តាមការឲ្យដឹងពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ សហរដ្ឋអាមេរិក គិតមកត្រឹមពេលនេះ មានមនុស្សប្រមាណ ១៤៣នាក់ ពុលអាហារ ដោយសារបានបរិភោគស្លឹកត្រចៀកជ្រូក។
ប្រភពព័ត៌មានពី Daily Mail បានឲ្យដឹងថា ករណីពុលត្រចៀកជ្រូកខាងលើ បានធ្វើឲ្យ មនុស្សប្រមាណ ១៤៣នាក់ធ្លាក់ខ្លួនឈឺ ហើយ៣៣នាក់ បានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ។ គិតមកទល់ពេលនេះ មន្រ្តីពាក់ព័ន្ធកំពុងស្រាវជ្រាវរកប្រភពចំបងដែលបង្កឲ្យមានអាការៈពុលបែបនេះ ហើយជាជំហានដំបូងក៏មានការដាក់ហាម មិនឲ្យមានការទិញ លក់ត្រចៀកជ្រូក ទោះជាសម្រាប់ធ្វើម្ហូបអាហារ ឬទិញសម្រាប់ជាចំណីសត្វចិញ្ចឹមក៏ដោយ។
អត្ថបទពាក់ព័ន្ធ៖
- ឆេះឃ្លាំងអំពូលនៅក្រុងហាណូយ អាជ្ញាធរថា អាហារនៅជុំវិញ ១គីឡូម៉ែត្រ មានជាតិពុល
- អ្នករស់នៅតំបន់ខ្យល់ពុល ខូចសួតដូចការជក់បារី ១កញ្ចប់/ថ្ងៃ
[embed-health-tool-bmi]