ចូលដល់ខែកត្តិកធ្លាក់ខ្យល់ អាកាសធាតុចាប់ផ្ដើមចុះត្រជាក់បណ្ដើរៗហើយ ដូចនេះយើងមិនគួរព្រងើយកន្តើយចំពោះសុខភាពឡើយ។ ដើម្បីចៀសផុតពីជំងឺផ្សេងៗ ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅភូមិភាគឥសាន្ត មានដូចជាខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្រូវត្រៀមខ្លួនឲ្យបានខ្ពស់។
ប្រភេទជំងឺដែលជួបប្រទះច្រើនក្នុងពេលអាកាសធាតុត្រជាក់បែបនេះ មានដូចជា ផ្ដាសាយ អាលែកហ្សី ជំងឺផ្លូវដង្ហើម និងមេរោគផ្សិត ដែលធ្វើឲ្យយើងគ្រុនផ្ដាសាយ ហៀរសំបោរ រលាកបំពង់ក រលាកក្រពះពោះវៀន ហឺត ជំងឺភ្នែកក្រហម។ ដូចនេះគួរធ្វើរឿងទាំងនេះ ទើបពេលអាកាសធាតុប្រែប្រួលអាចចៀសផុតពីជំងឺបាន៖
១- ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃ។
២- បើមានអាការៈពិបាកដកដង្ហើម គ្រុនក្ដៅ ឈឺបំពង់ក ឈឺសាច់ដុំ ត្រូវស្វែងរកការព្យាបាលតាមមណ្ឌលសុខភាព មន្ទីរពេទ្យ។
៣- មិនគួរធ្វើដំណើរផ្លូវឆ្ងាយទាំងខ្លួនផ្ដាសាយ ឬអាការៈមិនស្រួលខ្លួនណាមួយទេ ហើយមិនត្រូវប្រើថ្នាំប្រភេទអង់ទីប៊ីយូទិក (ថ្នាំផ្សះ) ដោយគ្មានវេជ្ជបញ្ជាឡើយ។
៤- ពេលក្អក កណ្ដាស់ សូមយកក្រដាស់ កំណាត់ កន្សែង មិនត្រូវប្រើយកដៃខ្ទប់មាត់។
៥- មិនត្រូវនៅជិតអ្នកឈឺ ឬអ្នកក្អក កណ្ដាស់។
៦- លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ហើយមិនគួរយកដៃទៅប៉ះភ្នែក ច្រមុះ មាត់ ដោយមិនទាន់សម្អាត។
៧- ទារកមិនគួរគេងក្នុងបន្ទប់ត្រជាក់ ឬបើកម៉ាស៊ីនត្រជាក់។
៨- មនុស្សចាស់កម្ដៅក្នុងរាងកាយតិច ដូចនេះងាយនឹងប្រឈមមុខមានបញ្ហាផ្សេងៗ។
៩- កុមារ និងមនុស្សចាស់គួរស្លៀកពាក់ឲ្យបានច្រើនជាន់ ដើម្បីផ្ដល់កម្ដៅដល់រាងកាយ តែចៀសវាងខោអាវតឹងៗ ធ្វើឲ្យរំខានចរន្តឈាម។
អត្ថបទពាក់ព័ន្ធ៖ រឿងតូចអាចក្លាយជាធំ! បើត្រូវកណ្ដាស់ ហើយប្រឹងទប់ អាចមានគ្រោះថ្នាក់ច្រើន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]