ដោយសារមុខម្ហូបនៅវៀតណាម ចម្អិនភាគច្រើន ប្រើខ្លាញ់ មិនអាចខ្វះបាន ពិសេសខ្លាញ់ជ្រូក ជាហេតុធ្វើឲ្យអាជ្ញាធរសុខាភិបាលប្រទេសនេះ ស្វះស្វែងរកគ្រឿងផ្សំមកជំនួស ។
ដោយសារមុខម្ហូបនៅវៀតណាម ចម្អិនភាគច្រើន ប្រើខ្លាញ់ មិនអាចខ្វះបាន ពិសេសខ្លាញ់ជ្រូក ជាហេតុធ្វើឲ្យអាជ្ញាធរសុខាភិបាលប្រទេសនេះ ស្វះស្វែងរកគ្រឿងផ្សំមកជំនួស ។

ប្រភពព័ត៌មានម៉ាឡេស៊ី Free Malaysia Today បានឲ្យដឹងថា ដោយសារវិទ្យាស្ថានជាតិស្រាវជ្រាវផ្នែកជីវជាតិបំប៉នវៀតណាម បានសិក្សាឃើញពី គុណប្រយោជន៍នៃប្រេងត្នោត ថាអាចប្រើជំនួសខ្លាញ់ ហើយថែមទាំងមិនប៉ះពាល់ដល់សុខភាព ទើបធ្វើឲ្យ ប្រទេសនេះសម្រេចចិត្តនាំចូល ប្រេងត្នោតពីម៉ាឡេស៊ីសម្រាប់ប្រជាជនខ្លួន។
គិតមកទល់ពេលនេះ ប្រេងត្នោតគិតជាមធ្យមប្រមាណ៦០% ត្រូវបានប្រើប្រាស់នៅវៀតណាមសម្រាប់ចម្អិនម្ហូប ពោលគឺស្មើគ្នានឹងចំនួននៃការប្រើខ្លាញ់ជ្រូកដែរ។ បើតាមវិទ្យាស្ថានជាតិស្រាវជ្រាវផ្នែកជីវជាតិបំប៉នវៀតណាម បានឲ្យដឹងពីគុណប្រយោជន៍នៃប្រេងត្នោតថាមាន សារធាតុ ប៊េតា ការ៉ូទីន ដែលជួយទ្រទ្រង់ភ្នែក ជួយឲ្យមើលច្បាស់ ជាពិសេសសម្រាប់កុមារ ហើយវាក៏សំបូរសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយឲ្យរាងកាយចៀសឆ្ងាយពីជំងឺផ្សេងៗផងដែរ។
អត្ថបទពាក់ព័ន្ធ៖
ដោយសារតែគុណប្រយោជន៍នេះ បានធ្វើឲ្យប្រទេសវៀតណាមនាំចូលប្រេងត្នោត និងផលិតផលពីប្រេងត្នោត ពីម៉ាឡេស៊ី ប្រមាណ ៤៦២,០០០ តោន (ឆ្នាំ២០១៨) ហើយការនាំចូលនេះ បានបង្កើនឲ្យមានការដាំដុះ ដំណាំប្រភេទនេះនៅម៉ាឡេស៊ី រហូតដល់ ២២%៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Health benefits of palm oil boost demand in Vietnam
កំណែប្រែបច្ចុប្បន្ន
23/09/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ