អង្គការសុខភាពពិភពលោក បានចេញសេចក្តីថ្លែងការណ៍ ព្រមានពីការបំពុលបរិស្ថាន តាមរយៈសារធាតុប្លាស្ទិកតូចៗ ទៅក្នុងប្រភពទឹក ដែលអាចបង្កហានិភ័យសុខភាពធ្ងន់ធ្ងរ យើងមិនអាចទាយទុកជាមុន។
ការព្រមាននេះ ធ្វើឡើងពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត Maria Neria ប្រធាននាយកដ្ឋានសុខភាពសាធារណៈ នៃអង្គការសុខភាពពិភពលោក WHO។ លោកស្រីលើកឡើងថា ផ្អែកលើព័ត៌មាននៅមានកម្រិត ប្លាស្ទិកតូចៗនៅក្នុងប្រភពទឹក ពុំទាន់បង្កហានិភ័យដល់សុខភាពនៅពេលនេះក៏ពិតមែនមែន ប៉ុន្តែយើងចាំបាច់ត្រូវស្រាវជ្រាវស្វែងយល់បន្ថែម ចាំបាច់បញ្ឈប់ការបំពុលប្រភពទឹកដោយប្លាស្ទិក។
ផ្អែកតាមការសិក្សា របស់ប្រទេសអូស្រ្តាលី រកឃើញថា ជាមធ្យមយើងគ្រប់គ្នាក្នុងមួយសប្តាហ៍ លេបចូលធាតុប្លាស្ទិកចូលក្នុងខ្លួនប្រមាណ ៥ក្រាម ស្មើកាត ATM មួយសន្លឹក។
ដោយយោងតាមការស្រាវជ្រាវដាច់ដោយឡែក ធ្វើឡើងនៅសហរដ្ឋអាមេរិក ប្រមាណ ៩០% នៃដបច្រកទឹក មានធាតុប្លាស្ទិកតូចៗ ក្នុងទម្រង់ជាកករល្អិតៗ។ ហើយរបាយការណ៍ពីប្រទេស ៩ ផ្សេងពីគ្នា ក៏បានរកឃើញថា ក្នុងទឹកសុទ្ធច្រកក្នុងដប ១លីត្រ ហោចណាស់ ក៏មាន ធាតុល្អិតប្លាស្ទិក ប្រមាណ ៣២៥ ភាគល្អិត ដែលជាបញ្ហាមួយគួរឲ្យបារម្ភបំផុត។
អត្ថបទពាក់ព័ន្ធ៖
- មួយសប្តាហ៍ មនុស្សស្រូបធាតុប្លាស្ទិកទាំងមិនដឹងខ្លួន ស្មើកាត ATM មួយសន្លឹក
- អាកាសយានដ្ឋានអន្តរជាតិមួយនេះ ប្រកាសបញ្ឈប់ឲ្យប្រើ “ដបទឹកប្លាស្ទិក”
ករណីនេះ អ្នកជំនាញលើកឡើងថា គឺដោយសារធាតុប្ទាស្ទិកបានបំបែកធាតុ រួចជ្រាបក្នុងប្រភពទឹក រាប់ទាំង ទន្លេ សមុទ្រ ដែលសុទ្ធដឹងជាប្រភពទឹកយើងគ្រប់ប្រើប្រាស់ជាប្រចាំ។ ហេតុនេះ បញ្ហាប្លាស្ទិកជាផ្នែកមួយដែលអ្នកវិទ្យាសាស្រ្តកំពុងបារម្ភ និងកំពុងព្យាយាមរកដំណោះស្រាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]