នៅតំបន់អាស៊ាន បន្ទាប់ពីប្រទេសថៃ ហ្វីលីពីន ក៏មានការកើនឡើងខ្លាំងដែរ លើករណីជំងឺអេដស៍ និងជំងឺកាមរោគ បណ្ដាលមកពីការរួមភេទមិនមានសុវត្ថិភាព ជាពិសេសអ្នកបម្រើសេវានេះ ដើម្បីប្រាក់ដោះទ័លជីវភាព ហើយលទ្ធផលបង្ហាញថា ក្មេងជំទង់អាយុចន្លោះពី ១៥-២៤ឆ្នាំ ឆ្លងមេរោគនេះ ៣៦នាក់រាល់ថ្ងៃ។
ក្រសួងសុខាភិបាលហ្វីលីពីន បញ្ជាក់ថា ចាប់ពីខែមករា-មេសា ដើមឆ្នាំ២០១៩ មនុស្ស ៥២៩នាក់ បានឆ្លងមេរោគអេដស៍ ដោយនៅខែមេសា មនុស្ស ១១៤នាក់ បានរកឃើញថា ឆ្លងមេរោគនេះ។ ក្រសួងបញ្ជាក់ថា ក្នុងចំណោមមនុស្ស ១១៤នាក់នេះ អាយុចាប់ពី១២-៦២ឆ្នាំ មាន ៩៨% ជាបុរស ដោយពួកគេឆ្លងមេរោគនេះ តាមរយៈការរួមភេទជាមួយដៃគូខាងក្រៅ(ស្ត្រីបម្រើផ្លូវភេទ) ដោយមិនបានការពារ បានត្រឹមត្រូវ។
សប្ដាហ៍មុន ក្រសួងសុខាភិបាល បានដាក់ឲ្យអនុវត្តច្បាប់មួយចំនួន ដើម្បីដោះស្រាយបញ្ហាការរីករាលដាលនៃមេរោគអេដស៍ នៅក្នុងប្រទេសនេះ។ ក្រសួង បញ្ជាក់ថា មនុស្ស ៣៦នាក់ បានឆ្លងមេរោគនេះ រាល់ថ្ង ដោយភាគច្រើន អាយុពី ១៥-២៤ឆ្នាំ។
គួរបញ្ជាក់ថា ចាប់តាំងឆ្នាំ២០១២ មក ពលរដ្ឋហ្វីលីពីន ៦.៥៩៦នាក់ រកឃើញថា មានផ្ទុកជំងឺអេដស៍។
អត្ថបទពាក់ព័ន្ធ៖
- ថៃ ជំរុញពលរដ្ឋទៅតេស្ដ HIV ហ្វ្រី ដោយសារតួលេខអ្នកផ្ទុកអត់ដឹងខ្លួនឡើងកាន់តែច្រើន
- ស្វែងយល់ពីមធ្យោបាយធ្វើតេស្ដរក HIV ខ្លួនឯង កុំចាំតែពេទ្យ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmi]