backup og meta

ស្រាយចម្ងល់ ហេតុអីជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លង ឬប៉ះពាល់ដល់មនុស្ស?

ស្រាយចម្ងល់ ហេតុអីជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លង ឬប៉ះពាល់ដល់មនុស្ស?

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី “បញ្ហា​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក” រៀបចំ​ដោយ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល នៅ​ព្រឹក​នេះ ទាំង​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទាំង​មន្ត្រី​ក្រសួង​សុខាភិបាល បាន​អះ​អាង​ជា​ថ្មី​ម្តង​ទៀត​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ឆ្លង​ពី​សត្វ​ជ្រូក​ទៅ​សត្វ​ជ្រូក​ប៉ុណ្ណោះ មិន​ឆ្លង​ដល់​មនុស្ស ឬ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ឡើយ។

ចំពោះ​មូលហេតុ​ដែល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រិក​មិន​ឆ្លង​ដល់​មនុស្ស​នោះ មន្ត្រី​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បកស្រាយ​ថា តាម​វិទ្យាសាស្ត្រ​ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្ស​នោះ​ទេ ព្រោះ​ភ្នាក់ងារ​ទទួល (Receptor) នៅ​ក្នុង​ខ្លួន​មនុស្ស​មិន​ចាប់់​យក​វីរ៉ុស​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​ទេ ដូច្នេះ​កាល​ណា Receptor អត់​ចាប់​យក ពេល​ដែល​វីរ៉ុស​នោះ​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​អាច​បញ្ចេញ​ចោល ឬ​ក៏​ងាប់។

ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​ការ​បែង​ចែក​ចំណាត់​ថ្នាក់​របស់​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​សុខភាព​សត្វ​ពិភពលោក ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ចាត់​ចូល​ទៅ​ក្នុង​ជំងឺ​ដែល​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​នោះ​ទេ។

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​ជំងឺ​ឆ្លង​រាល​ត្បាត​ធ្ងន់ធ្ងរ​បង្ក​ឡើង​ដោយ​វីរុស។ ជំងឺ​នេះ​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​សត្វ​ជ្រូក​គ្រប់​ប្រភេទ តាម​រយៈ​ការ​ចម្លង​ផ្ទាល់​រវាង​ជ្រូក​ស្រុក​និង​ជ្រូក​ស្រុក ជ្រូក​ស្រុក​និង​ជ្រូក​ព្រៃ ឬ​ដោយ​ប្រយោល។

ចាប់​ពី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្តរតនគិរី រហូតដល់ ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ មក ពេល​មាន​សត្វ​ជ្រូក​ជាង​២​ពាន់​ក្បាល​ត្រូវ​បាន​សម្លាប់ និង​បំផ្លាញ​ចោល ដែល​សុទ្ធ​តែ​ជា​សត្វ​ជ្រូក​ចិញ្ចឹម​ដោយ​បងបង​ប្អូន​កសិករ​ជា​លក្ខណៈ​គ្រួសារ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/07/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម