backup og meta

ប្រកួតផឹកស្រា ស្លាប់ម្នាក់នៅថៃ

ប្រកួតផឹកស្រា ស្លាប់ម្នាក់នៅថៃ

ការផឹកគ្រឿងស្រវឹង ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​របស់​យើង ទាំង​ពេលបច្ចុប្បន្ន និង​អនាគត ហើយ​បញ្ហានេះ បាន​កើនឡើង​យ៉ាងខ្លាំង​នៅតំបន់​អាស៊ាន មិនថាតែ ថៃ វៀតណាម ឬកម្ពុជានោះទេ។ ដូច្នេះ គ្នាយើង ដែល​ញ៉ាំគ្រឿងស្រវឹង​ច្រើន គួរប្រុងប្រយ័ត្ន ព្រោះ​​សប្ដាហ៍មុន បុរសថៃម្នាក់ បាន​ស្លាប់ ក្រោយ​ចូលរួម​ក្នុង​ការប្រកួត​ផឹកស្រា ដើម្បី​បង្អួត​ពី​ភាព​ខ្លាំង និង​ភាព​ប៉ិនប្រសប់​ផឹក​បាន​ច្រើន។ 

បុរសម្នាក់​​បាន​​ស្លាប់ ​ផឹក​លើស​កម្រិត​ ព្រោះ​តែ​ចង់​ឈ្នះ​ពី​ការ​​ប្រកួត​ផឹកស្រា​ អំឡុង​កម្មវិធី​ជប់លៀង​​​ក្រុមហ៊ុន​ដែល​ខ្លួន​កំពុង​បម្រើ​ការ ដែល​រៀបចំ​ដោយ​​ក្រុមហ៊ុន​ស៊ីឈ្នួល​រៀបចំ​កម្មវិធី​កម្សាន្ត​មួយ​ផ្សេង​ទៀត កាល​ពី​ចុង​ខែ មិថុនាកន្លង​ទៅ។

លោក Kittisak Klabdee ទីប្រឹក្សា​ក្រសួងសុខភាព​សាធារណៈ​ថៃ បញ្ជាក់​ថា បុរស​ដែលស្លាប់​នោះ មាន​កម្រិត​អាល់កុល​ក្នុងឈាម ៤០០​មីល្លីក្រាម/ដេស៊ីលីត្រ ឯ​កម្រិត​សុវត្ថិភាព​ខ្ពស់​បំផុត​ត្រឹមតែ ៣០០​មីល្លីក្រាម/ដេស៊ីលីត្រ។ ​​លោក​បន្ត​ថា បរិមាណ​ដ៏​ច្រើន​លើស​កម្រិត​ជាតិ​អាល់កុល​ក្នុង​ខ្លួន​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ផឹក បាត់​ដង្ហើម​(ដាច់ខ្យល់) ភ្លាមៗ។ ​

ក្រោយ​មាន​ករណី​ស្លាប់​បាត់បង់ជីវិត​ពី​ការ​ប្រណាំងប្រជែង​ប្រកួត​ផឹក​រក​ជើង​ខ្លាំង​ពី​ការ​រៀបចំ​កម្មវិធី​កម្សាន្ត​នេះដែរ​ បណ្ដាញ​យុវជន​ក្រុម​ការពារ​អ្នក​សេពគ្រឿងស្រវឹង​ថ្មី ​បាន​ដាក់​​ញត្តិមួយច្បាប់​​ជូន​ក្រសួង​សុខាភិបាលថៃ ស្នើ​​​ឲ្យ​ក្រសួងបន្ថែម​ការ​​រឹតបន្ដឹង​​ច្បាប់​គ្រឿងស្រវឹង​ ជាពិសេស​​ចំពោះ​ការ​រៀបចំ ឬ​ក្រុម​អ្នក​រៀបចំ​កម្មវិធី ឬ​ការប្រកួត​ផឹកស្រា ដែល​បាន​សម្លាប់​មនុស្ស​ដូច​ករណី​នៅ​ខេត្ត​ Phetchaburi នេះជា​ឧទាហរណ៍​ស្រាប់។

អគ្គនាយករង នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រឿងស្រវឹង លោក Pongtorn Chartpituck បញ្ជាក់​ថា ក្រុម​អ្នករៀបចំ ឬ​បង្កើត​កម្មវិធី​ប្រកួតផឹក​ក្រុមហ៊ុន​នេះ ​អាចជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ។ យ៉ាង​ណា​ក៏​ដោយ ករណី​នេះ សមត្ថកិច្ច​កំពុង​បន្ត​ស៊ើប​អង្កេត​យ៉ាយ​យក​ចិត្ត​ទុកដាក់។

អត្ថបទពាក់ព័ន្ធ៖

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bangkokpost.com/thailand/general/1706486/warning-on-beer-chugging-events

កំណែ​ប្រែបច្ចុប្បន្ន

04/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម