backup og meta

នេះជាមូលហេតុ ស្រីៗចាស់ទៅ ចំណង់ផ្លូវភេទកាន់តែតិច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 12, 2019

    នេះជាមូលហេតុ ស្រីៗចាស់ទៅ ចំណង់ផ្លូវភេទកាន់តែតិច

    មនុស្សស្រី ពេល​កាន់តែ​ចាស់ទៅ ចំណង់ផ្លូវភេទក៏កាន់តែធ្លាក់ចុះខ្លាំង​ ដែល​នេះមិនមែន​ដោយសារ​ត្រឹមតែ​កត្ដា​ជីវសាស្ត្រ​ប៉ុណ្ណោះទេ វា​ក៏បណ្ដាល​មក​ពី​កត្ដា​ចិត្តសាស្ត្រ​ផងដែរ។

    ការសិក្សារកឃើញ​ថា កត្ដាដែល​ធ្វើ​ឲ្យ​ចំណង់ផ្លូវភេទ​ស្រីៗពេល​ចាស់ទៅ កាន់តែ​តិច ដោយសារ​ការ​កង្វល់​លើ​រូបរាងកាយ ទំនុកចិត្ត ស្ត្រេស ការផ្លាស់ប្ដូរ​អារម្មណ៍ និង​បញ្ហា​ទំនាក់ទំនង។ ការសិក្សា​ពីមុនរកឃើញ​ថា កត្ដាជីវសាស្ត្រ បានកាត់​បន្ថយ​សកម្មភាពផ្លូវភេទ​របស់​ស្រីៗ ដូចជាបញ្ហា​អំឡុងពេល​មក​រដូវ (Hot Flashes) ស្ងួតទ្វារមាស និងការ​ឈឺចាប់​ពេលមករដូវ (Painful Intercourse)។

    សម្រាប់​ការសិក្សា​ថ្មី​នេះ បាន​ធ្វើឡើង​លើស្ត្រី​ក្រោយ​អស់រដូវ ជិត ៤.៥០០​នាក់ ដោយ​ពាក់កណ្ដាល​នៃ​ស្រ្តីចូលរួម​ក្នុង​ការសិក្សា​នេះ ពីមុនមាន​សកម្មភាព​ផ្លូវភេទ​សកម្ម បន្ទាប់មក​បាន​ធ្លាក់ចុះ​ជាបន្ដបន្ទាប់។

    មូលហេតុ​សំខាន់​នៃ​ការ​ធ្លាក់ចុះ​សកម្មភាព​ផ្លូវភេទ​របស់​ស្រ្តី ដោយសារ​ស្ថានភាព​សុខភាព​របស់​ដៃគូ មុខងារ​ផ្លូវភេទ​របស់​ដៃគូ​មិនដំណើរការ បញ្ហា​សុខភាព​របស់​ស្រ្តី និង​រោគសញ្ញា​អំឡុង​ពេល​មក​រដូវ។

    ចំណែក​មូលហេតុ​រួមច្រើនបំផុត នៃ​ការ​ថមថយ​សកម្មភាព​ផ្លូវភេទ​របស់​ស្រ្តី ដោយសារ​បញ្ហា​ទំនាក់ទំនង ការរៀបចំ និង​ការយល់ឃើញ​ចំពោះ​អាយុ។ ក្នុង​ការសិក្សា មាន​ស្ត្រីតែ ៣%​ប៉ុណ្ណោះ ឆ្លើយថា មាន​បទពិសោធន៍​សកម្មភាព​ផ្លូវភេទ​វិជ្ជមាន និង ៦% ប្រើថ្នាំ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវភេទ។

    អត្ថបទពាក់ព័ន្ធ៖

    វេជ្ជបណ្ឌិត Stephanie Faubion ប្រធាន​សមាគម North American Menopause Society លើកឡើង​ថា បញ្ហា​សុខភាព​ផ្លូវភេទ ជារឿងធម្មតា​ក្នុង​ចំណោម​ស្រ្តី ពេល​ពួកគេ​ចាស់ទៅ ហើយ​កត្ដាដៃគូ​ដើរតួនាទី​សំខាន់ ក្នុង​ភាពរីករាយ និង​សកម្មភាព​ផ្លូវភេទ​របស់​ស្រ្តី។ វេជ្ជបណ្ឌិត​រូបនេះ បន្តថា បញ្ហា​ពេល​មក​រដូវ ក៏ប៉ះពាល់​ដល់​មុខងារ​ផ្លូវភេទដែរ តែ​ស្រ្តីខ្លះ ស្វែងរក​ការ​ព្យាបាល ដើម្បី​ដោះស្រាយ​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម