backup og meta

ម៉ាឡេស៊ីផ្តល់កញ្ចប់សេវាថែទាំសុខភាពដល់ពលរដ្ឋកម្ពុជា ដូចពលរដ្ឋខ្លួន

ម៉ាឡេស៊ីផ្តល់កញ្ចប់សេវាថែទាំសុខភាពដល់ពលរដ្ឋកម្ពុជា ដូចពលរដ្ឋខ្លួន

ប្រទេស​ម៉ាឡេស៊ី ផ្តល់កញ្ចប់​​សេវា​ថែទាំ​សុខភាព​ដល់​ពលរដ្ឋ​កម្ពុជា​​ ក្នុង​តម្លៃ​សមរម្យ ដូច​គ្នា​នឹង​តម្លៃ​សេវាសុខភាព​​ពលរដ្ឋ​ខ្លួន បើ​ជា​អតិថិជន​ធនាគារកាណាឌីយ៉ា។ នេះ​បើ​តាម​ថ្លែង​របស់​លោកស្រី Nik Yazmin Nik Azman ប្រធាន​ពាណិជ្ជកម្ម នៃ​ក្រុម​ប្រឹក្សា​ទេសចរណ៍​សុខាភិបាល​ប្រទេស​​ម៉ាឡេស៊ី ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ (MoU) រវាង​ក្រុម​ប្រឹក្សា​ទេសចរណ៍​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី (MHTC) ជាមួយ​នឹង​ធនាគារ​កាណាឌីយ៉ា ព្រឹកមិញ​នេះ។

“យើង​មាន​បំណង​អញ្ជើញ​អ្នក​ធ្វើ​ដំណើរទាំងអស់ ​ស្វែង​រក​​សេវាកម្ម​​ថែទាំ​​សុខភាព​​តាំងពី​ដើម​ដល់​ច​ប់ ប្រកប​ដោយ​ភាព​រលូន ព្រម​ទាំង​អាច​ទស្សនា​កម្សាន្ត​នៅ​លើ​ទឹកដី​ធម្មជាតិ​ដ៏​បវរនៃ​ប្រទេស​ម៉ាឡេស៊ី”។ លោកស្រី Nik Yazmin Nik Azman បន្ថែម។

ក្រៅ​ពី​ផ្តល់​ជូន​នូវ​តម្លៃ​សេវា​សុខភាពប្រកប​ដោយ​គុណភាព ក្នុងតម្លៃ​​សមរម្យ​ដូច​ពលរដ្ឋ​របស់​ខ្លួន ក៏​នៅ​មាន​លក្ខខណ្ឌ​ពិសេស​ផ្សេង​ទៀត ដូច​ជា ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ថែទាំ​សុខភាព​ដ៏​សម្បូរ​បែប​តាម​រយៈ​ជំនាញ​វេជ្ជសាស្ត្រ​ដ៏​ល្បីល្បាញ​លំដាប់​អន្តរជាតិ បរិក្ខា​ពេទ្យ​ទំនើប និង​មាន​ភាព​ងាយ​ស្រួល។

Malaysia Health Care

លោកស្រី Nik Yazmin Nik Azman ប្រធាន​ពាណិជ្ជកម្ម នៃ​ក្រុម​ប្រឹក្សា​ទេសចរណ៍​

សុខាភិបាល​ប្រទេស​​ម៉ាឡេស៊ីលោក Raymond Sia Say Guan អគ្គនាយក ​ធនាគារ​កាណាឌីណា ក៏​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា មិន​ត្រឹម​តែ​ផ្តោត​លើ​ជំហរ​ហិរញ្ញវត្ថុ​រឹងមាំ​របស់​អតិថិន​នោះ​ទេ តែ​ធនាគារ​កាណាឌីយ៉ា​ថែម​ទាំង​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ការ​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​ប្រកប​ដោយ​សុខុមាលភាព។ លោក​ថា សុខភាព​សំខាន់​ជាង​អ្វី​ទាំង​អស់ មាន​សុខភាព​ទើប​មាន​ទ្រព្យ​សម្បត្តិ។

Malaysia Health Care
លោក Raymond Sia Say Guan អគ្គនាយក ​ធនាគារ​កាណាឌីណា

Malaysia Health Care

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/12/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 13, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម