backup og meta

អាមេរិក គ្រោងនាំថ្នាំពេទ្យ ពីកាណាដាមកលក់ ដោយសារ...

អាមេរិក គ្រោងនាំថ្នាំពេទ្យ ពីកាណាដាមកលក់ ដោយសារ...

ថ្នាំពេទ្យ បានជួយ​សម្រួល​ការ​ឈឺចាប់ និងព្យាបាល​មនុស្ស​សឹងតែ​គ្រាប់គ្នា នៅ​ទូទាំង​ពិភពលោក។ ប្រទេសខ្លះ មាន​សមត្ថភាព​ផលិត​ថ្នាំពេទ្យ​បាន ហើយ​មាន​ប្រសិទ្ធភាព និង​តម្លៃ​សមរម្យ​ទៀត ឯប្រទេស​ខ្លះទៀត ពុំទាន់​មាន​សមត្ថភាព​ដូច្នេះ ចាំបាច់​ត្រូវនាំចូល​ថ្នាំពេទ្យ ពី​បរទេស ប៉ុន្តែ​ការ​នាំ​ចូល​របស់​អាមេរិក​ដែល​ប្រកាស​នេះ ឈរ​លើ​ហេតុផល តម្លៃ​ទាប​ជាង​ថ្នាំ​ផលិត​ក្នុង​ស្រុក។

ជាក់ស្ដែង សហរដ្ឋអាមេរិក គ្រោង​អនុញ្ញាត​ឲ្យ​នាំចូល​ថ្នាំពេទ្យ ពី​កាណាដា ដោយសារ​វា​តម្លៃថោក​ជាង​ថ្នាំពេទ្យ​នៅ​អាមេរិក។ ប៉ុន្ដែ​ក្រុមហ៊ុន​ផលិត​ឱសថ​នៅ​អាមេរិក បាន​ប្រឆាំង​នឹង​គម្រោង​មួយនេះរបស់​រដ្ឋបាល ដូណាល់ ត្រាំ។

រដ្ឋមន្រ្តី​សុខាភិបាល​អាមេរិក Alex Azar បញ្ជាក់ថា លោកបាន​ពិភាក្សា​ពីមុន ជាមួយ​កាណាដា​រួចហើយ ពី​ការនាំចូល​ថ្នាំពេទ្យ ប៉ុន្ដែ​វា​អាស្រ័យ​លើ​រដ្ឋ ក្រុមហ៊ុន​ឱសថ និង​ភ្នាក់ងារ​ចែកចាយ។ ចំណែក​ខាងការិយាល័យ​រដ្ឋមន្រ្តី​សុខាភិបាល​កាណាដា​វិញ បញ្ជាក់​ថា ក្រសួង​នឹង​ធ្វើការ​ស្វែងយល់​ការ​ជាប់ពាក់ព័ន្ធ​សម្រាប់​ប្រជាពលរដ្ឋ​កាណាដា ដើម្បី​ធានា​ថា វាគ្មាន​ការ​ប៉ះពាល់​អវិជ្ជមាន​ដល់​ការ​ផ្គត់ផ្គង់ និង​តម្លៃ។

កាលពី​ខែមុន ក្រសួង​សុខាភិបាល​កាណាដា បញ្ជាក់​ថា ទីផ្សារ​អាមេរិក គឺធំណាស់ ដើម្បី​ពឹងផ្អែក​លើ​ការនាំចូល​របស់​កាណាដា ជា​ដំណោះស្រាយ​មួយ​ទៅនឹង​តម្លៃថ្នាំពេទ្យ​ខ្ពស់។

អត្ថបទពាក់ព័ន្ធ៖ ស្កាត់ពីអាមេរិក ទៅទិញថ្នាំទឹកនោមផ្អែមដល់កាណាដា ព្រោះតម្លៃខុសគ្នាជាង ១០ដង

គួរបញ្ជាក់​ថា តាម​ការចេញផ្សាយ​លើគេហទំព័រ Dialy Mail ថ្នាំពេទ្យ នៅ​អាមេរិក មាន​តម្លៃថ្លៃជាង ថ្នាំពេទ្យ នៅ​កាណាដា ប្រមាណ ១០​ដង ជាពិសេស​ថ្នាំ​មហារីក រលាកថ្លើម C និង​ជំងឺទឹកនោមផ្អែម​ជាដើម។ ហើយ​ថ្មីៗនេះ ក៏មាន​ការចុះផ្សាយ ពី​ពលរដ្ឋ និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក ធ្វើដំណើរ​ទៅកាន់​កាណាដា ដើម្បី​ទិញ និង​ពិនិត្យ​ពី​តម្លៃ​ថ្នាំ​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.reuters.com/article/us-usa-healthcare-drugpricing/trump-firms-up-plan-to-import-medicines-pharma-companies-resist-idUSKCN1UQ1NP

កំណែ​ប្រែបច្ចុប្បន្ន

01/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម