ត្រីសាម៉ុន ជាប្រភេទត្រីសមុទ្រ ត្រូវយកមកប្រើក្នុងមុខម្ហូប Sushi របស់ជប៉ុន ដែលពេញនិយមយ៉ាងខ្លាំង មិនថា នៅអឺរ៉ុប អាមេរិក ឬអាស៊ីនោះទេ។ ប៉ុន្ដែពេលនេះ សិង្ហបុរី បានរកឃើញថា ត្រីសាម៉ុនអាត្លង់ទិក ដែលនាំចូលពីប្រទេសន័រវែស មានផ្ទុកបាក់តេរី ហើយប្រកាសឲ្យយកត្រីទាំងនោះ ត្រឡប់ទៅតាមហាងលក់ទំនិញវិញ។
ត្រីដែលមានផ្ទុកបាក់តេរី Listeria Monocytogenes ត្រូវនាំចូលទៅសិង្ហបុរី ដោយក្រុមហ៊ុន Yu Fish។ នេះបើតាមទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA)។ ទីភ្នាក់ងារនេះ បានណែនាំអ្នកទិញត្រីសាម៉ុនអាត្លង់ទិក ពីន័រវែស ត្រូវចម្អិនឲ្យបានល្អ មុនបរិភោគ ហើយបើមិនច្បាស់ថា ត្រីសាម៉ុននោះ មានផ្ទុកបាក់តេរី ឬអត់ទេ អតិថិជនអាចយកត្រីសាម៉ុននោះ ទៅឲ្យហាងលក់ទំនិញវិញបាន។
គួរបញ្ជាក់ថា ការឆ្លងបាក់តេរី Listeria Monocytogenes បណ្ដាលឲ្យអ្នកជំងឺ មានអាការៈគ្រុនក្តៅ ឈឺសាច់ដុំ និងរាក។ បាក់តេរីនេះ អាចឆ្លងតាមរយៈការបរិភោគអាហារ ហើយមិនឆ្លងពីមនុស្សម្នាក់ ទៅម្នាក់ទៀតនោះទេ។ បាក់តេរីនេះ អាចត្រូវសម្លាប់ តាមរយៈការចម្អិន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]