លេងហ្គេម ឬអ៊ីនធើណេតយូរម៉ោងពេក ត្រូវអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកថាជាវិបត្តិ ឬចាត់ថ្នាក់ជាការញៀនមួយប្រភេទ ខណៈប៉ុន្តែថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវអាល្លឺម៉ង់ បានប្រើប្រាស់វិធីសាស្រ្តថ្មីមួយ ដើម្បីព្យាបាលបញ្ហា ជក់លេងហ្គេមរាប់ម៉ោង ភ្លេចបាយភ្លេចទឹកបាន។
ដោយមើលឃើញពីបញ្ហាខាងលើ កំពុងកើតមានយ៉ាងគំហុក ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ Mainz ប្រភេទអាល្លឺម៉ង់ បានសាកល្បង វិធីព្យាបាលថ្មីមួយ លើអ្នកស្ម័គ្រចិត្ត ១៤៣នាក់ សុទ្ធសឹងជាអ្នកលេងហ្គេម ឬជក់អ៊ីនធើណេត មិនក្រោម ១១ ម៉ោង/ថ្ងៃ តាមរយៈការប្រើរូបមន្តចិត្តសាស្រ្ត ហៅថា CBT (Cognitive Behavioral Therapy)។
វិធីសាស្រ្តខាងលើ គឺក្នុងចេតនាជួយឲ្យអ្នកជំងឺ ស្វែងយល់ពីឫសគល់ និងវិធីគ្រប់គ្រងផ្លូវចិត្តខ្លួនឯង ដោយពួកគេភាគច្រើន កើតមានវិបត្តិញៀនហ្គេម អ៊ីនធើណែត ស្រ្តែស ឬមានជំងឺភ័យខ្លាចជាដើម។
ក្រោយប្រើវិធីសាស្ត្រព្យាបាលថ្មីរួចមក ជាលទ្ធផល អ្នកចូលរួមប្រមាណ ៧០% មានន័យថា ស្មើនឹងជិតជាង១០០នាក់ អាចគ្រប់គ្រងខ្លួនឯងបាន មិនចាំបាច់ចង់លេងហ្គេមរាប់ម៉ោង ដោយផ្លាស់ប្តូរទម្លាប់ចូលចិត្តនៅជុំគ្នា និយាយពិភាក្សារឿងមានប្រយោជន៍ជំនួសវិញ។
អត្ថបទពាក់ព័ន្ធ៖
- ប្រយ័ត្ន! អត់កម្លាំងនឹងការងារ វក់ជាមួយហ្គេម គឺជាជំងឺ
- អ្នកលេងហ្គេមគួរតាមដាន! WHO ចាត់ទុកការញៀនហ្គេមជាវិបត្តិត្រូវដោះស្រាយ
គួរបញ្ជាក់ដែរ នាពេលបច្ចុប្បន្ន មនុស្សជាច្រើនមានទំនោរលេងហ្គេម ជាពិសេសយុវជន ហើយតាមសារព័ត៌មានអង់គ្លេស Daily Mail គ្រាន់តែនៅអាមេរិក មនុស្សប្រមាណ ៧០% ជក់លេងវីដេអូហ្គេម គឺស្មើប្រមាណ ២១១លាននាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]