backup og meta

ផ្ដាច់បារី ជួយកាត់បន្ថយជំងឺបេះដូងរហូតដល់ ៤០% ក្នុងពេល ៥ឆ្នាំ

ត្បិត​តួលេខ​អ្នកជក់បារីមាន​ការធ្លាក់ចុះ​ក៏ដោយ តែ​បារី នៅតែ​ជាភ្នាក់ងារ​ចម្បង​បង្ក​ជំងឺ​ជាច្រើន​មុខ ជាពិសេស​ជំងឺសួត និង​ជំងឺបេះដូង។ ដូច្នេះការផ្ដាច់បារី គឺល្អបំផុត​សម្រាប់​សុខភាព ហើយ​វា​ជួយ​កាត់បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង រហូត​ដល់ ៤០% ក្នុង​រយៈពេល ៥​ឆ្នាំ។

អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Vanderbilt នៅ​រដ្ឋ Tennessee របស់​អាមេរិក បាន​វិភាគ​លើ​ទិន្នន័យ​ប្រវត្តិ​នៃ​ការជក់​បារី​របស់​មនុស្ស ៨.៧០០​នាក់ ទទួល​បាន​ពី​សមាគម Framingham Heart Study ដែល​ប្រមូល​បាន​ពីឆ្នាំ​១៩៥៤-២០១៤។

អ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ​អ្នកជក់​បារី​ច្រើន ១កញ្ចប់/ថ្ងៃ រយៈពេល ២០​ឆ្នាំ និង​រកឃើញ​ថា ក្រុម​អ្នក​ជក់​បារី​ច្រើន តែ​ក្រោយមក​បាន​ផ្ដាច់បារី បាន​កាត់បន្ថយ​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង ៤០% ក្នុង​រយៈពេល ៥​ឆ្នាំ បើប្រៀបធៀប​នឹង​ក្រុម​អ្នក​កំពុង​ជក់​បារី​ច្រើន។ បើប្រៀបធៀប​ជាមួយ​នឹង​អ្នក​ពុំដែល​ជក់បារី​សោះ វាត្រូវការ​ពេល​ពី ១០-២៥​ឆ្នាំ ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ឲ្យ​នៅទាប។

អ្នកស្រាវជ្រាវ សង្ឃឹមថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ អាចជួយ​ជំរុញ​អ្នក​កំពុង​ជក់បារី បោះបង់​ទម្លាប់​ការជក់​បារី​របស់​ពួកគេ។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7375407/Quitting-smoking-cut-risk-cardiovascular-disease-40-5-years-study-finds.html

កំណែ​ប្រែបច្ចុប្បន្ន

21/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ គីង ច័ន្ទវាសនា​ បាន​ធ្វើ​បច្ចុប្បន្នភាព 21/08/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម