដោយមូស កំពុងរាលដាល។
បច្ចុប្បន្ន ក្រុមការងារមួយ កំពុងសិក្សាពីប្រសិទ្ធភាព និងធានាថា ការបង្កើតថ្មីនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងបរិស្ថាន។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺគ្រុនឈាមអាចផ្ទុះក្នុងឆ្នាំ ២០១៩ នេះ តើត្រូវបង្ការម៉េចខ្លះ?
- សញ្ញាងាយកត់ចំណាំបំផុត បើកូនកើតជំងឺគ្រុនឈាម
[embed-health-tool-bmi]