backup og meta

អ្នក​វិទ្យាសាស្រ្ត​ចិន​ថាអាចកែ​ហ្សែន​មនុស្សបាន តែអត់អ្នកគាំទ្រ

អ្នក​វិទ្យាសាស្រ្ត​ចិន​ថាអាចកែ​ហ្សែន​មនុស្សបាន តែអត់អ្នកគាំទ្រ

មក​ដល់​សម័យ​កាល​​បដិវត្ត​ឧស្សហកម្ម​​៤.០ ​​វេជ្ជសាស្រ្ត​ក៏​​កាន់​តែ​ទំនើប ហើយ​ថ្មី​ៗ​នេះ អ្នក​វិទ្យាសាស្រ្ត​ចិន​ម្នាក់​រក​ចង់​​​ធ្វើ​កំណែ​ហ្សែន​របស់​មនុស្ស ប៉ុន្តែ​ត្រូវ​​​ក្រុម​អ្នក​វិទ្យាសាស្រ្ត​​​​​បដិសេធ​មិន​គាំ​ទ្រ ដោយ​លើក​ពី​ហេតុ​ផល​សំខាន់​មួយ​ចំនួន។

អ្នក​វិទ្យាសាស្ត្រ​​ស្រាវជ្រាវ​ជន​ជាតិ​ចិន គឺ​លោក He Jiankui មាន​គម្រោង​ចង់​ធ្វើ​កំណែ​ទម្រង់​ហ្សែន​​​លើ​មនុស្ស​តាំង​តែ​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ ដោយ​​ការ​​កែ​ប្រែ​ហ្សែន​គឺ ជា​ដំណើរ​ការ​ដែល អ្នក​វិទ្យាសាស្រ្ត​អាច​កែ​ បន្ថែម យក​ចេញ ឬ​ផ្លាស់​ប្តូរ​​ DNA ទៅ​លើ​មេ​ជីវិត ស៊ុត​បង្ក​កំណើត និង​អំប្រ៊ីយ៉ុង(គភ៌) ដែល​ជា​ចុង​ក្រោយ​ធ្វើ​ឲ្យ​សេរីរាង្គកាយ​នោះ​​នឹង​កើត​មក​ មាន​ទម្រង់​ទៅ​តាម​ដែល​អ្នក​វិទ្យាសាស្រ្ត​ចង់​បាន។

យ៉ាង​ណា​មិញ ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៅ​តែ​មិន​ទាន់​​ឯកភាព​គ្នា លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​រឿង​ខាង​លើ​ឡើយ បើ​ទោះ​បី​​​ករណី​កម្រ​ខ្លះ​ គេ​អនុញ្ញាត​ឲ្យ​​តាម​ការ​ស្នើ​សុំ​ដ៏​តឹង​រឹង​​ ឲ្យ​មាន​ការ​ធ្វើ​តេស្ត​នៅ​ឡាបូ​​ស្រាវជ្រាវ​ក៏​ដោយ។ នេះ​ព្រោះ​ថា លទ្ធផល​នៃ​ការ​កែ​នោះ នឹង​​​អាច​លេច​ចេញ​​ជា តួយ៉ាង​​​មនុស្ស​​​ជា​ទ្រង់​ទ្រាយ​ផ្សេង​ មិន​អាច​ស្មាន​បាន ឬ​មិន​អាច​គ្រប់​គ្រង​លើ​លទ្ធ​ផល​នៃ​ការ​កែ​ហ្សែន​នោះ​បាន។

អត្ថបទពាក់ព័ន្ធ៖

ទោះ​ជា​យ៉ាង​ណា លោក​ He Jiankui បាន​​លួច​ធ្វើ​កំណែ​ខាង​លើ​ដោយ​សម្ងាត់ ដោយ​ធ្វើ​ការ​កែ​ហ្សែន​លើ​អំប្រ៊ីយ៉ុង​កេ្មង​ស្រី​ភ្លោះ​​ពីរ​នាក់​ឲ្យ​ស៊ាំ​ទៅ​​នឹង​វីរុស​មេរោគ​​អេដស៍​ តែ​ទោះ​​បី​ធ្វើ​ឡើង​ជា​ទម្រង់​បែប​ណា​ក៏​ដោយ នោះ​គឺ​ផ្ទុយ​នឹង​ច្បាប់​ដ៏​តឹង​រ៉ឹង​របស់​រដ្ឋាភិបាល​​ប្រទេស​ចិន​ ហើយ​អ្នក​ស្រាវជ្រាវ​ចិន​រូប​នេះ​ក៏​ត្រូវ​សាកលវិទ្យាល័យ​របស់​លោក​បណ្តេញ​ចេញ​ពី​ការងារ​ផង​ដែរ៕ ​

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-6804549/Scientists-demand-BAN-human-gene-editing-illegal-Chinese-experiment.html

https://www.nature.com/articles/d41586-019-00726-5

កំណែ​ប្រែបច្ចុប្បន្ន

09/07/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម