backup og meta

អ្នករស់នៅតំបន់ស្ទះចរាចរណ៍ ប្រឈមកើតជំងឺធ្ងន់ធ្ងរប្រភេទនេះ

អ្នករស់នៅតំបន់ស្ទះចរាចរណ៍ ប្រឈមកើតជំងឺធ្ងន់ធ្ងរប្រភេទនេះ

ការ​ស្ទះ​ចរាចរណ៍ ការ​រំខាន​ដោយ​សំឡេង និង​ការ​សាយភាព​ផ្សែងពុល ចេញ​ពី​យានយន្ត គឺ​ជាបញ្ហា​រួម​មួយ និង​មិនងាយ​ដោះស្រាយ​នោះទេ នៅ​តាម​ទីក្រុង​មួយ​ចំនួន ដែល​សម្បូរ​ដោយ​មនុស្ស​រស់នៅ​កកកុញ និង​មាន​យានយន្ត​ច្រើន។ បើតាម​កាសិក្សា បញ្ហា​ចរាចរណ៍​ទាំង​នេះ ជា​មូលហេតុ​មួយ បង្ក​ឲ្យ​មនុស្ស​កើត​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។

ការសិក្សានេះ ធ្វើឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Brown របស់​អាមេរិក និង​សាកលវិទ្យាល័យ​មួយ​ចំនួន​ទៀត នៅ​ទីក្រុង Barcelona របស់​អេស្ប៉ាញ។ ក្រុម​អ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ​ទិន្នន័យ​ព័ត៌មាន​អ្នក​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ២.៧៦១​នាក់ ពី​ឆ្នាំ ​២០០៥-២០១៤។

ក្រុមអ្នក​ស្រាវជ្រាវបកស្រាយ​ថា ការរំខាន​ដោយ​សំឡេង​យានយន្ត​តាមដង​ផ្លូវ បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ដែល​បណ្ដាល​ឲ្យ​កោសិកា​ក្នុង​សរសៃឈាម​មិន​ដំណើរការ​បាន​ល្អ (Endothelial Dysfunction) ដោយ​បង្កើត​កំណក​ឈាម​ជាច្រើន។ នៅពេល​កំណក​ឈាម រត់​ក្នុង​តសរសៃឈាម ទៅ​កាន់​ក្បាល ឬ​ក វា​អាច​រារាំង​លំហូរ​ឈាម និង​អុកស៊ីសែនទៅ​ខួរក្បាល ហើយ​បង្ក​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួក្បាល។

ជាមួយ​គ្នា​នេះ អ្នកស្រាវជ្រាវ ក៏​រកឃើញ​ដែរថា អ្នករស់នៅ​តាម​ផ្លូវ​ដែល​សម្បូរ​ដោយ​ធម្មជាតិ​បៃតង ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល រហូត​ដល់ ២៥%។ គួរបញ្ជាក់​ថា ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល បណ្ដាល​ឲ្យ​អ្នកជំងឺ ពិបាក​ធ្វើចលនា ឬនិយាយ និង​បាត់បង់​វិចារណញ្ញាណ និង​ការចាំចង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7472443/People-living-noisy-traffic-areas-30-cent-likely-deadly-stroke.html

កំណែ​ប្រែបច្ចុប្បន្ន

18/09/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម