ដោយសារ មានកំណើនអ្នកជក់បារីអេឡិចត្រូនិក (E-Cigarettes) កាន់តែច្រើន ពិសេសក្នុងចំណោមយុវវ័យ និងបានបង្កជាបញ្ហាជំងឺសួតកើតច្រើន និងមានករណីស្លាប់ទៀតនោះ ពេលនេះរដ្ឋអាមេរិកមួយបានសម្រេចបិទ គ្រប់ការលក់ដូរ បារីប្រភេទនេះគ្រប់ប្រភេទ និងរសជាតិទាំងអស់។
តាមសារព័ត៌មាន CNN មន្ត្រីនៃរដ្ឋញ៉ូវយក សហរដ្ឋអាមេរិក បានសម្រេចមូលមតិតាមរយៈការបោះឆ្នោត ស្របតាមសំណើលោក Andrew Cuomo ជាអភិបាលជាន់ខ្ពស់នៃ រដ្ឋខាងលើ ក្នុងការបិទមិនឲ្យលក់បារីអេឡិចត្រូនិក។ ហើយការហាមប្រាម នេះនឹងធ្វើឡើងក្នុងរយៈពេល៩០ថ្ងៃខាងមុខ ជាបណ្តោះអាសន្ន។
ចំពោះទិសដៅនៃការហាមឃាត់នេះ គឺដើម្បីបន្ថយនូវចំនួនអ្នកជក់ដ៏ច្រើន ជាពិសេសនោះ គឺក្រុមគោលដៅលើកុមារ និងយុវជនថ្នាក់វិទ្យាល័យ ដែលបានជក់បារីប្រភេទនោះ ចេញពីក្រោយហេតុផលជាលេស នៃយុទ្ធសាស្រ្តទីផ្សារបារីអេឡិចត្រូនិក ដែលបានបង្កើតឲ្យមានជម្រើសរសជាតិច្រើនអាចឲ្យពួកគេទាំងនោះបានសាក។
បើតាមលោកវេជ្ជបណ្ឌិត Howard Zucker ជាមន្រ្តីគណកម្មការសុខាភិបាលនៃរដ្ឋខាងលើនេះ បានឲ្យដឹងថា រសជាតិបារីអេឡិចត្រូនិកច្រើនជម្រើស ជាយុទ្ធសាស្រ្តទីផ្សារទៅលើយុវជន ដូចនេះការចេញវិធានការខាងលើគឺដើម្បីទប់ស្កាត់នូវចំនួនអ្នកជក់ដ៏ច្រើននោះ។
អត្ថបទពាក់ព័ន្ធ៖
- អាមេរិក គ្រោងលែងឲ្យជក់បារីអេឡិចត្រូនិក ក្រោយស្លាប់ច្រើននាក់
- ប្រយ័ត្ន! ក្មេងជំទង់រាប់សិបនាក់ ចូលដេកពេទ្យ ក្រោយជក់បារីអេឡិចត្រូនិក
ផ្អែកតាមទិន្នន័យពីរដ្ឋខាងលើ ពីឆ្នាំ២០១៤-២០១៨ ផលិតផលបារីខាងលើ ដែលមានរសជាតិ ថ្នាំជក់ បានកើនឡើង១៦០% ហើយក្នុងនោះអ្នកជក់៤០% ជាសិស្សថ្នាក់វិទ្យាល័យ។ ហើយគិតមកទល់ពេលនេះ នៅសហរដ្ឋអាមេរិកមានករណីអ្នកស្លាប់ដោយសារបារីខាងលើ មានចំនួន៧នាក់ បូករួមអ្នកឈឺសួតជាច្រើននាក់៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]