backup og meta

តែជាង ១០នាទី Appថ្មីពីGoogle អាចវិភាគដឹង អ្នកមានជំងឺក្រលៀន

តែជាង ១០នាទី Appថ្មីពីGoogle អាចវិភាគដឹង អ្នកមានជំងឺក្រលៀន

បច្ចេកវិទ្យា​ថ្មី​​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ ហើយ​ពេល​ថ្មី​​ៗ​នេះ App ទូរសព្ទ​ថ្មី​មួយ​​ស្ថាបនា​ឡើង​ ដោយ​ក្រុមហ៊ុន​​​​ Google បាន​បញ្ចេញ​គំរូ​​​សាក​ល្បង សម្រាប់​គ្រូពេទ្យ​ ដឹង​ពី​អាការៈ​​​អ្នក​ជំងឺ និង​ព្យាបាល​ទាន់​ពេល។

តាម​សារព័ត៌មាន​ កម្មវិធី​ថ្មី​ (App) ថ្មី​នោះ មាន​ឈ្មោះ​ថា​ Streams ដែល​មាន​មុខ​ងារ​ពិសេស​តាម​ដាន ថា​តើ​អ្នក​ជំងឺ​មាន​ស្ថានភាព​ខូច​ក្រលៀន​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ឬ​អត់ (ភាសា​បច្ចេកទេស​ហៅ​ថា Acute Kidney Injury ។ នៅ​ពេល​វិភាគ​តាម​ដាន​ស្ថានភាព​អ្នក​ជំងឺ​​​ប្រើ​ពេល​ត្រឹម​តែ​១៤​នាទី​ App នឹង​បញ្ជូន​សញ្ញា​ទៅ​ទូរសព្ទ​ គ្រូ​ពេទ្យ​​ភ្លាម​ៗ ហើយ​ធ្វើ​ដូច​នេះ ពួក​គេ​អាច​ជួយ​ជីវិត​មនុស្ស​បាន​រាប់​ពាន់​នាក់​ភ្លាម​ៗ បើ​ធៀប​នឹង​ការ​មិន​ប្រើ​ប្រាស់​ App ខាង​លើ ហើយ​បាន​រួម​ចំណែក​កាត់​បន្ថយ​ចំណាយ​ព្យាបាល​ច្រើន​ទៀត​ផង។

បើ​តាម​ទិន្ន័យ​​មួយ​ពី​មន្ទីរពេទ្យ​​អង់គ្លេស​ London’s Royal Free បាន​​ឲ្យ​ដឹង​ថា មនុស្ស​ជាង​១​សែន​បាន​ស្លាប់​រាល់​ឆ្នាំ ដោយ​សារ​ការ​សង្គ្រោះ មិន​ទាន់ លើ​ករណី​ជំងឺ​ក្រលៀន​ធ្ងន់​ធ្ងរ​នេះ ដូច​នេះគេ​រំពឹង​ថា App នឹង​ជួយ​ការងារ​បាន​ច្រើន និង​មាន​ប្រសិទ្ធភាព។

អត្ថបទពាក់ព័ន្ធ៖

រំលឹក​ដែរ​ថា ករណី​ជំងឺ​ក្រលៀន​ធ្ងន់ធ្ងរ Acute Kidney Injury កើត​ឡើង​នៅ​ពេល​ ក្រលៀន​ខូច​ ហើយ​ឈាម​ហូរ​ចូល​ខ្លាំង​ទៅ​ផ្នែក​ក្រលៀន ភាគ​ច្រើន​កើត​លើ​មនុស្ស​ចាស់​ នេះ​បើ​ព្រឹត្តិបត្រ​វិទ្យាសាស្រ្ត​វេជ្ជសាស្រ្ត​អង់គ្លេស​៕

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7309473/Phone-app-developed-Googles-DeepMind-detect-fatal-kidney-condition-14-MINUTES.html

កំណែ​ប្រែបច្ចុប្បន្ន

06/08/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម