backup og meta

ធ្លាប់ឮអត់ ជំងឺស្វាយ ឆ្លងចូលក្នុងខួរក្បាល?

ធ្លាប់ឮអត់ ជំងឺស្វាយ ឆ្លងចូលក្នុងខួរក្បាល?

ជំងឺស្វាយ ជា​ប្រភេទ​ជំងឺ​កាមរោគ ដែល​ឆ្លង​តាមរយៈ​ការ​រួមភេទ ឈាម និង​ទឹករងៃ ហើយ​បើអ្នក​ជំងឺ​ពុំដឹង​ខ្លួន និង​ព្យាបាល​ទាន់​ពេល​ទេ វាអាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។

វេជ្ជបណ្ឌិត Deepti Vibha បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សរសៃ​ប្រសាទ ក្នុង​រដ្ឋធានី​ញូដេលី របស់​ឥណ្ឌា បាន​រកឃើញ​ថា បុរស​វ័យ ៥០​ឆ្នាំ​ម្នាក់ បាន​ឆ្លង​មេរោគ​ស្វាយ នៅ​ក្នុង​ខួរក្បាល។ ជំងឺ​នេះ ហៅថា Neurosyphilis។ ការ​វិវត្ត​នៃ​មេរោគ​នេះ ចូល​ទៅ​ក្នុង​ខួរក្បាល មាន​រយៈពេល​ពី ១០-២០​ឆ្នាំ។

បុរស​ផ្ទុក​ជំងឺ​ស្វាយ បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា លោក​មិន​ដែល​រួមភេទ​ដោយ​អត់​សុវត្ថិភាព​នោះទេ ហើយ​ក៏មិន​ដែល​មាន​រោគសញ្ញា​ជំងឺ​ស្វាយ​ពីមុន​ដែរ។ ប៉ុន្ដែ​អ្នកជំងឺ​នេះ មាន​រោគសញ្ញា ក្អួត ឈឺក្បាល ក ដាច់សរសៃ​ឈាម​ខួរក្បាល និង​អារម្មណ៍​រវើរវាយ។ ក្រោយ​ពិនិត្យ​រួច លទ្ធផល​បញ្ជាក់ អ្នក​ជំងឺ ឆ្លង​បាក់តេរី Treponema pallidum ដែល​បង្ក​ជំងឺ​ស្វាយ ហើយ​ប៉ះពាល់​ដល់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ អ្នក​ជំងឺ អាច​ប្រើ​អវយវៈ និង​និយាយ​បាន​តិចៗ ដោយសារ​ខូច​ខួរក្បាល។

ក្រោយ​មក វេជ្ជបណ្ឌិត បាន​ឲ្យ​អ្នក​ជំងឺ​លេប​ថ្នាំ​អង់ទីប៊ីយូទិក រយៈពេល ២​សប្ដាហ៍ ហើយ​ស្ថានភាព​អ្នកជំងឺ ក៏​បាន​ប្រសើរ​ឡើង​វិញ។ ក្រោយ​ការ​តាមដាន​រយៈពេល ៣​ខែ​ទៀត អ្នកជំងឺ អាច​ងើបដើរ​ឡើង​វិញ។

អត្ថបទពាក់ព័ន្ធ៖ អ្វីជាជំងឺស្វាយ ឆ្លងតាមណា រោគសញ្ញាម៉េច ធ្ងន់ធ្ងរប៉ុនណា?

តាម​គ្លីនិក Mayo Clinic របស់​អាមេរិក បញ្ជាក់​ថា មនុស្ស​ប្រមាណ ១៥-៣០% ផ្ទុក​ជំងឺ​ស្វាយ ប៉ុន្ដែ​មិន​បាន​ព្យាបាល​នោះទេ រហូត​វិវត្ត​ជា​ផលវិបាក​ធ្ងន់ធ្ងរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7419833/Man-50-diagnosed-syphilis-BRAIN-unable-walk-talk-properly.html

កំណែ​ប្រែបច្ចុប្បន្ន

04/09/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម