ថៃ ជាប្រទេសមានភាពស៊ីវិល័យនៅក្នុងតំបន់ តែក៏ល្បីខ្លាំងដែរពីសេវាផ្លូវភេទ ដែលជាកត្តាចម្បងបង្កជំងឺអេដស៍ និងជំងឺកាមរោគផ្សេងៗទៀត ហើយក៏ជាឧបសគ្គមួយ ដែលអាជ្ញាធរថៃ ពិបាកបង្ការ និងលុបបំបាត់ជំងឺឆ្លងទាំងនេះ។
គិតតែក្រុងបាងកកមួយ ដែលមានមនុស្សរស់នៅប្រមាណ ៨លាននាក់ មានអ្នកផ្ទុកជំងឺអេដស៍រហូតដល់ ៧៧.៥០០នាក់ ដោយមនុស្ស ១.១៩០នាក់ ឆ្លងជំងឺអេដស៍ នៅឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់លោក Sophon Phisutthiwong អភិបាលរងក្រុងបាងកក។
លោកអភិបាលរងក្រុងបាងកក បញ្ជាក់ថា មនុស្ស ៦២៨/១.១៩០នាក់ ដែលបានឆ្លងជំងឺអេដស៍នៅឆ្នាំនេះ មានអាយុក្រោម ២៥ឆ្នាំ។ ចំណែកមនុស្ស ១.៨៧៧នាក់ បានស្លាប់ដោយសារជំងឺអេដស៍ នៅដើមឆ្នាំនេះ។
ក្នុងចំណោមអ្នកផ្ទុកជំងឺអេដស៍សរុបក្នុងក្រុងបាងកក មានចំនួន ៥៥.១២៣នាក់ ទទួលបានថ្នាំប្រឆាំងជំងឺ ហើយអ្នកជំងឺ ៤១.៨៩៣នាក់ មានកម្រិតមេរោគតិចជាង ១.០០០ ក្នុងឈាម ១មីល្លីលីត្រ។
អត្ថបទពាក់ព័ន្ធ៖
- ថៃ ជំរុញពលរដ្ឋទៅតេស្ដ HIV ហ្វ្រី ដោយសារតួលេខអ្នកផ្ទុកអត់ដឹងខ្លួនឡើងកាន់តែច្រើន
- ជំងឺស្វាយអត់ស្ងាត់ទេ! ៥ខែ ទារករាប់រយនាក់ទើបកើតនៅថៃ សុទ្ធតែមានជំងឺនេះ
គួរបញ្ជាក់ថា អ្នកជំងឺអេដស៍នៅក្រុងបាងកក ត្រូវគ្រប់គ្រងដោយប្រព័ន្ធត្រួតពិនិត្យឆ្លាតវៃ (Bangkok Smart Monitoring System) ដើម្បីធានា គុណភាពជីវិតរបស់អ្នកជំងឺ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]