វីរុសផ្តាសាយថ្មី H1N1 បានឆក់ជីវិតមនុស្ស១៣នាក់ហើយ នៅប្រទេសមីយ៉ាន់ម៉ា គិតមកត្រឹមពេលនេះ ខណៈពេលដែលប្រទេសនៅក្នុងតំបន់អាស៊ានឯទៀត កំពុងជួបវិបត្តិផ្ទុះជំងឺគ្រុនឈាម។
តាមប្រភពព័ត៌មាន Myanmar Times ត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ វីរុសផ្តាសាយថ្មីខាងលើ បានយកជីវិតមនុស្សទាំង១៣នាក់ ហើយតំបន់ឆ្លងវីរុសនេះខ្លាំងជាងគេគឺ ទីក្រុង យ៉ាំងហ្គូន (Yangon)។ បើយោងតាមរបាយការណ៍របស់នាយកដ្ឋានសុខភាពសាធារណៈ នៃក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ករណីជំងឺផ្តាសាយវិវត្តថ្មីនេះ បានសម្លាប់ជីវិតមនុស្ស សរុប ៥៦ករណីហើយ បើគិតរាប់តាំងពីករណី នាឆ្នាំឆ្លងវីរុសពីមុនមក។
គិតមកត្រឹមពេលនេះ ផងដែរ មានប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចំនួន២៤៣នាក់ហើយ បានឆ្លងវីរុសប្រភេទនេះ ហើយបាន ការតាមដាន និងចាត់វិធានការពិសេស ពីមន្ត្រីសុខាភិបាល ដើម្បីព្យាបាលបន្ទាន់។
អត្ថបទពាក់ព័ន្ធ៖
- WHO៖ ពិភពលោកត្រូវត្រៀមទប់ទល់ជំងឺផ្ដាសាយប្រភេទថ្មីមួយទៀត
- ពេទ្យថៃ ព្រមានពីផលវិបាកធ្ងន់ធ្ងរនៃជំងឺផ្ដាសាយ
[embed-health-tool-bmi]