ពេលឈឺហើយ យើងប្រាកដជាស្វែងរកមធ្យោបាយព្យាបាលតាមគ្រប់រូបភាព និងលទ្ធភាព ឲ្យតែដឹងថា មធ្យោបាយព្យាបាលនោះ មានប្រសិទ្ធភាព។ នៅកាណាដា មានសូណាដោយវិទ្យុសកម្ម ហើយត្រូវអះអាងថា អាចព្យាបាលជំងឺធ្ងន់ធ្ងរជាច្រើនមុខ តែឥលូវ ក្រសួងសុខាភិបាលចេញមកបញ្ជាក់ថា មធ្យោបាយនេះ អត់បានការទេ។
អាជ្ញាធរសុខាភិបាលកាណាដា បានប្រាប់ឲ្យប្រជាជនប្រយ័ត្នចំពោះសូណាដោយវិទ្យុសកម្ម ដែលអះអាងថា អាចព្យបាលជំងឺទឹកនោមផ្អែម អូទីស្សឹម និងជំងឺធ្ងន់ធ្ងរជាច្រើនទៀត។ អាជ្ញាធរ ព្រមានថា អ្នកជំងឺអាចប្រឈមនឹងហានិភ័យ ប្រសិនបើពួកគេសម្រេចទៅសូណាដោយវិទ្យុសកម្ម ដើម្បីជួយព្យាបាលជំងឺ។
ចំណែកអ្នកជំងឺ ដែលបានទៅសូណាដោយវិទ្យុសកម្មហើយ គួរទៅជួបជាមួយគ្រូពេទ្យ ដើម្បីតាមដាន និងពិនិត្យលើស្ថានភាពជំងឺ។
សូណាដោយវិទ្យុសកម្ម មិនត្រូវអនុញ្ញាតនោះទេ នៅក្នុងប្រទេសកាណាដា ប៉ុន្ដែមានជំនួញជាច្រើន ជួយផ្សព្វផ្សាយ ដោយអះអាងថា វាអាចព្យាបាលអូទីស្សឹម ជំងឺទឹកនោមផ្អែម ជំងឺធ្ងន់ធ្ងរជាច្រើន និងជួយបញ្ចុះទម្ងន់ផងដែរ។
តែអាជ្ញាធរ បញ្ជាក់ថា គ្មានភស្ដុតាងពិសោធន៍តាមបែបវេជ្ជសាស្ត្រ បញ្ជាក់ថា សូណាដោយវិទ្យុសកម្មអាចព្យាបាលជំងឺណាមួយបានទេ។ អាជ្ញាធរ ចាត់ទុកមធ្យោបាយព្យាបាលបែបនេះ ថា ខុសច្បាប់។ ជាមួយគ្នានេះ អាជ្ញាធរព្រមាន នឹងចាត់វិធានការលើក្រុមហ៊ុននានា ប្រសិនបើមិនបញ្ឈប់ការផ្សព្វផ្សាយសូណាដោយវិទ្យុសកម្មទៀត។
អត្ថបទពាក់ព័ន្ធ៖
- សូណា ជួយបេះដូង និងសម្ពាធឈាម ដូចហាត់ប្រាណដែរ
- ទម្លាយអាថ៌កំបាំងសុខភាពម៉េចបានគេចូលចិត្តទៅ សូណា សម្បើមម្ល៉េះ!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]