Hello Health Group ដែលជាក្រុមហ៊ុនមេរបស់ Hello គ្រូពេទ្យ បានឆ្លងផុតវគ្គ ៣២ក្រុម ឈានចូលវគ្គ ១៦ ក្រុម នៃការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ Most Innovative HealthTech Startup in Asia។
បន្ទាប់ពីវគ្គ ១៦ ក្រុម ការប្រកួតនេះនឹងជម្រុះនៅត្រឹម ៨ក្រុម មុននឹងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកាសលទ្ធផល នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំ Health Tech Summit នៅសិង្ហបុរី។
Most Innovative HealthTech Startup in Asia ជាការប្រកួតប្រជែងតាមអនឡាញ ធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានក្រុមហ៊ុន/ស្ថាប័ន ធ្វើការងារលើ Health Tech ជាច្រើនប្រទេសនៅអាស៊ី ចូលរួមប្រកួតប្រជែងគ្នា ដើម្បីជ្រើសរើសស្ថាប័នមួយមានគំនិតច្នៃប្រឌិត គុណតម្លៃ និងធ្វើការងារគាំពារសុខមាលភាពប្រជាពលរដ្ឋ។
ការបោះឆ្នោតនេះសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រលើតុ និង Laptop ប៉ុណ្ណោះ ហើយខាងក្រោមនេះជារបៀបនៃការបោះឆ្នោត។
១- ចូលទៅកាន់វិបសាយ Hellokrupet – Hello គ្រូពេទ្យ
២- ចុចលើពាក្យថា Vote Now
៣- ជ្រើសរើសស្ថាប័នដែលខ្លួនពេញចិត្តនៅក្នុង Column ខាងក្រោម (លេខរៀងទី ៥ ឈ្មោះ Hello Health Group)
៥- បំពេញឈ្មោះ និង E-mail
៦- ចុចលើពាក្យ OK
៧- ចុចពាក្យ Vote Now ម្តងទៀត។
[embed-health-tool-bmi]