ជប៉ុន ចាប់ផ្តើមបើកការសិក្សាស្រាវជ្រាវថ្មីមួយទៀត ដោយនឹងចិញ្ចឹមសរីរាង្គមនុស្សឲ្យធំលូតលាស់ក្នុងសត្វជ្រូក ដើម្បីបម្រើការវះកាត់ផ្លាស់ប្តូរសរីរាង្គទៅថ្ងៃអនាគត។
ក្រសួងសុខាភិបាលជប៉ុន ថ្មីៗនេះបានអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រសុខាភិបាល ចាប់ផ្តើមការសិក្សាស្រាវជ្រាវចិញ្ចឹមសរីរាង្គមនុស្ស ដូចជាលំពែង នៅក្នុងខ្លួនសត្វជ្រូក ដើម្បីប្រើប្រាស់ក្នុងការវះកាត់សរីរាង្គ ខណៈការស្រាវជ្រាវនេះធ្វើឡើងដោយក្រុមសាស្ត្រចារ្យ នៃសាកលវិទ្យាល័យ Meiji និងក្រុមអ្នកស្រាវជ្រាវផ្សេងទៀត។
ក្រុមអ្នកស្រាវជ្រាវ រំពឹងនឹងចាក់បញ្ចូលកោសិកាបង្កកំណើតដើមរបស់មនុស្ស ហៅថា pluripotent stem cells ឬ iPS cells ទៅនឹងស៊ុតបង្កកំណើតរបស់សត្វជ្រូក ដើម្បីឲ្យធំលូតលាស់ក្នុងស្បូនជ្រូក។
អត្ថបទពាក់ព័ន្ធ៖
- ពុំធ្លាប់មាន! ក្រលៀនទំងន់ជាង ៧គីឡូក្រាម ត្រូវគ្រូពេទ្យឥណ្ឌាវះចេញដើម្បីសង្រ្គោះជីវិត
- ថ្នាំពន្យារកំណើតដំបូងសម្រាប់ប្រុសៗ លេចចេញជារូបរាងហើយ
ស៊ុតបង្កកំណើតត្រូវអ្នកវិទ្យសាស្ត្រជប៉ុនរំពឹងថានឹងលូតលាស់ទៅជាគភ៌ដែលជាការផ្សាំរវាងកោសិកាដើមរបស់ជ្រូក និងកោសិកាដើមរបស់មនុស្ស។ នៅ៣០ថ្ងៃបន្ទាប់ ក្រុមអ្នកវិទ្យាសាស្ត្រ នឹងទាញយកភគ៌ចេញមកក្រៅ ដើម្បីពិនិត្យមើលថា កោសិកាមនុស្សបានលាយជាមួយកោសិកាដែលនឹងវិឌ្ឍន៍ទៅជាលំពែងបាន ឬយ៉ាងណា។ ករណីលទ្ធផលដូចការរំពឹងទុក ភគ៌នេះនឹងត្រូវរក្សាក្នុងស្បូនជ្រូកឲ្យយូរបំផុតតាមអាចធ្វើបាន ឬអាចរង់ចាំរហូតដល់សម្រាលតែម្តង។
អត្ថបទពាក់ព័ន្ធ៖
- សៀងហៃ សម្ពោធរោងចក្រផលិតកោសិកាកម្ចាត់មហារីក ដំណើរការឆ្នាំ២០២០
- មនុស្សរាប់ពាន់នាក់ ត្រៀមតេស្តសាកវ៉ាក់សាំងជំងឺអេដស៍
- ជំងឺអេដស៍បន្តវិវត្តន៍ និងចេញប្រភេទថ្មី
យ៉ាងណា ការសិក្សាត្រូវគេអះអាងថាត្រូវទាមទាររយៈពេលយ៉ាងហោចណាស់១០ឆ្នាំ ទើបអាចប្រើប្រាស់សម្រាប់ផ្លាស់ប្តូរសរីរាង្គមនុស្សបាន ព្រោះមានបញ្ហាច្រើនទៀតទាមទារឲ្យមានការដោះស្រាយជាមុន។
កាលពីខែមីនា ឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុន ធ្លាប់បានដាក់បម្រាមមិនឲ្យមានការស្រាវជ្រាវចាក់កោសិកាដើមមនុស្ស ទៅក្នុងស៊ុតបង្កកំណើតសត្វនោះទេ ប៉ុន្តែក្រោយសាស្ត្រាចារ្យ Hiromitsu Nakauchi នៃសកលវិទ្យាល័យក្រុងតូក្យូ ជោគជ័យលើការស្រាវជ្រាវបង្កើតសរីរាង្គមនុស្សក្នុងសត្វកណ្តុរមក ទើបធ្វើឲ្យរដ្ឋាភិបាលជប៉ុន ដកបម្រាមនេះចេញតែម្តង ខណៈការស្រាវជ្រាវលើសត្វជ្រូក ក៏មានលោក Hiromitsu Nakauchi ចូលរួមផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]