backup og meta

អាមេរិក រកឃើញវីរុសក្នុងសត្វមូស អាចធ្វើឲ្យកើតជំងឺហើមខួរក្បាល

អាមេរិក រកឃើញវីរុសក្នុងសត្វមូស អាចធ្វើឲ្យកើតជំងឺហើមខួរក្បាល

សត្វមូស ត្បិតតែ​តូចមែន តែវាបង្ក​ជំងឺ​ជាច្រើន​ប្រភេទ ដោយ​នៅតំបន់​អាស៊ីអាគ្នេយ៍​របស់​យើង វា​បង្ក​ជំងឺ​គ្រុនឈាម និង​ជំងឺគ្រុនចាញ់ សកម្ម​ជាងគេ។ ថ្មីៗនេះ នៅ​អាមេរិក មាន​រកឃើញ​សត្វមូស បង្ក​មេរោគ​លើ​ខួរក្បាល ដោយ​ធ្វើឲ្យ​ហើម​ខួរក្បាល។

អាជ្ញាធរ​សុខាភិបាល​រដ្ឋ Florida សហរដ្ឋ​​អាមេរិក បាន​ព្រមានពី​វីរុស​ម្យ៉ាង បង្កដោយ​សត្វមូស ហៅ​ថា Eastern equine encephalitis (EEE) ដោយ​ព្រមាននេះ ក្រោយ​វីរុស​ជំងឺ EEE ត្រូវរកឃើញ​នៅ​លើសត្វ​មាន់ ហើយ​អាច​រាលដាល​តាមរយៈ​សត្វមូស​ទៅ​មនុស្ស និង​បណ្ដាល​ឲ្យ​ឆ្លងមេរោគ​ក្នុង​ខួរក្បាល ដោយធ្វើឲ្យ​​ហើម​ខួរក្បាល។

ក្នុងមួយ​ឆ្នាំ នៅ​អាមេរិក មានករណី​ការឆ្លង​វីរុស Eastern equine encephalitis (EEE) លើ​មនុស្ស ប្រមាណ ៧ ​ករណី​ប៉ុណ្ណោះ។ នេះបើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ (CDC)។ ប៉ុន្ដែ​ជំងឺនេះ អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដោយ​អ្នកឆ្លង​វីរុស​ ប្រឈម​អត្រា​ស្លាប់​ដល់ ៣០% ហើយ​អ្នកព្យាបាល​ជាសះស្បើយ ក៏បន្ដ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ផងដែរ។

អត្ថបទពាក់ព័ន្ធ៖

មជ្ឈមណ្ឌល CDC បញ្ជាក់​​ទៀត​ថា ក្រោយ​ត្រូវ​សត្វមូស​មាន​វីរុស EEE ខាំ​ហើយ អ្នកជំងឺនឹង​លេចចេញ​រោគសញ្ញា​រយៈពេល​ពី ៤-១០ ​ថ្ងៃ ដោយរោគសញ្ញា មាន​ដូចជា ឈឺក្បាល គ្រុនក្តៅ​ខ្លាំង ញាក់ និង​ក្អួត ហើយ​បើធ្ងន់ធ្ងរ អាច​ដល់​វង្វេងស្មារតី ប្រកាច់ និង​សន្លប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.msn.com/en-us/health/medical/deadly-mosquito-borne-virus-that-causes-brain-swelling-detected-in-florida/ar-AAF0HLQ

កំណែ​ប្រែបច្ចុប្បន្ន

30/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម