backup og meta

​ថ្នាំ​ប្រភេទ​ថ្មីព្យាបាល​ជំងឺ​មហារីកគ្រាប់ឈាម សង្ឃឹមថាជួយអ្នកជំងឺ​បាន​កាន់តែច្រើន

​ថ្នាំ​ប្រភេទ​ថ្មីព្យាបាល​ជំងឺ​មហារីកគ្រាប់ឈាម សង្ឃឹមថាជួយអ្នកជំងឺ​បាន​កាន់តែច្រើន

ជំងឺ​មហារីកគ្រាប់​​ឈាម​Myeloid រ៉ាំរ៉ៃ (CML) គឺ​ជា​ប្រភេទ​មហារីក​លើ​កោសិកា​ឈាម​ស ដែល​មាន​ការ​លូត​លាស់​យឺត ដែល​ពេល​ខ្លះ​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​វិវត្ត។ ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​ចាស់​អាយុ​ច្រើន​ជាង ៦០ឆ្នាំ។ អ្នក​ដែល​មាន​ជំងឺ​នេះ អាច​រស់​នៅ​ជាមួយ​ជំងឺ​រហូត​ដល់​វ័យ​កាន់​តែ​​ចាស់​ប្រសិន​បើ​អាច​គ្រប់​គ្រង​ស្ថានភាព​ជំងឺ ជាជាង​ព្យាបាល​វា​ឲ្យ​ជា​ដាច់។

នៅ​ចក្រភព​អង់គ្លេស មាន​មនុស្ស​ប្រហែល ៧៥០​នាក់​ និង​នៅ​សហរដ្ឋ​អាមេរិក ប្រហែល ៩០០០នាក់ ​រៀង​រាល់​ឆ្នាំ​ដែល​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​មហារីកគ្រាប់ឈាម​នេះ។ បច្ចុប្បន្ន​នេះ អ្នក​ជំងឺ​នៅ​អង់គ្លេស​ប្រហែល ៦០០០នាក់​កំពុង​រស់​នៅ​ជាមួយ​នឹង​ជំងឺ​មហារីកគ្រាប់​ឈាម។

ការ​ស្រាវ​ជ្រាវ​នេះ​ធ្វើទៅ​លើ​ប្រភេទ​​ថ្នាំ​ថ្មី​ដែល​មាន​ឈ្មោះ​ថា  Asciminib ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា នេះ​គឺ​ជា​របក​គំហើញ​ថ្មី​មួយ​ដើម្បី​ផ្ដល់​ឲ្យ​ជម្រើស​ព្យាបាល​ថ្មី​ៗដល់​អ្នក​ជំងឺ​ដែល​ពិបាក​ក្នុង​ការ​ប្រើ​ថ្នាំ​ផ្សេង​ទៀត និងផ្ដល់​ផល​រំខាន​តិច​ជាង ហើយ​នឹង​មិន​ប៉ះពាល់​ដល់​កោសិកា​ដែល​មាន​សុខភាព​ល្អ​ឡើយ។

បច្ចុប្បន្ន​ថ្នាំ​ព្យាបាល​ជំងឺ​មហារីកគ្រាប់​ឈាម គឺ​ជា​ប្រភេទ​ថ្នាំ​គ្រាប់ ដោយ​ថ្នាំនេះមានសកម្មភាព​ព្យាបាល​តាមរយៈ​ការ​​រាំង​ខ្ទប់​ប្រូតេអ៊ីន ដែល​ធ្វើ​ឲ្យ​កោសិកា​មហារីក​បំបែក​ខ្លួនបាន។ ការ​បន្តរាំងខ្ទប់ប្រូតេអ៊ីនក្នុង​រយៈពេល​កាន់តែយូរ ថ្នាំនេះអាចនឹងគ្រប់​គ្រង​ជំងឺ​មហារីក​បាន និង​បញ្ឈប់​កុំ​ឲ្យ​វា​រាល​ដាល។ ប៉ុន្តែ​ការ​រាំង​ខ្ទប់​ប្រូតេអ៊ីន នឹង​ធ្វើ​ឲ្យ​ខូច​មុខងារ​ធម្មតា​របស់​កោសិកា ដែល​នាំ​ឲ្យ​ខូច​ឬ​កម្ទេច​កោសិកា​ដែល​សំខាន់​សម្រាប់​បំពេញ​មុខងារ​ធម្មតា​ក្នុង​រាង​កាយ។​

កាល​ទស្សវត្ស​ទី៩០ គ្រូពេទ្យ​ជា​ច្រើន​លើ​ពិភព​លោក​រីក​រាយ​ដោយ​សារ​ការ​បង្កើត​ថ្នាំ​ព្យាបាល​ដំបូង​ក្នុង​ក្រុម​ថ្នាំ Tyrosine Kinase inhibitors (TKI) ដែល​គេ​ហៅ​ថា​ថ្នាំ​ imatinib។ ប៉ុន្តែ​ថ្នាំ Imatinib និង​ថ្នាំ​ជំនាន់​ក្រោយៗ​របស់ ក្រុម​ថ្នាំ TKIs ( Tyrosine kinase inhibitors) អាច​បង្ក​ឲ្យ​មាន​ផល​រំខាន​គ្រោះ​ថ្នាក់​ជា​ច្រើន។ ជាង​៩៥ ភាគ​រយ នៃ​អ្នក​ជំងឺ​ដែល​ប្រើ​ថ្នាំ​ទាំង​នេះ អាច​នឹង​រក​គ្រោះ​ដោយ​ផល​រំខាន​របស់​ថ្នាំ និង​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​រហូត​ដល់​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដូច​ជា​ខ្សោយ​បេះដូង និង​ឈឺ​ថ្លើម​ជា​ដើម។ ថ្នាំ​ទាំង​នោះ​ក៏​អាច​នឹង​លែង​មាន​ប្រសិទ្ធភាព​ផង​ដែរ​បើ​សិន​ជា​ប្រើ​ក្នុង​រយៈ​ពេល​យូរ ហើយ​បច្ចុប្បន្ន​នេះ​ជម្រើស​ក្នុង​ការ​ប្រើ​ថ្នាំ​​ព្យាបាល​ជំងឺ​នេះ​គឺ​នៅ​មាន​តិច​នៅ​ឡើយ​ផង។

អត្ថបទ​ពាក់ព័ន្ធ៖

លោក​សាស្ត្រាចារ្យ ធីម ហូក  ​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ក្នុង​គម្រោង​នេះ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​ និង​វេជ្ជសាស្ត្រ អូស្ត្រាលី​ខាង​ត្បូង បាន​និយាយ​ថា ថ្នាំ​ Asciminibនេះ​នឹង​កែប្រែ​ជីវិត​រស់​នៅ​របស់​អ្នក​ជំងឺ។ លោក​ក៏​បាន​បន្ត​ដែរ​ថា ថ្នាំ Imatinib គឺ​បាន​ជួយ​ជីវិត​មនុស្ស​ពី​សេច​ក្ដី​ស្លាប់ និង​អាច​រស់​នៅ​ដល់​វ័យ​កាន់​តែ​ចាស់​បាន។ ប៉ុន្តែ​លោកថា​​ផល​រំខាន​របស់​វា​គឺ​ធ្ងន់ធ្ងរ​នឹង​អាច​មិន​មាន​ប្រសិទ្ធភាព​បើ​ប្រើ​ព្យាបាល​រយៈ​ពេល​យូរ។ លោក​សាស្ត្រា​ចារ្យ​ក៏​បាន​បន្ត​ដែរ​ថា ប្រសិន​បើ​ការ​ស្រាវ​ជ្រាវ​នេះ​ជោគ​ជ័យ នោះ​វា​គឺ​ជា​របក​គំហើញ​ថ្មី​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីកគ្រាប់ឈាម​ចាប់​តាំង​ពី​ឆ្នាំ១៩៩០​មក។

លោក​សាស្ត្រាចារ្យ​ និង​ក្រុម​របស់​លោក​បាន​ធ្វើ​តេស្ត​ថ្នាំ Asciminib នេះ​លើ​អ្នក​ជំងឺ ១៥០​នាក់​ ដើម្បី​បញ្ជាក់​ថា​ថ្នាំ​នេះ​មាន​សកម្មភាព​ព្យាបាល ​និងប្រើ​បាន​រយៈ​ពេល​យូរ។ ថ្នាំ​នេះ​មិន​អាច​ធ្វើ​តេស្ត​តែ​​ឯង​បាន​ទេ ដោយ​សារ​តែ​អ្នក​ជំងឺ​កំពុង​បន្ត​ការ ព្យាបាល​ជំងឺ​មហារីក ផ្សេង​ៗ​ទៀត។ ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ដោយ​ផ្ដល់​ថ្នាំ​ឲ្យ​អ្នក​ជំងឺ ក្នុង​កម្រិត​ដូស​ចន្លោះ​ពី១០មិល្លីក្រាម ​និង ២០០​មិល្លីក្រាម ដោយ​ប្រើ​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​បន្ទាប់​មក គឺ​តាម​ដាន​អ្នកទាំងនោះ​បន្ត​នៅ​រយៈពេល ១៤​ខែ​បន្ទាប់។

ជា​លទ្ធផលបង្ហាញ​ថា ថ្នាំ​នេះ​មាន​សកម្មភាព​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ជំងឺ ទោះ​បី​ជាពេល​​ដែល​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​មហារីក​ផ្សេងទៀត​ក៏​ដោយ។ អ្នក​ជំងឺ​ខ្លះ​អាច​មាន​បញ្ហា​ខ្លះ​ដូច​ជា នឿយ​ហត់ ឈឺ​ក្បាល សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឈឺ​សន្លាក់ និង​កម្រិត​ផ្លាកែត​ធ្លាក់​ចុះ ហើយ ក្នុងនោះ​អ្នក​ជំងឺ​ប្រាំ​នាក់ មាន​បញ្ហា​រលាក​លំពែង។ ក្រៅ​ពី​បញ្ហា​ផលរំខាន​នេះ អ្នក​ស្រាវជ្រាវ​និយាយ​ថា​ការ​ធ្វើ​តេស្ត​នេះ​គឺ​ជោគ​ជ័យ។

លោក​សាស្ត្រាចារ្យ​បន្ថែម​ដែរ​ថា ការ​សាក​ល្បង​នេះ​បង្ហាញ​ថា​ថ្នាំ Asciminib មាន​ប្រសិទ្ធភាព​ខ្ពស់ ទោះ​បី​ជា​អ្នក​ជំងឺ​ដែល​ធ្លាប់​បរាជ័យ​ក្នុង​ព្យាបាល​ដោយ​ក្រុម​ថ្នាំ TKIs មួយ​ចំនួន​ក៏​ដោយ។ គុណភាព​ស្មើរ​គ្នា គឺ​ជា​រឿង​សំខាន់ ហើយ​វា​ក៏​បាន​បង្ហាញ​ថាមាន​ផល​ប៉ះពាល់​រយៈ​ពេល​វែង​តិច​តួច​ប៉ុណ្ណោះ បើ​ធៀប​ជាមួយ​នឹង​ការ​ព្យាបាល​ថ្នាំ​ដទៃ​ទៀត​នា​ពេល​បច្ចុប្បន្ន​នេះ។ អ្នក​វិទ្យាសាស្ត្រ ក៏​លើក​ឡើង​ដែរ​ថា ថ្នាំ​នេះ​នឹង​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​រាប់​ពាន់​នាក់​ ពី​ផល​រំខាន​របស់​ថ្នាំ ដោយ​សារ​តែ​ថ្នាំ​នេះ​មិន​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​កោសិកា​ដែល​មាន​សុខភាព​ល្អ​នៅ​ពេល​ព្យាបាល​ឡើយ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7780711/Chronic-leukaemia-drug-breakthrough-cut-effects.html?ito=social-facebook&fbclid=IwAR0DbU_eUE_rO9WJKX_wbdt1hDeO9U9QFaBXc9l3HmhjXQyL-b5-rnJ-6wQ

កំណែ​ប្រែបច្ចុប្បន្ន

10/01/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jan 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម