backup og meta

វិធីព្យាបាលបែបបុរាណចិនដោយប្រើម្ជុលវិទ្យាសាស្ត្រ ចាប់ផ្តើមដាក់លក់នៅអាមេរិក

វិធីព្យាបាលបែបបុរាណចិនដោយប្រើម្ជុលវិទ្យាសាស្ត្រ ចាប់ផ្តើមដាក់លក់នៅអាមេរិក

អាមេរិក​ដែលត្រូវគេជឿថា ជាប្រទេសជឿនលឿនខ្លាំងផ្នែកវេជ្ជសាស្ត្រ​សម័យ​ទំនើប បែរ​ជា​នៅ​តែ​មាន​ជំនឿ​លើ​វិធី​សាស្ត្រ​ព្យាបាល​បែប​បុរាណ ដោយ​សៀវភៅ​ព្យាបាល​បុរាណ​ចិន ព្យាបាល​តាមរយៈ​ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ ​ចាប់​ផ្តើម​ដាក់​លក់​លើទីផ្សារ​ប្រទេស​​នេះ។

តាម​សារព័ត៌មាន​ស៊ីនហួរ​ សៀវភៅ​​ស្តី​ពី​វិធី​ចាក់​ម្ជុល​​វេជ្ជសាស្រ្ត​ចិន ​មាន​ចំណង​ជើង​ថា “វិធី​ចាក់​ម្ជុល​ព្យាបាល​ជំងឺ​បែប​ចិន និង​​ជប់​ខ្យល់’ បកប្រែ​ជា​ភាសា​អង់គ្លេស​ ត្រូវ​បាន​​​សម្ពោធ​បង្ហាញជាផ្លូវការ​​ នៅ​ឯ​រដ្ឋ Maryland សហរដ្ឋអាមេរិក។ សៀវ​ភៅ​វេជ្ជសាស្ត្រ​បុរាណ​ចិន​មួយ​នេះ​និយាយ​រៀប​រាប់ក្បោះ​ក្បាយ​​ពី​​ក្បួន​ចាក់​ម្ជុល​ព្យាបាល​ជំងឺផ្សេងៗ។

នេះ​ជា​ការ​​បោះ​ពុម្ព​​ផ្សាយ​លើក​ទី ​៤ ហើយ ដោយ​បាន​ផ្សារ​ភ្ជាប់​វិធី​ព្យាបាល​បែប​បុរាណ ទៅ​នឹង​ស្តង់ដារ​វេជ្ជសាស្រ្តសម័យ​ទំនើប​​ ស្រប​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​​ពិភព​​លោក​ (WHO) ច្រើន​ជាង​មុន និង​មាន​​​​​អធិប្បាយ​​ច្បាស់​ៗ នូវ​ទីតាំង​​ជាក់​លាក់​នៃ​រាង​កាយ ដើម្បី​ចាក់​ម្ជុល​ព្យាបាល។​ នេះ​​បើ​តាម​លោក Cheng Kai អ្នក​​កែ​សម្រួល​សៀវ​ភៅ​​​វេជ្ជសាស្រ្ត​នេះ និង​​ជា​សាស្រ្តាចារ្យ​​នៅ​សាកលវិទ្យាល័យ​​វេជ្ជសាស្រ្ត​ក្រុង​​ប៉េកាំង​។

លោក Allyson Wilson ជា​អ្នក​ជំនាញ​ផ្នែក​ព្យាបាល​​ម្ជុល​វេជ្ជសាស្រ្ត​មួយ​រូប​ នៅ​សហរដ្ឋអាមេរិក​ បាន​​​ឲ្យ​ដឹង​ថា នៅ​អាមេរិក វា​ជា​ចំណេះ​ដឹង​មូលដ្ឋាន​មួយ យើង​​ត្រូវ​អាន​ និង​ស្វែង​យល់​អំពី​​វេជ្ជសាស្រ្ត​ព្យាបាលបែប​បុរាណ​ចិន។ ការ​ព្យាបាល​ដោយ​ម្ជុល​វេជ្ជសាស្រ្ត​ ​បាន​អនុវត្ត​នៅ​ប្រទេស​ចិន រយៈ​​ពេល​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ក៏​កំពុង​តែ​​​​មាន​ប្រិយភាព​ខ្លាំង​ ចំពោះ​អ្នក​ជំងឺ ក៏​ដូច​ជាគ្រូពេទ្យ​ព្យាបាល​នៅ​អាមេរិក។

គិត​មក​ទល់​ពេល​នេះ ក្នុង​ទឹក​​ដី​អាមេរិក មាន​​អ្នក​ជំនាញ​ព្យាបាល​ជំងឺ​ដោយ​ម្ជុល​វេជ្ជសាស្រ្ត​ (មាន​ការ​ទទួល​ស្គាល់​វិជ្ជាជីវៈ​ត្រឹម​ត្រូវ) ដល់​ទៅ​ ជាង​​ ៣៨.០០០​នាក់​ និង​មាន​សាលា​វិជ្ជាជីវៈ​ព្យាបាល​ដោយ​ម្ជុល​វេជ្ជសាស្រ្ត​​ប្រមាណ ​៦០​ កន្លែង។

អត្ថបទពាក់ព័ន្ធ៖

បើ​តាម​​ លោក​ Megan Haunges សាស្រ្តាចារ្យ​​​ផ្នែក​​វេជ្ជសាស្រ្ត​​បុរាណ​ចិន នៃ​មហាវិទ្យាល័យ​​​​​​ក្រុង ​ញ៉ូវយក​ បាន​ឲ្យ​ដឹង​ថា សម្រាប់​សៀវភៅ​ថ្មី​នេះ ​នឹង​ក្លាយ​ជា​ឯកសារ​មាន​ប្រយោជន៍​សម្រាប់សិស្ស​កំពុង​រៀន​ជំនាញ​​​ម្ជុល​វេជ្ជសាស្រ្ត​ ហើយ​មហាវិទ្យាល័យ​លោក មាន​សិស្ស​ប្រមាណ​ជិត​ ២០០​នាក់​ មក​​រៀន​វិជ្ជាជីរៈ​​ព្យាបាល​តាម​បែប​បុរាណ​មួយ​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.xinhuanet.com/english/2019-09/15/c_138392169.htm

កំណែ​ប្រែបច្ចុប្បន្ន

17/09/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 17, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម