គ្នាយើងភាគច្រើន ប្រហែលជាបានដឹងហើយ សំណល់ប្លាស្ទិក ជាកង្វល់មួយរបស់ពិភពលោក ដោយសារវាត្រូវការពេលវេលាយូរ ដើម្បីរលាយ ហើយប្រទេសអភិវឌ្ឍន៍មួយចំនួន ក៏គ្រោងឈប់ប្រើប្រាស់សម្ភារៈផលិតពីប្លាស្ទិកច្រើនតាមដែលអាចធ្វើបានដែរ។
ចុងសប្ដាហ៍មុន អាកាសយានដ្ឋានអន្តរជាតិ San Francisco របស់អាមេរិក បានប្រកាសថា ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ អាកាសយានដ្ឋាន នឹងលែងមានការលក់ដបទឹកប្លាស្ទិកណាមួយ នៅតាមហាង ភោជនីយដ្ឋាន ឬម៉ាស៊ីនលក់ភេសជ្ជៈ ក្នុងចំណតរបស់អាកាសយានដ្ឋានទៀតហើយ។ អ្នកដំណើរដែលត្រូវការទឹក ចាំបាច់ត្រូវទិញទឹកដបអាលុយមីញ៉ូម ឬកែវ នៅតាមអាកាសយានដ្ឋាន ឬយកពីផ្ទះក៏បាន។
អ្នកនាំពាក្យអាកាសយានដ្ឋាន Doug Yakel បញ្ជាក់ថា “យើងជាអាកាសយានដ្ឋានទី១ ដែលនឹងអនុវត្តការកែប្រែនេះ… យើងជាជ្រុងនាំមុខមួយ សម្រាប់ឧស្សាហកម្ម ហើយយើងចង់ជំរុញព្រំដែននៃការបង្កើតថ្មីដែលមាននិរន្តភាព“។
បម្រាមនេះ មានគោលដៅលុបបំបាត់ការលក់ដបទឹកប្លាស្ទិក នៅតាមស្ថាប័នរដ្ឋនានា របស់អាមេរិក ហើយអាកាសយានដ្ឋានអន្តរជាតិ San Francisco ជារបស់រដ្ឋបាលក្រុង។
អត្ថបទពាក់ព័ន្ធ៖ មួយសប្តាហ៍ មនុស្សស្រូបធាតុប្លាស្ទិកទាំងមិនដឹងខ្លួន ស្មើកាត ATM មួយសន្លឹក
អគ្គនាយកអាកាសយានដ្ឋាននេះ បញ្ជាក់ថា អាកាសយានដ្ឋាន បម្រើភ្ញៀវ ប្រមាណ ៥០លាននាក់/ឆ្នាំ ហើយបានលក់ដបទឹកប្លាស្ទិក ប្រមាណ ៤លានដប/ឆ្នាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]