ផែនការផលិតចំណីអាហារសុខភាពសកល អាចទប់ទល់នឹងបម្រែបម្រួលអាកកាសធាតុ របស់អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យកូឡំប៊ី សហរដ្ឋអាមេរិក កំពុងស្វែងរកកិច្ចសហការពីដៃគូអន្តរជាតិ ដោយផ្តោតសំខាន់លើប្រទេសវៀតណាម។
យោងតាមវិបសាយ របស់វិទ្យាស្ថានផែនដី នៃសាកលវិទ្យាល័យដ៏ធំរបស់អាមេរិកមួយនេះ គម្រោងផែនការថ្មី ដែលប្រមូលផ្តុំដោយអ្នកជំនាញ បានសិក្សាពីព័ត៌មានប្រែប្រួលអាកាសធាតុ រួចភ្ជាប់ទៅនឹងសុវត្ថិភាពចំណីអាហារ កំពុងស្ថិតនៅជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។
អ្នកវិទ្យាសាស្រ្តលើកឡើងថា នាថ្ងៃអនាគត ដំណាំស្រូវ នឹងពុំមានសុវត្ថិភាព មានន័យថា នឹងមិនសូវទទួលបានផលគ្រប់គ្រាន់ បើពុំមានវិធានការត្រៀមការពារ ដោយសារបញ្ហាប្រែប្រួលអាកាសធាតុ កើតឡើងមិនអាចទាយទុកមុន។
ជាមួយហេតុផលនេះ ដោយសារវៀតណាម ប្រទេសនាំចេញផលិតផលអង្ករធំបំផុតទី ៣ លើពិភពលោក បានក្រុមអ្នកវិទ្យាសាស្រ្តនៃគម្រោងអាហារសុវត្ថិភាពនេះ ធ្វើការទំនាក់ទំនងជាមួយរដ្ឋាភិបាលវៀតណាម សម្រាប់ការអនុវត្តគម្រោងខាងលើនេះ។
អត្ថបទពាក់ព័ន្ធ៖
- អនាគត ចំណីអាហារអាចខ្វះខាតខ្លាំង ហើយបាត់បង់ជីវជាតិ ដោយសារបញ្ហាមួយ
- ៥ យ៉ាងជួយឲ្យចំណីអាហារមានសុវត្ថិភាព ញ៉ាំទៅមិនងាយរាករូស ឬពុល
បញ្ហាបម្រែបម្រួលអាកាសធាតុ អាចប៉ះពាល់ដល់ពពួកដំណាំ ដែលជាអាហារចាំបាច់សម្រាប់មនុស្សទូទៅ ដូចនេះរដ្ឋាភិបាលសមាជិកអាស៊ានមួយនេះ ក៏បានសម្រេចសហការជាមួយគម្រោងខាងលើ។ បើការអនុវត្តន៍ ទទួលបានប្រសិទ្ធភាពមែននោះ ប្រទេសវៀតណាម នឹងសម្រេចបានគោលដៅចម្បងទី ២ ដាក់ចេញដោយអង្គការសហប្រជាជាតិ ក្នុងគោលដៅបញ្ចប់ភាពអត់ឃ្លាន និងកង្វះខាតអាហារូបត្ថម្ភ ក៏ដូចជាសម្រេចបាន សុវត្ថិភាពចំណីអាហារ និងបង្កើននិរន្តរភាពផលិតកសិកម្មសម្រាប់សកលលោកទាំងមូល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]