backup og meta

ទីបំផុត Hello Health Group ជែង​ជើង​ខ្លាំងជាង៦០ លើកពានដ៏ធំ ទ្វីបអាស៊ី Most Innovative HealthTech Startup in Asia ហើយ!

ទីបំផុត Hello Health Group ជែង​ជើង​ខ្លាំងជាង៦០ លើកពានដ៏ធំ ទ្វីបអាស៊ី Most Innovative HealthTech Startup in Asia ហើយ!

ទម្រាំ​ជាប់​ឈ្មោះ​ជា​ ​Most Innovative HealthTech ប្រចាំ​ទ្វីបអាស៊ី មិនមែនជារឿង​ងាយស្រួល​ទេ ប៉ុន្តែ​ថ្ងៃ​នេះ លទ្ធផលទើប​ប្រកាស​មុន​នេះ​បន្តិច ថា Hello Health Group ជា​អ្នក​ទទួល​​ជយលាភីក្នុង​ឆ្នាំ​នេះ ទោះជា​ឆ្នាំ​ដំបូង​ដែល​ខ្លួន​ចូលរួម​ជែងជាមួយ​ក្រុមហ៊ុន​បងៗ​ក្ដី។

Most Innovative HealthTech in Asia ជា​ការ​ប្រកួតប្រជែង​ដ៏​ធំ​មួយ​ប្រចាំ​ទ្វីប ដែល​សុទ្ធ​តែ​ចូលរួម ដោយ​បណ្ដា​ក្រុមហ៊ុនអនឡាញ​​យក្សៗ ពាក់ព័ន្ធ​នឹង​ផ្នែក​បង្កើត​ថ្មី​ជុំវិញ​សុខភាព (Innovative HealthTech) មិន​ថា​ក្នុង​ទម្រង់​ណា​ទេ។ ក្រុមហ៊ុន​ដែល​រួមចំណែក​បង្កើន​ភាព​ងាយស្រួល ដើម្បី​សុខភាព​កាន់​តែ​ប្រសើរ (សរុប ៦៤) មក​ពី​បណ្ដា​ប្រទេស​ធំៗ ជាច្រើន​បូករួម​ទាំង ឥណ្ឌា និង​អូស្ត្រាលី ជាដើម​ ក្រៅ​ពី​ប្រទេស​អាស៊ាន។

​ការ​ប្រកួត​ប្រជែង​តាមរយៈ​អនឡាញនេះ​ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​ក្រុមហ៊ុន/​ស្ថាប័ន ធ្វើ​ការងារ​លើ Health Tech ជា​ច្រើន​ប្រទេស​នៅ​អាស៊ី ​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ដើម្បី​ជ្រើស​រើស​ស្ថាប័ន​មួយ​មាន​គំនិត​ច្នៃ​ប្រឌិត គុណ​តម្លៃ និង​ធ្វើ​ការងារ​គាំពារ​សុខមាល​ភាព​ប្រជាពលរដ្ឋ។

បច្ចុប្បន្ន Hello Health Group មាន​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​​កំពុង​ដំណើរការ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា កម្ពុជា (Hello គ្រូពេទ្យ) ថៃ វៀតណាម ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ​កោះ​តៃវ៉ាន់ និង​ឥណ្ឌា។

ទោះជា​វិបសាយ Hello គ្រូពេទ្យ ជា​បណ្ដាញ​សារព័ត៌មាន​របស់ Hello Health Group ដែល​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ ២០១៨ ហើយ​ថ្វី​ត្បិត​ទើប​ដំណើរការ​​មិនដល់ ១ ឆ្នាំ ផង ប៉ុន្តែ​ទទួល​បាន​ការ​ចុច​ចូល​មើល​រាប់​លាន​ដង​ក្នុង​មួយ​ខែ ខណៈ​ការ​ផ្ញើ​សារ​ឆ្លើយ​ឆ្លង​សំណួរ​ផ្នែក​សុខភាព​​តាម​ផេក ហ្វេស​ប៊ុក​វិញ មាន​ដល់​រាប់​ពាន់​សំណួរ​ឯណោះ​ក្នុង​មួយ​ខែ​ៗ ហើយ​តួលេខ​នេះ បន្ត​កើន​ឡើង​ជា​ប្រចាំ។

 

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម