backup og meta

គុយបា អភិវឌ្ឍបច្ចេកទេសថ្មីប្រឆាំងគ្រុនឈាម ដោយប្រើ​បាក់តេរី

គុយបា អភិវឌ្ឍបច្ចេកទេសថ្មីប្រឆាំងគ្រុនឈាម ដោយប្រើ​បាក់តេរី

ជំងឺ​គ្រុន​ឈាម មិន​ត្រឹម​តែ​រី​ក​រាត​ត្បាត​ នៅ​តំបន់​អាស៊ី​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​វា​ក៏​​មាន​វត្ត​មាន​នៅ​តំបន់​អាមេរិក​ឡាទីន​ (​អាមេរិក​ខាង​ត្បូង) និង​អាមេរិក​កណ្តាល​ ដោយ​ក្នុង​នោះ​ មាន​ទាំង​ប្រទេស​គុយ​បា​ ជំរុញ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​នេះ អភិវឌ្ឍវិធី​ការ​ពារ ប្រឆាំង​ជំងឺនេះ​ តាម​រយៈការ​ចាក់បាក់តេរីទៅ​ក្នុង​មូស។

យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌មានស៊ីនហួរ គុយបា បាន​កំពុង​អភិវឌ្ឍ​វិធី​សាស្រ្តថ្មី​​មួយ​ ដើម្បីប្រឆាំងជំងឺ​គ្រុនឈាម ដោយ​​ចាក់​បាក់​តេរី។ បើ​តាម​លោក​ Guadalupe Guzman ប្រធាន​ សមាគម​​មីក្រូ​ជីវសាស្រ្ត និង​ប៉ារ៉ាស៊ីត​ ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា​ផ្សាយ​ពី​ជំងឺ​ចម្លង​ដោយ​​សត្វ​ល្អិត​ ​ក្រុង Havana ប្រើ​បាក់​តេរីឈ្មោះ Wolbachia ប្រឆាំង​ពពួក​​សត្វមូស ដើម្បី​រារាំងកុំ​ឲ្យ​ពួក​វាអាច​បង្ក​កំណើត​បាន ជួយ​យើងអាច​គ្រប់​គ្រង​មិន​ឲ្យ​ ជំងឺ​រាតត្បាត ដូច​ជា​ គ្រុន​ចាញ់​ និង​គ្រុន​ឈាម​ រីក​រាល​ដាល​បាន។ ​​

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ពពួក​សត្វ​មូស​ ជា​ភ្នាក់​ងារ​ចម្បងចម្លងមេ​រោគ​គ្រុន​ឈាម ​គ្រុន​ចាញ់ ហ្ស៊ីកា និង​មេរោគ​​ប្រភេទ​ស្រដៀង​គ្នា​ឈ្មោះ Chikungunya ​ពពួក​ជំងឺ​នេះ បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​សាធារណៈ​​ច្រើន។

អត្ថបទពាក់ព័ន្ធ៖

គួរ​រំឮក​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ តំបន់​អាមេរិក​ខាង​ត្បូង មាន​មនុស្ស​រាប់​ពាន់​នាក់​​ បាន​ឆ្លង​ជំងឺ​រោគ​ទាំង​នោះ ហើយ​ទោះ​បី​ជា​ពេល​នេះ គេ​អាច​អនុវត្ត​វិធី​សាស្រ្ត​ប្រឆាំង​ថ្មី​ ប៉ុន្តែ​ប្រទេស​ទាំង​នោះ​នៅ​តែ​បន្ត ​បាញ់​ថ្នាំ​មូស និង​ការ​ចុះ​អប់​រំ​ណែ​នាំ ដល់​ប្រជាជន​ឲ្យ​ចេះ​បង្ការ​ខ្លួន​ពី​សត្វ​មូស​​​ផង​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.xinhuanet.com/english/2019-08/23/c_138330982.htm

កំណែ​ប្រែបច្ចុប្បន្ន

26/08/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម