backup og meta

មេរោគ​ផ្លូវ​ដង្ហើម​ថ្មី ស្រដៀង​ជំងឺ SARS កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន

មេរោគ​ផ្លូវ​ដង្ហើម​ថ្មី ស្រដៀង​ជំងឺ SARS កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន

ប្រយ័ត្ន​ផង​គ្នា​យើង! ជំងឺ​ពាក់​ព័ន្ធ​​ផ្លូវ​ដង្ហើម​ថ្មី​មួយ កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន ដោយ​អ្នក​វិទ្យសាស្ត្រ​ចិន​សង្ស័យ​មាន​ទំនាក់​ទំនង​ជាមួយ​ជំងឺ SARS ដែល​ធ្លាប់​សម្លាប់​មនុស្សជាង ៧០០នាក់ កាលពីឆ្នាំ ២០០៣។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន បាន​កំពុង​បង្ហាញ​ក្តី​បារម្ភ​ខ្លាំង ក្រោយ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​មួយ​ទៀត​ក្នុង​ទីក្រុង Wuhan ខេត្ត Hubei បណ្តាល​ឲ្យ​មនុស្ស ៥៧​នាក់​ធ្លាក់​ខ្លួន​ឈឺ ក្នុង​នោះ​អ្នក​ជំងឺ ១៥នាក់ ត្រូវ​រក​ឃើញ​មាន​ផ្ទុក​មេរោគ​ថ្មី​មួយ​នៃ​ក្រុមមេរោគ Coronavirus។ នេះ​បើ​តាម​ការ​អះអាង​ពីទូរទស្សន៍​រដ្ឋ​ចិន CCTV។

មេរោគCoronavirus ជា​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ អាច​បង្ក​ឲ្យ​យើង​កើត​ជំងឺ​ផ្សេងៗ​ជា​ច្រើន​រាប់​ចាប់​ពី​ផ្តាសាយ រហូត​ដល់​ជំងឺ SARS ដែល​ជា​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​ទៀត​ផង។

អត្ថបទ​ពាក់​ព័ន្ធ៖

យោង​តាម​អង្គការ​សុខភាព​ពិភពលោក រោគ​សញ្ញា​បង្ក​ដោយ​ពពួក​មេរោគ Coronavirus គឺ​អាច​ធ្វើ​ឲ្យ​យើង​គ្រុន​ក្តៅ ក្អក និង​ឈាន​ដល់​ខូច​តម្រងនោម ដោយ​ករណី​ជា​ច្រើន​អាច​បង្ក​ឲ្យ​ស្លាប់​ទៀត​ផង។ SARS ដែល​ជា​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ដោយ​មេរោគ Coronaviruses ធ្លាប់​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​ ២០០២-២០០៣ ចេញ​ពី​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន និង​ឆ្លង​រាល​ដាល​ទៅ​ប្រទេស​សរុប ៣៧ ជុំ​វិញ​ទ្វីប​អាស៊ី នាំ​ឲ្យ​មនុស្ស​ជាង ៨.០០០​នាក់ ធ្លាក់​ខ្លួន​ឈឺ ក្នុង​នោះ ៧៧៤​នាក់​ស្លាប់។

ទោះ​យ៉ាង​ណា មេរោគ​ថ្មី​នៃ Coronaviruses ទើប​ផ្ទុះ​ឡើង​នេះ គឺ​មិន​ទាន់​មាន​សញ្ញា​គ្រោះ​ថ្នាក់ ដូច​ជា​ជំងឺ SARS នៅ​ឡើយ​ទេ ដោយ​រោគ​សញ្ញា គឺ​គ្រុន​ក្តៅ​ធម្មតា ប៉ុន្តែ​អ្នក​​ជំងឺ​មួយ​ចំនួន​មាន​បញ្ហា​ពិបាក​ដក​ដង្ហើម។ មក​ទល់​ពេល​នេះ ក្នុង​ជំងឺ​អ្នក​ឆ្លង​មេរោគ ៥៧នាក់ គឺ​មាន​ ៨នាក់ បាន​ជាសះ​ស្បើយ​រួច​មក​ហើយ​។

អត្ថបទពាក់ព័ន្ធ៖ ក្រសួងសុខាភិបាលឲ្យពលរដ្ឋខ្មែរ ប្រយ័ត្នចំពោះករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2020/01/08/health/china-wuhan-pneumonia-virus-intl-hnk/index.html

 

កំណែ​ប្រែបច្ចុប្បន្ន

25/03/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Mar 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម