backup og meta

ភ្លើងឆេះព្រៃនៅស៊ូម៉ាត្រាថ្ងៃមុន បង្កជាផ្សែងពុល អុកឡុកឥណ្ឌូណេស៊ី ហើយរាលដាលដល់ម៉ាឡេស៊ី និងសិង្ហបុរី

ភ្លើងឆេះព្រៃនៅស៊ូម៉ាត្រាថ្ងៃមុន បង្កជាផ្សែងពុល អុកឡុកឥណ្ឌូណេស៊ី ហើយរាលដាលដល់ម៉ាឡេស៊ី និងសិង្ហបុរី

ការឆេះព្រៃ បង្កជា​ផ្សែងពុល បាន​សាយភាយ​លើ​ដែន​អាកាស​ឥណ្ឌូណេស៊ីខ្លួនឯង និង​បន្តសាយភាព​ដល់ ​ម៉ាឡេស៊ី ​ប្រមាណ ១​សប្ដាហ៍​មក​ហើយ និង​ចុងក្រោយ​នេះ បាន​ប៉ះពាល់​ដល់​គុណភាព​ខ្យល់​ក្នុង​ប្រទេស​សិង្ហបុរី​ទៀត។

ផ្សែងពុល​នេះ ត្រូវម៉ាឡេស៊ី​​អះអាង​ថា សាយភាយមក​ពី​ការ​ឆេះព្រៃ នៅ​កោះស៊ូម៉ាត្រា របស់​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្ដែ​ខាង​អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​បដិសេធ ដោយ​លើកឡើង​ថា តំបន់​ដែល​មាន​ភ្លើង​ឆេះព្រៃ (Hotspots) មាន​រាប់ពាន់​ទីតាំង ទាំង​នៅ​ក្នុង​​​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។

និយាយ​ពី​ផលប៉ះពាល់​វិញ នៅ​ថ្ងៃ១១ ខែ​កញ្ញា សប្ដាហ៍​នេះ អាជ្ញាធរ​ម៉ាឡេស៊ី បាន​បិទ​សាលារៀន ចំនួន ៤០៩​ទីតាំង និង​បញ្ជូន​ម៉ាស់ ៥០​ម៉ឺន ទៅ​ឲ្យ​ពលរដ្ឋ នៅ​រដ្ឋ Sarawak។ ឈាន​ដល់​ថ្ងៃ​១២ ខែ​កញ្ញា ម្សិលមិញ សាលារៀន​ទាំងអស់ នៅ​រដ្ឋ Selangor ត្រូវ​បិទ​ទ្វារ ក្រោយ​ទទួល​ការបញ្ជាក់​ពី​ក្រសួង​បរិស្ថាន​ថា កម្រិត​ខ្យល់ពុល បាន​កើន​លើស ២០០។ កម្រិត​ខ្យល់​មាន​គុណភាព​ល្អ គឺ​ពី ០-៥០។

ចំណែក​ទីភ្នាក់ងារ​ជាតិ​បរិស្ថាន​សិង្ហបុរី កាលពី​ថ្ងៃ១២ ខែ​កញ្ញា ម្សិលមិញ ក៏បញ្ជាក់​ដែរ​ថា គុណភាព​ខ្យល់​នៅ​សិង្ហបុរី អាច​ឈាន​ដល់​កម្រិត​គ្រោះថ្នាក់ បើសិន​ខ្យល់ បន្ដ​បោកបក់​ផ្សែង​ពី​ការ​ឆេះ​ព្រៃ​នៅ​កោះ​ស៊ូម៉ាត្រា ចូល​ទៅ​ដែន​អាកាស​សិង្ហបុរី​បន្ថែម​ទៀត។ ម្សិលមិញ កម្រិត​គុណភាព​ខ្យល់​នៅ​សិង្ហបុរី បាន​កើនឡើង ដល់​ចន្លោះ ៧៨-៨៧។ ទីភ្នាក់ងារ​ដដែល បញ្ជាក់​ថា មាន​តំបន់​ភ្លើង​ឆេះព្រៃ ២២២​ទីតាំង នៅ​កោះ​ស៊ូម៉ាត្រា។

អត្ថបទពាក់ព័ន្ធ៖ ផ្សែងពុលខ្លាំង ម៉ាឡេស៊ី បិទសាលារៀន៤០០ និងបញ្ជូនម៉ាស៥០ម៉ឺន ឲ្យពលរដ្ឋ

ទីភ្នាក់ងារ​ជាតិ​បរិស្ថាន​សិង្ហបុរី បាន​ណែនាំ​ពលរដ្ឋ ឲ្យ​កាត់បន្ថយ​ការ​ចេញ​ទៅខាងក្រៅ ជាពិសេស​ចំពោះ​មនុស្សចាស់ ស្ត្រីពពោះ និង​កុមារ។ អ្នកដែល​មាន​ជំងឺ​សួត និង​បេះដូង ចាំបាច់​ត្រូវ​ចៀសវាង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.malaymail.com/news/malaysia/2019/09/13/cloud-seeding-for-areas-with-more-than-200-api-in-selangor-says-rep/1790053

https://www.channelnewsasia.com/news/singapore/singapore-haze-air-quality-weather-unhealthy-range-nea-11900226

កំណែ​ប្រែបច្ចុប្បន្ន

16/09/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ irnanto tonjoo


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម