រឿងហេតុស្ទើរមិនគួរឲ្យជឿ កើតឡើងលើយុវជនជនជាតិអង់គ្លេសម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីប្រតិកម្មខ្លាំងជាមួយនំហេមប៊ឺហ្គឺសាច់មាន់លាយឈីស។
តាមសារព័ត៌មាន CNN យុវជនអង់គ្លេសខាងលើ មានឈ្មោះ Owen Carey បានបាត់បង់ជីវិតក្នុងវ័យ ១៨ ឆ្នាំ ពោលគឺចំថ្ងៃប្រារព្ធខួបកំណើតអាយុ ១៨ឆ្នាំ របស់ខ្លួន។
ចំពោះដំណើរដើមទង កើតឡើងបន្ទាប់ពី Owen បានចូលទៅញ៉ាំអាហារនៅហាងប៊ឺហ្គឺ BYRON ដោយជនរងគ្រោះ បានប្រាប់ទៅបុគ្គលិកហាង ខ្លួនមានប្រតិកម្មទៅនឹងប៊ឺហ្គឺ តែបុគ្គលិកកុម្ម៉ង់ បានប្រាប់វិញថា ពុំមានបញ្ហាទេ ខណៈបញ្ជីរាយមុខម្ហូប ក៏ពុំមានបញ្ជាក់ច្បាស់លាស់ នាំឲ្យជាលទ្ធផល Owen បានកុម្ម៉ង់យកប៊ឺហ្គឺសាច់មាន់ចៀន លាយជាមួយប័រមកញ៉ាំ។
ក្រោយញ៉ាំហេមប៊ឺហ្គឺត្រឹមរយៈពេល ១ម៉ោង ជនរងគ្រោះ ក៏ចាប់ផ្តើមប្រតិកម្មជាមួយហេមប៊ឺហ្គឺដែលញ៉ាំ ធ្វើទុករហូតដល់បាត់បង់ជីវិត។
ក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យស្នើសុំឲ្យស្ថាប័នអាជ្ញាធរពាក់ព័ន្ធ ឲ្យជួយអំពាវនាវដល់ហាងអាហារ ជួយបញ្ជាក់ព័ត៌មានឲ្យបានច្បាស់លាស់ ជាពិសេសសម្រាប់អតិថិជនមានបញ្ហាអាលែកហ្ស៊ី ដើម្បីកុំឲ្យដូចករណី យុវជន Owen បន្តទៀត។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗមានជំងឺមហារីកក្រពេញអូវែ ដាច់ខាតហាមញ៉ាំអាហារទាំងនេះ!
- ក្រូចថ្លុង មានគុណប្រយោជន៍ច្រើន តែក៏មានគុណវិបត្តិដែរ!
គួររំលឹកដែរ នៅប្រទេសអង់គ្លេស កន្លងមកក៏កើតករណីដូចគ្នានោះដែរ ដោយសារបញ្ហាអាលែកហ្ស៊ីជាមួយចំណីអាហារ រហូតបណ្តាលឲ្យបុរសម្នាក់ស្លាប់ ដែលរឿងនោះបានកើតឡើងនៅហាងប៊ឺហ្គឺ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]