backup og meta

ថៃ ត្រៀមចែកប្រេងកញ្ឆាលើកដំបូង ឲ្យអ្នកជំងឺទូទាំងប្រទេស

ថៃ ត្រៀមចែកប្រេងកញ្ឆាលើកដំបូង ឲ្យអ្នកជំងឺទូទាំងប្រទេស

មន្ទីរពេទ្យ Chaophraya Abhaibhubejhr ក្នុងខេត្ត Prachin Buri របស់ថៃ គ្រោងចែក​ប្រេងកញ្ឆា​ដំណាក់កាល​ដំបូង ចំនួន ១​ម៉ឺនដប ដល់​មន្ទីរពេទ្យ​ទូទាំង​ប្រទេស នៅខែ​សីហា ២០១៩ ខាងមុខ​នេះ។

លោកស្រី Supaporn Pitiporn ឱសថការីជាន់ខ្ពស់ ដែល​ទទួល​គ្រប់គ្រង​​គម្រោង​អភិវឌ្ឍន៍​ឱសថ​កញ្ឆា បញ្ជាក់​ថា មន្ទីរពេទ្យ Chaophraya Abhaibhubejhr ដឹងថា ការផ្គត់ផ្គង់ មិនគ្រប់គ្រាន់​នឹង​តម្រូវការខ្ពស់​របស់​អ្នកជំងឺ​នោះទេ ទោះបីមាន​ការខិតខំ​បង្កើន​ផលិតភាព​ក៏ដោយ។ សម្រាប់​ប្រេងកញ្ឆា​ដំណាក់កាល​ដំបូង​នេះ មានសារធាតុ Tetrahydrocannabinol (THC) ១,៧% ក្នុង​ប្រេង ១ដប។ THC ជាសមាសធាតុ​សកម្ម​សំខាន់​នៅ​ក្នុង​កញ្ឆា។

ចំណែក​លោក Sukhum Karnchanapima រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ថៃ​វិញ បញ្ជាក់​ថា មន្ទីរពេទ្យ ប្រមាណ ១០០ បាន​ស្នើសុំ​ក្រសួង​ប្រើប្រាស់​ឱសថកញ្ឆា។ រីឯ​មន្ទីរពេទ្យ Chaophraya Abhaibhubejhr បាន​ចាប់ផ្ដើម​ព្យាបាល​អ្នកជំងឺ ១៤​នាក់​ហើយ ដោយ​ប្រើប្រេង​កញ្ឆា ហើយ​រំពឹង​ថា នឹងអាច​ព្យាបាល​រហូត​ដល់ ១​ ពាន់​នាក់ តាមរយៈ​ប្រេងកញ្ឆា​នេះ ក្នុង​នោះ អ្នកកើតជំងឺ Parkinson (ជំងឺសរសៃប្រសាទម្យ៉ាងដែលធ្វើញ័រដៃ ចុករួយអវយវៈ ពិបាកកម្រើកធ្វើចលនា) ក៏ឃើញមាន​លទ្ធផល​វេជ្ជមាន​ដែរ ដោយមិនសូវញ័រដៃ។

អត្ថបទពាក់ព័ន្ធ៖

លោកស្រី Supaporn Pitiporn បន្ថែម​ថា មន្ទីរពេទ្យ បាន​ស្នើនាំចូល​គ្រាប់​ពូជ​កញ្ឆា ចំនួន ២.៥០០​ដើម ពី​ប្រទេស​ហូឡង់ ដើម្បី​ដាំនៅ​ក្នុង​ប្រទេស​ថៃ ដោយ​សំណើនេះ បាន​ឯកភាព​ដោយ​អនុគណៈកម្មាធិការ​របស់​រដ្ឋបាល​ចំណីអាហារ និងឱសថ​រួចរាល់​ហើយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bangkokpost.com/thailand/general/1718219/hospital-to-distribute-first-batch-of-pot-oil-in-august

កំណែ​ប្រែបច្ចុប្បន្ន

25/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម