backup og meta

ថៃ ត្រូវ UN ព្រមានរឿងបើកដៃឲ្យពលរដ្ឋដាំ និងប្រើប្រាស់កញ្ឆាដោយសេរី

ថៃ ត្រូវ UN ព្រមានរឿងបើកដៃឲ្យពលរដ្ឋដាំ និងប្រើប្រាស់កញ្ឆាដោយសេរី

រដ្ឋាភិបាលថៃ កាលពី​ខែ​មុន គ្រោង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស មាន​សិទ្ធិ​ដាំ​កញ្ឆា​ដោយ​ស្រប​ច្បាប់ ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ដោយ​ផែនការ​នេះ បាន​បង្ក​ជា​កង្វល់ អាច​​ផ្ទុះ​ឡើង​ការ​ប្រើប្រាស់​រុក្ខ​ជាតិ​មាន​ផ្ទុក​សារធាតុ​ញៀន​ប្រភេទ​នេះយ៉ាងអនាធិបតេយ្យ នាំ​ឲ្យ​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ​ព្រមាន​រដ្ឋាភិបាល​ថៃ ឲ្យ​គោរព​សន្ធិសញ្ញា​គ្រប់គ្រង​ឱសថ​អន្តរជាតិ។

លោក Viroj Sumyai ប្រធាន​ក្រុមប្រឹក្សាភិបាល​គ្រប់គ្រង​សារធាតុ​ញៀន​អន្តរជាតិ (INCB) បញ្ជាក់​ថា ប្រទេស​ថៃ បាន​ចូល​ក្នុង​កិច្ចព្រមព្រៀង​សារធាតុ​ញៀន ចំនួន ៣ ដូច្នេះ​អាជ្ញាធរ​ថៃ ត្រូវសិក្សា​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ មុន​សម្រេច​ផ្ដល់ភាព​ស្របច្បាប់​ដល់ការ​ប្រើប្រាស់​កញ្ឆា ខណៈ​ពេល​នេះ INCB កំពុង​ឃ្លាំមើល​គោលនយោបាយ​កញ្ឆា នៅ​ប្រទេស​អាស៊ីអាគ្នេយ៍ ដែល​ជា​​កង្វល់​យ៉ាងខ្លាំង​ ពី​សេរីភាវូបនីយកម្ម​នៃ​ការ​ដាំ​កញ្ឆា​នៅ​ប្រទេស​ថៃ។

ពីមុន លោក Viroj Sumyai បាន​ព្រមាន​ថា ថៃ​អាច​បាត់សិទ្ធិ​ពិសេស​សម្រាប់​នាំចូល​ឱសថ​មួយ​ចំនួន ​បើ​ហ៊ាន​សម្រេច​អនុញ្ញាត​ឲ្យ​ដាំកញ្ឆា​ដោយស្របច្បាប់ ហើយ​ព្រមាន​ពេលនេះ ដោយសារ​ថៃ អនុញ្ញាត​ឲ្យ​មាន​ការ​ដាំកញ្ឆា​ចំនួន ៦កសិដ្ឋាន សម្រាប់​ការប្រើប្រាស់​ឯកជន។

អត្ថបទពាក់ព័ន្ធ៖

ចំណែក​លោក Niyom Termsrisuk អគ្គលេខាធិការ នៃ​ការិយាល័យ​ក្រុមប្រឹក្សាភិបាល​ គ្រប់គ្រង​សារធាតុ​ញៀន​ប្រទេស​ថៃ បញ្ជាក់​ថា អង្គភាព​របស់​លោក និង​ក្រសួង​សុខាភិបាល​ ពុំទាន់​សម្រេច​លើការបង្កើត​គណៈកម្មាធិការ ដើម្បី​ពិនិត្យ​លើ​ផលិតផល និង​ការប្រើប្រាស់​ថ្នាំ​កញ្ឆា​នៅឡើយទេ។ តែ​លោកសង្គត់ធ្ងន់​ថា ក្រោម​ច្បាប់​សារធាតុញៀន កញ្ឆា​នៅតែ​ខុសច្បាប់ ក្នុង​ការ​គ្រប់គ្រង ដាំដុះ ចែកចាយ ឬ​លក់ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bangkokpost.com/thailand/general/1730187/thailand-warned-against-liberalisation-of-cannabis-use

កំណែ​ប្រែបច្ចុប្បន្ន

15/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម