backup og meta

ធ្លាប់តែដឹងថាឆ្លងតាមមូសខ្លាខាំ តែឡូវរកឃើញករណី​ជំងឺ​គ្រុនឈាម​ដំបូង ឆ្លង​តាម​ការ​រួមភេទ

ធ្លាប់តែដឹងថាឆ្លងតាមមូសខ្លាខាំ តែឡូវរកឃើញករណី​ជំងឺ​គ្រុនឈាម​ដំបូង ឆ្លង​តាម​ការ​រួមភេទ

ជំងឺ​គ្រុន​ឈាម​ ​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​ជា​ធម្មតា​ចម្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លា​ញី​ខាំប៉ុណ្ណោះ ប៉ុន្តែ​​​ថ្មីៗ​នេះនៅ​អេស្ប៉ាញ​បាន​បង្ហាញ​ពី​ករណី​ដំបូង​មួយ​នៅ​លើ​ពិភពលោក ដែល​ជំងឺ​នេះ​ចម្លង​មក​មនុស្ស​តាម​រយៈ​ការ​រួម​ភេទ។

ករណី​ដំបូង​នេះ​កើត​ឡើង​លើ​បុរស​ម្នាក់ អាយុ​៤១​ឆ្នាំ​ រស់​នៅ​ទី​ក្រុង​ម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ បាន​ឆ្លង​ជំងឺ​នេះ​តាម​រយៈ​ការ​រួម​ភេទ​ជា​មួយ​មិត្ត​ប្រុស​របស់ខ្លួន (ករណី​ប្រុស និង ប្រុស)  ដែល​បាន​ឆ្លង​ជំងឺ នៅ​ពេល​ធ្វើ​ដំណើរ​កំសាន្ត​មួយ​នៅ​ប្រទេស គុយ​បា។

យោង​តាម​លោក​ស្រី ស៊ូហ្សាណា ជីមីណេស (Susana Jimenez) ដែល​ជា​មន្ត្រី​សុខាភិបាល​ក្នុង​ការិយាល័យ​សុខភាព​សារធារណៈ​ប្រចាំ​ក្រុង​មាឌ្រីត បាន​បញ្ជាក់​ថា ករណី​នេះ​គ្រូពេទ្យ​បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​ខែ​កញ្ញា ហើយ​វា​ជា​ករណី​ដែល​ធ្វើ​ឲ្យ​គ្រូពេទ្យ​មាន​ចម្ងល់​ជា​ ខ្លាំង ដោយ​សារ​តែ​អ្នក​ជំងឺ​វ័យ​ ៤១​ឆ្នាំ​នេះ​មិន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​គ្រុន​ឈាម​សោះ​ឡើយ។

លោក​ស្រី​បាន​បន្ត​ទៀត​ថា គ្រូពេទ្យ​បាន​ពេល​ពិនិត្យ​មើល​ទឹក​កាម​របស់​ពួក​គេ​ទាំង​ពីរ​រួច​ ជា​លទ្ធផល​បាន​បង្ហាញ​ថា វីរុស​ដែល​បង្ក​ជំងឺ​ទៅ​លើ​ពួក​គេ គឺ​ដូច​គ្នា​នឹង​វីរុស​គ្រុន​ឈាម​ដែល​បង្ក​ជំងឺ​នៅ​​​គុយបា​ដែរ។

អត្ថបទ​ពាក​ព័ន្ធ៖

គួរ​បញ្ជាក់​ដែរ​ថា ជំងឺ​គ្រុន​ឈាម​ជា​ជំងឺ​កាច​សាហាវ​ដែល​អាច​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន ជា​ពិសេស​ចំពោះ​កុមារ។ ដោយ​សារ​តែ​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​ជម្រើស​ព្យាបាល ដូច​នេះ​ហើយ​ទើប​ការ​ការពារ​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន។ នា​ពេល​ថ្មីៗ​នេះ មាន​ការ​បង្កើត​វ៉ាក់សាំង​ដំបូង​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម ប៉ុន្តែ​វ៉ាក់​សាំង​នេះ​អាច​មាន​ប្រសិទ្ធិភាព​ចំពោះ​តែ​អ្នក​ដែល​បាន​កើត​ជំងឺ​នេះ​ពី​មុន​មក​តែ​ប៉ុណ្ណោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.telegraph.co.uk/news/2019/11/08/first-sexually-transmitted-dengue-case-confirmed-spain/

កំណែ​ប្រែបច្ចុប្បន្ន

02/12/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Dec 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម