backup og meta

ឧស្សាហ៍ទៅពេទ្យវៀតណាម ត្រូវប្រយ័ត្ន! ទីនោះសម្បូរបាក់តេរីស៊ាំថ្នាំច្រើនណាស់

ឧស្សាហ៍ទៅពេទ្យវៀតណាម ត្រូវប្រយ័ត្ន! ទីនោះសម្បូរបាក់តេរីស៊ាំថ្នាំច្រើនណាស់

ពលរដ្ឋខ្មែរយើងមិនតិចទេដែលបាន​ទៅ​ពិនិត្យ និង​ព្យាបាល​សុខភាពនៅតាម​មន្ទីរពេទ្យ​នានានៅប្រទេស​វៀតណាមក្នុងមួយឆ្នាំៗ។  តែបើចូលក្នុងមន្ទីរពេទ្យ​ហើយ គួរប្រុងប្រយ័ត្ន ព្រោះនៅទីនោះសម្បូរបាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំច្រើនណាស់។

ក្នុងការសិក្សា​លើ​អ្នកជំងឺ ២.២៣៣​ នាក់ ក្នុង​មន្ទីរពេទ្យ ១២​ កន្លែង ពី ឆ្នាំ​២០១៧-២០១៨ អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត និង​វៀតណាម រកឃើញ​ថា អ្នកជំងឺ​មានផ្ទុក​បាក់តេរី​ស៊ាំនឹង​ថ្នាំជាច្រើន ដោយមានទាំង​ប្រភេទ​បាក់តេរី Carbapenem-resistant Enterobacteriaceae ដែលស៊ាំ​នឹង​ក្រុមថ្នាំ​បំបាត់ការ​ឈឺចាប់ ប្រើ​ដើម្បី​ព្យាបាល​ការឆ្លងមេរោគ​ធ្ងន់ធ្ងរ។

ក្នុងការសិក្សា អ្នកវិទ្យាសាស្ត្រឃើញមាន​អត្រាខ្ពស់​នៃ​បាក់តេរី​ពោះវៀន​ដែលស៊ាំ​នឹង​ថ្នាំជាច្រើន នៅតាម​មន្ទីរពេទ្យ​នានា។ លោកសាស្ត្រាចារ្យ Hakan Hanberger ដឹកនាំ​ការសិក្សា បញ្ជាក់​ថា “រយៈពេល​កាន់តែយូរ ដែល​អ្នកជំងឺ​ស្នាក់នៅ​មន្ទីរពេទ្យ ហានិភ័យ​នឹង​កាន់តែ​ខ្ពស់ ដែល​ពួកគេ​ឆ្លង​បាក់តេរី​ស៊ាំ​នឹង​ក្រុមថ្នាំ Carbapenems“។ ការសិក្សា ប៉ាន់ស្មាន​ថា ប្រសិនបើអ្នកជំងឺ​ស្នាក់នៅ​មន្ទីរពេទ្យ ១​ថ្ងៃ ពួកគេ​មានឱកាស​ឆ្លង​មេរោគ រហូត​ដល់ ៤,២%។

ការសិក្សា សន្និដ្ឋាន​ថា មាន​ការរាលដាល​នៃ​បាក់តេរី​ស៊ាំ​នឹង​ថ្នាំ​ជាច្រើន នៅ​ក្នុង​មន្ទីរពេទ្យ​វៀតណាម ដោយ​មាន​ការចម្លង​យ៉ាងខ្លាំងទៅ​អ្នកជំងឺ។ ចំណែក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចាត់ទុក​វៀតណាមជាប្រទេស​មាន​អត្រាខ្ពស់ខ្លាំង នៃ​ការឆ្លងមេរោគ​ស៊ាំ​នឹង​ថ្នាំ​បំបាត់​ការឈឺចាប់។

អត្ថបទពាក់ព័ន្ធ៖

ដើម្បី​លុបបំបាត់​បញ្ហា​នេះ វៀតណាម ចាំបាច់​ដាក់ចេញ​វិធានការ​នានា ដូចជា លើកកម្ពស់​អនាម័យ​ដៃ ប្រើវិធីសាស្ត្រ​សម្អាត​នៅតាម​មន្ទីរពេទ្យ និង​ទុក​អ្នក​ជំងឺ​ឆ្លងមេរោគ​ឲ្យ​នៅ​ដាច់តែឯង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://e.vnexpress.net/news/news/study-vietnam-hospitals-a-hotspot-of-antibiotic-resistant-bacteria-3944683.html

កំណែ​ប្រែបច្ចុប្បន្ន

02/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម