backup og meta

ចិនអើយចិន គ្រាន់តែមនុស្សចាស់ជិត ២០០លាននាក់ កើតជំងឺរ៉ាំរ៉ៃ

ប្រទេសចិន មានប្រជាជន​សរុប ប្រមាណ ១.៤០០លាន​នាក់ ច្រើនជាងគេ នៅ​ក្នុងពិភពលោក តែប្រទេស​នេះ ក៏កំពុង​ប្រឈម​បញ្ហា​មនុស្ស​ចាស់ ជិត ២០០​លាន​នាក់ កើត​ជំងឺ​រ៉ាំរ៉ៃ។

គណៈកម្មការ​ជាតិ​សុខាភិបាល​ចិន បញ្ជាក់​ថា ចិន​មាន​មនុស្ស​ចាស់ លើស ១៨០​លាន​នាក់ កើត​ជំងឺរ៉ាំរ៉ៃ ដោយ ៧៥% កើតជំងឺ​រ៉ាំរ៉ៃ លើសពី ១​មុខ។ នៅ​ឆ្នាំ២០១៨ អាយុ​រំពឹង​ទុក​ជាមធ្យម​របស់​ពលរដ្ឋ​ចិន គឺ ៧៧​ឆ្នាំ ប៉ុន្ដែ​អាយុ​រពឹង​ទុក​មាន​សុខភាព​ល្អ​វិញ គឺត្រឹមតែ ៦៨,៧​ឆ្នាំប៉ុណ្ណោះ មានន័យ​ថា នៅសល់ ៨​ឆ្នាំ​ទៀត ត្រូវ​រស់នៅ​ជាមួយ​ជំងឺ។

ដើម្បី​ដោះស្រាយ​បញ្ហានេះ រដ្ឋាភិបាល​ចិន បាន​ប្រកាសឲ្យ​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​សុខភាព​ល្អ​របស់​ចិន ស្នើ​ឲ្យ​លើកកម្ពស់​សុខភាព​មនុស្ស​ចាស់ និង​លើកកម្ពស់​គុណភាព​រស់នៅ​របស់​មនុស្ស​ចាស់។ រដ្ឋាភិបាល​ចិន ក៏ប្រកាស​ធ្វើ​យ៉ាង​ណា កាត់បន្ថយ​អសមត្ថភាព​ក្នុង​ចំណោម​មនុស្ស​ចាស់ អាយុពី ៦៥-៧៤​ឆ្នាំ និង​កាត់បន្ថយ​កំណើន​ជំងឺភ្លេចភ្លាំង ក្នុង​ចំណោម​អ្នក​មាន​អាយុ ៦៥​ឆ្នាំ និង​លើសនេះ។

អត្ថបទពាក់ព័ន្ធ៖ មាន​ចាស់ៗ​នៅ​ផ្ទះ នេះ​ជា​វិធីការពារ​កុំ​ឲ្យ​ដួល នាំគ្រោះថ្នាក់​ធំ

គួរបញ្ជាក់​ថា នៅ​ត្រឹម​ចុងឆ្នាំ​២០១៨ ចិន​មាន​មនុស្ស​ចាស់ អាយុ ៦០ឆ្នាំ និង​លើស​នេះ ចំនួន​ប្រមាណ ២៤៩​លាន​នាក់ និង​អាយុ ៦៥​ឆ្នាំ និង​លើស​នេះ មាន​ចំនួន​ប្រមាណ ១៦៧​លាន​នាក់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.xinhuanet.com/english/2019-07/30/c_138269693.htm

កំណែ​ប្រែបច្ចុប្បន្ន

01/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ គីង ច័ន្ទវាសនា​ បាន​ធ្វើ​បច្ចុប្បន្នភាព 01/08/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម