backup og meta

បើផ្ដាច់ស្រាបាន ជួយឲ្យជីវិតប្រសើរឡើងចំពោះរឿងទាំងនេះ

បើផ្ដាច់ស្រាបាន ជួយឲ្យជីវិតប្រសើរឡើងចំពោះរឿងទាំងនេះ

យើង​ដឹង​ហើយ​ថា ផឹកស្រា ឬគ្រឿងស្រវឹងច្រើនលើស​កម្រិត បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់សុខភាព បង្ក​ជាជំងឺ​ថ្លើម និង​ជំងឺផ្សេងទៀត​ជាច្រើន ដែល​ចាំបាច់ គួរចៀសវាង និង​ឈប់បន្ត​ទម្លាប់បែបនេះ​ទៀត។ ការសិក្សា​មួយ រកឃើញ​ថា អ្នក​ផ្ដាច់ស្រា មាន​គុណភាព​ជីវិត​កាន់តែប្រសើរ​ឡើង ប្រសើរ​ជាង​យើង​ទៀត។ តើ​ប្រសើរ​អី? 

ការសិក្សា​ថ្មីនេះ បាន​ពិនិត្យ​លើ​មនុស្ស ១០.៣៨៦​នាក់ នៅ​ក្រុង​ហុងកុង ដោយ​មាន​ទាំង​អ្នកមិន​ផឹក​ស្រា និង​អ្នកផឹកស្រា។ អ្នកចូលរួម​ក្នុង​ការផឹកស្រា ជាមធ្យម មាន​អាយុ ៤៩​ឆ្នាំ ដោយ​បុរស ៦៤% និង​ស្រ្តី ៨៨% ជាអ្នកមិនផឹកស្រា។ អ្នកស្រាវជ្រាវ បាន​តាមដាន​អ្នកចូលរួម ជាង ២​ឆ្នាំ ដោយ​អំឡុងពេល​សិក្សា បុរស ៤០% និង​ស្រ្តី ៦២% បានផ្ដាច់ស្រា។

លទ្ធផល រកឃើញ​ថា ស្ត្រី​ដែលបាន​ផ្ដាច់ស្រា អំឡុង​ពេល​សិក្សា មាន​គុណភាព​ជីវិត​ប្រសើរឡើង ជាង​ស្រ្តីដែល​មិន​ផឹកស្រា​ទៅទៀត។ ចំណែក​បុរស​ដែល​បាន​ផ្ដាច់ស្រា ក៏មាន​គុណភាព​ជីវិត​ប្រសើរឡើង ជាង​បុរស​ដែល​មិន​ផឹកស្រា​ដែរ។

លោក Xiaoxin Yao មកពី​សាកលវិទ្យាល័យ​ហុងកុង និងជា​អ្នកដឹកនាំ​ការសិក្សា និយាយ​ថា ការផ្ដាច់​ស្រា អាច​កាត់បន្ថយ​បញ្ហា​ស្ត្រេស​ក្នុង​ជីវិត ដូចជា ទំនាស់​ក្នុង​គ្រួសារ បញ្ហា​នៅ​កន្លែង​ការងារ និង​បញ្ហា​ផ្លូវច្បាប់ ហើយ​ជាលទ្ធផល ជួយ​បង្កើន​គុណភាព​សុខភាព​ផ្លូវចិត្ត។ លោក​បន្ដថា គុណភាព​សុខភាព​ផ្លូវចិត្ត​ប្រសើរឡើង អាច​ដោយសារ​ផលប្រយោជន៍​បែប​ចិត្តសាស្ត្រ​នៃ​ផ្ដាច់ស្រា ជាង​ឥទ្ធិពល​នៃ​ការ​ផ្ដាច់ស្រា។

អត្ថបទពាក់ព័ន្ធ៖

ដើម្បី​ផ្ទៀងផ្ទាត់​ការជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ការ​ផ្ដាច់ស្រា និង​គុណភាព​ជីវិត អ្នកស្រាវជ្រាវ បាន​ពិនិត្យ​ការស្ទង់មតិ​លើ​ពលរដ្ឋ​អាមេរិក ៣១.០៧៩​នាក់។ លទ្ធផល រកឃើញ​ថា ស្រ្តី​ដែល​ផឹកស្រា ហើយ​បាន​ផ្ដាច់​ទម្លាប់នេះ មាន​គុណភាព​ជីវិត​ប្រសើរឡើង ដូចគ្នា​នឹង​ស្រ្តី​នៅ​ហុងកុង​ដែរ។

 

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់ ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.reuters.com/article/us-health-alcohol-qol/drinking-less-might-be-tied-to-higher-quality-of-life-idUSKCN1U32KO

កំណែ​ប្រែបច្ចុប្បន្ន

09/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម