backup og meta

ហ្វីលីពីនកំពុងសម្រេចចិត្តប្រើវ៉ាក់សាំងគ្រុនឈាមចាស់ ទោះបីត្រូវប្រឈមរឿងអាស្រូវ

ហ្វីលីពីនកំពុងសម្រេចចិត្តប្រើវ៉ាក់សាំងគ្រុនឈាមចាស់ ទោះបីត្រូវប្រឈមរឿងអាស្រូវ

ហ្វីលីពីន​ ដែល​រង​គ្រោះខ្លាំង​ជាង​គេ​ក្នុង​តំបន់ ពីការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ បាន​​កំពុង​​ធ្វើ​ការ​សម្រេច​ចិត្ត ថា​តើ​គួរប្រើ​​ថ្នាំ​វ៉ាក់​សាំង​ចាស់ ឬ​ក៏អត់ ក្រោយ​​ជំងឺ​គ្រុន​ឈាម​ សម្លាប់​​មនុស្ស​រហូត​ជាង​​ ៥៦០​នាក់​។

តាម​សារព័ត៌មាន Channel News Asia កាល​ពី​​ឆ្នាំ​ ២០១៧ ប្រទេស​ហ្វីលីពីន​ ធ្លាប់​បាន​ប្រើ​ប្រាស់​ថ្នាំ​វ៉ាក់​សាំង ឈ្មោះ Dengvaxia ផលិត​ដោយ​ក្រុមហ៊ុន​​បារាំង ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ ជំងឺគ្រុន​ឈាម ដែលជា​លទ្ធផល ​បែរ​ជា​មាន​រឿង​អាស្រូវ ព្រោះ​មាន​ក្មេង ៤​នាក់​ បាន​ធ្លាក់​ខ្លួន​ឈឺ​ រហូត​បាត់​បង់​ជីវិត ហើយ​ត្រូវ​គេ​អះ​អាង​ថា ជាប់​ទាក់​ទង​​នឹង​​វ៉ាក់​សាំង​ខាង​​លើ ប៉ុន្តែ​​ប្រជាពលរដ្ឋ​ផ្សេង​ក្រៅ​ពី​នោះ គឺ​មាន​ប្រសិទ្ធភាព​ធម្មតា។

ដោយ​ខ្លាចប្រឈម​បទ​ពិសោធ​​​ដដែល​ៗ ទើប​រដ្ឋាភិបាល​ហ្វីលីពីន កំពុង​ស្ថិត​ក្នុង​​ការ​ពិចារណារ​យ៉ាង​ល្អិត​ល្អន់។ យ៉ាង​ណា លោក Salvador Panelo អ្នក​នាំ​ពាក្យ​ ​ប្រធានាធិបតី​ហ្វីលីពីន បាន​និយាយ​ថា៖ ​’រដ្ឋាភិបាល​អាច​នឹងធ្វើ​តាម​​នីតិ​វិធី​​នៃអង្គការ​សុខភាព​ពិភព​លោក ដោយ​ធ្វើ​ការ​ពិនិត្យ​​​រាល់ពលរដ្ឋ​ត្រូវ​ចាក់​វ៉ាក់​សាំង​ទាំង​អស់​ មុន​ពេលទទួល​វ៉ាក់​សាំង​នេះ​ម្តង​ទៀត ដើម្បី​ដឹង​ថា ពួក​គេ​ធ្លាប់​មាន​​កើត​ ឬ​លាប់​ជំងឺ​គ្រុន​ឈាម ​ឬ​អត់ ហើយ​ការ​សម្រេច​ចិត្ត​ នឹង​មិនបង្ក​ឲ្យ​មាន​រឿង​អាស្រូវ​ពី​មុន​ឡើយ’។

អត្ថបទពាក់ព័ន្ធ៖

គួរ​បញ្ជាក់​​ថា កាល​ពី​ឆ្នាំ ​២០១៧ រឿង​អាស្រូវ​បាន​កើត​ឡើង ពេល​ថ្នាំ​វ៉ាក់​សាំង​ខាង​លើ ត្រូវ​​អ្នក​ជំនាញ​​ ណែ​នាំ​សម្រាប់​តែ​អ្នក​ដែល​ធ្លាប់​កើត​គ្រុន​ឈាម​​ពី​មុន​ ហើយ​ការ​ប្រើ​វ៉ាក់​សាំង​​នេះ លើ​មនុស្ស​​មិន​ធ្លាប់​កើត បណ្តាល​ឲ្យ​មាន​ករណី​​​បាត់​បង់​ជីវិត​កើត​ឡើង ប៉ុន្តែ​​ករណី​ទាំង​នោះ នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ ពុំ​ទាន់​មាន​ការ​អះ​អាង​ច្បាស់​លាស់​​ណា​មួយ​​នោះទេ។

តែ​យ៉ាង​ណា រដ្ឋបាល​ហ្វីលីពីន ​កំពុងពិចារណា ស្រប​ពេល​ជំងឺ​គ្រុន​ឈាម​ កំពុង​វាយ​ប្រហារ​​ប្រទេស​នេះ​​ ហើយ​សហភាព​អឺរ៉ុប ​ក៏​កំពុង​​ផ្តល់​ជំនួយ​ដល់​ហ្វីលីពីន​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​គ្រុន​ឈាម​ដូចគ្នា។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

​​​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/asia/philippines-dengue-vaccine-dengvaxia-may-reintroduce-11776898

https://en.wikipedia.org/wiki/Dengue_vaccine

https://www.straitstimes.com/asia/se-asia/eu-provides-aid-to-fight-dengue-in-philippines-561-dead-from-disease

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម