backup og meta

ថៃ ដាក់គោលដៅឲ្យពលរដ្ឋដាំកញ្ឆាបង្កើនចំណូលគ្រួសារ ដើម្បីយកផលិតជាថ្នាំ

ថៃ ដាក់គោលដៅឲ្យពលរដ្ឋដាំកញ្ឆាបង្កើនចំណូលគ្រួសារ ដើម្បីយកផលិតជាថ្នាំ

កញ្ឆា ជាប្រភេទ​គ្រឿងញៀន ដែល​ត្រូវបាន​ហាមឃាត់​សឹងគ្រប់​ប្រទេស ទូទាំង​ពិភពលោក តែវាក៏​យក​មកប្រើប្រាស់​ជា​ថ្នាំ ក្នុង​វិស័យ​វេជ្ជសាស្ត្រផងដែរ។ ចំណែក​រដ្ឋាភិបាល​ថ្មី​របស់​ថៃ គ្រោង​យក​ឧស្សាហកម្ម​ថ្នាំ​កញ្ឆា ជាគោលនយោបាយ​អាទិភាព​មួយ។

ការសិក្សា និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៃផលិតផល​កញ្ឆា និង​ឱសថបុរាណ​ផ្សេងទៀត គួរត្រូវ​ពន្លឿន​សម្រាប់​ឧស្សាហកម្ម​វេជ្ជសាស្ត្រ ដើម្បី​បង្កើត​សក្ដានុពល​សេដ្ឋកិច្ច និង​ចំណូល​សម្រាប់​ប្រជាជន“។ នេះបើតាម​ឯកសារ​គោលនយោបាយ របស់​រដ្ឋាភិបាល​ថ្មី ដែល​បាន​បញ្ចេញ កាលពី​ចុង​សប្ដាហ៍​មុន។

ចំណែក​លោក Anutin Charnvirakul រដ្ឋមន្រ្តីសុខាភិបាល​ថ្មី របស់​ថៃ បញ្ជាក់​ថា គោលដៅ​របស់​លោក គឺអនុញ្ញាត​ឲ្យ​ពលរដ្ឋថៃ​ទាំង​អស់ ដាំ​ដើម​កញ្ឆា ដើម្បី​ទទួល​ចំណូលថែមទៀត។ លោក​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា វាសំខាន់ណាស់ ដើម្បី​ដក​ឱសថ​បុរាណ​ដែល​មាន​កម្រិត​ជាតិ​កញ្ឆា​ខ្ពស់ ចេញពី​បញ្ជី​បម្រាម ហើយ​អនុញ្ញាត​ឲ្យ​មន្ទីរពេទ្យ អាច​ប្រើប្រាស់​ថ្នាំមាន​ផ្ទុក​សារធាតុ​គីមីទាំងនោះ។

ប្រទេស​ថៃ មានប្រពៃណី​ប្រើប្រាស់​កញ្ឆា ដើម្បី​សម្រួល​ការឈឺចាប់ និង​អស់កម្លាំង ហើយ​បាន​ផ្ដល់ភាព​ស្របច្បាប់​សម្រាប់​ការប្រើប្រាស់ និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ លើ​កញ្ឆា កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ។

ទោះយ៉ាងណា ការ​យក​ឧស្សាហកម្ម​ថ្នាំ​កញ្ឆា ជា​គោលនយោបាយ​អាទិភាព ត្រូវរងចាំ​ការ​ជជែក​ពិភាក្សា និង​ឯកភាព​ពី​រដ្ឋសភា​ថៃ នៅ​ថ្ងៃ​ទី២៥ ខែ​កក្កដា ២០១៩ ជាមុន​សិន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/asia/cannabis-among-top-priorities-for-new-thai-government-11743002

កំណែ​ប្រែបច្ចុប្បន្ន

23/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម