backup og meta

លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់

ការហាត់ប្រាណ ផ្ដល់ប្រយោជន៍​ជាច្រើន​ដល់​សុខភាព​របស់យើង ដូចជា ជួយ​បញ្ចេញ​ជាតិពុល ចលនា​សាច់ដុំ ហើយ​វាក៏ជា​ការណែនាំ​ពី​គ្រូពេទ្យ​ផងដែរ។ ការសិក្សា​របស់​ដាណឺម៉ាក រកឃើញ​ថា ហាត់ប្រាណ​ដោយ​លើកទម្ងន់ មាន​ផល​ល្អ​ចំពោះ​បេះដូង​ច្រើន​ជាង​ការ​ហាត់​បែប​ផ្សេង​ច្រើន​ណាស់។

លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់

អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Copenhagen របស់​ដាណឺម៉ាក បញ្ជាក់​ថា ការ​ហាត់ប្រាណ​ដោយ​លើកទម្ងន់ ពិតជា​ជួយ​កាត់បន្ថយ​ខ្លាញ់ក្នុង​បេះដូង និង​ជាលិកា​ខ្លាញ់ (Adipose)។ ប៉ុន្ដែ​ការ​ហាត់ប្រាណ​ផ្សេងទៀត ទោះបីជា​ប្រើ​កម្លាំង និង​ស៊ូខ្លាំង (ប្រភេទ Endurance) ពុំជួយ​ដល់​បេះដូង ដូចការ​ហាត់ប្រាណ​ដោយ​លើកទម្ងន់​នោះទេ។

ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវ បាន​ជ្រើសរើស​មនុស្ស​ធាត់ ៣២​នាក់ ប៉ុន្ដែ​ពួកគេ គ្មាន​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម​នោះទេ។ មនុស្ស​ទាំង ៣២​នាក់​នេះ បាន​ហាត់ប្រាណ​រយៈពេល ៣​ខែ ដោយ​មាន​ការហាត់ប្រាណ​ដោយ​លើកទម្ងន់ និង​ការហាត់ប្រាណ​ផ្សេងៗ​ទៀត។ អ្នកចូលរួម​ក្នុង​ការសិក្សា​នេះ បាន​ស្កេន MRI បេះដូង តាំងពី​ចាប់ផ្ដើម រហូត​ដល់​ចុងបញ្ចប់​នៃ​ការសិក្សា។

ការហាត់ប្រាណ​គ្រប់​ប្រភេទ ពិតជា​កាត់បន្ថយ​ជាលិកា​ខ្លាញ់ ប្រៀបធៀប​ជាមួយ​អ្នក​អត់​ហាត់ប្រាណ។ ប៉ុន្ដែ​មាន​តែការ​ហាត់ប្រាណ​ដោយ​លើកទម្ងន់​ប៉ុណ្ណោះ ដែល​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​បេះដូង រហូត​ដល់ ៣១% បើធៀប​នឹង​អ្នក​អត់​ហាត់ប្រាណ។

ទោះបីជា​ការសិក្សា​នេះ ពុំបាន​ពន្យល់​មូលហេតុ ដែល​ការហាត់ប្រាណ​ដោយ​លើក​ទម្ងន់ ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​បេះដូង ជាង​ការហាត់ប្រាណ​បែបផ្សេង​ទៀត​ក៏ដោយ ក៏មាន​ការសិក្សា​ពីមុន​ជាច្រើន លើកឡើង​ពីបញ្ហានេះ​ដែរ។ ការសិក្សា​ជាច្រើន រកឃើញ​ថា ការហាត់ប្រាណ​ដោយលើក​ទម្ងន់ ជួយ​បង្កើន​​សាច់ដុំ និង​មេតាប៉ូលិស ដែល​ជួយ​ដុត​កាឡូរី ជាង​ការហាត់ប្រាណ​បែបផ្សេងទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

គណនា BMI

health-tool-icon

ឆ្នាំ

តើលោកអ្នកចង់ដឹង​ពីវិធីព្យាបាលការសម្រកទម្ងន់ដែរ ឬទេ?

តើអ្នកធ្លាប់ដឹងពីវិធីព្យាបាល GIP និង GLP-1 ទេ?

* នេះ​ជា​ការ​ព្យា​បាល​ថ្មីដែល​​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​សម្រក​ទម្ងន់ និង​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២។

រក្សា​ការ​តាមដាន និងសម្រក​ទម្ងន់៖ ទទួលបាន​ព័ត៌​មាន​ថ្មី​ពី​គ្រូពេទ្យ​ជំនាញ លើ​ការ​ព្យា​បាល​ការសម្រក​ទម្ងន់ និងការផ្តល់ជំនួយដោយផ្ទាល់​ក្នុង​ប្រអប់​សារ​របស់​អ្នក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.reuters.com/article/us-health-heart-fitness/weightlifting-better-at-reducing-heart-fat-than-aerobic-exercise-idUSKCN1U027A

កំណែ​ប្រែបច្ចុប្បន្ន

08/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ 08/07/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម