backup og meta

និពន្ធ​នាយក៖ “ហេឡូ គ្រូពេទ្យ" អាយុ​បាន ១ឆ្នាំ​គត់ ប៉ុន្តែ​សម្រេច​បាន​សមិទ្ធផល​ទាំង​នេះ

និពន្ធ​នាយក៖ “ហេឡូ គ្រូពេទ្យ" អាយុ​បាន ១ឆ្នាំ​គត់ ប៉ុន្តែ​សម្រេច​បាន​សមិទ្ធផល​ទាំង​នេះ

១៧ មករា ២០១៩ ជា​ថ្ងៃ​ដែល វេបសាយ ហេឡូ គ្រូពេទ្យ‘ (Hellokrupet.com) បើក​ដំណើរការ។ ខ្ញុំ​ចេញ​អត្ថបទ ថ្ងៃ​នេះ (១៧ មករា ២០២០) ជា​ថ្ងៃ គម្រប់​ខួប ១ឆ្នាំ គត់​របស់​យើង ដើម្បី​បង្ហាញ​ពី​ដំណើរការ និង​សមិទ្ធផល​ការងារ ខ្លះៗ ដែល​សម្រេច​បាន។ រាល់​ការ​បង្កើត​ថ្មី (Startup) មិន​មែន​ជា​រឿង​ងាយស្រួល​ទេនៅលើ​ទីផ្សារ មិន​ថា​អ្វី​ក៏​ដោយ។

ហេឡូ គ្រូពេទ្យពិត​ជា​ក្មេង​ខ្ចី​មែន​ទែន ក្នុង​ចំណោម​បណ្ដា​សារព័ត៌មាន​អាជីព កំពុង​ដំណើរការ​នៅ​កម្ពុជា ដែល​ផ្ដោត​សំខាន់​លើ​តែ ផ្នែក​សុខភាព​សុទ្ធសាធ និង​ក្រុមហ៊ុន​មួយ​ស្ថិត​ក្រោម​ក្រុមហ៊ុន​មេ ​Hello Health Group (HHG) មាន​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​​កំពុង​ដំណើរការ​តាម​ប្រទេស​​មួយ​ចំនួន​ដូចជា កម្ពុជា (Hello គ្រូពេទ្យ) ថៃ វៀតណាម ម៉ាឡេស៊ីឥណ្ឌូណេស៊ី មីយ៉ាន់ម៉ាកោះ​តៃវ៉ាន់ និង​ឥណ្ឌា

ឆាប់ៗ​នេះ HHG ត្រៀម​ដំណើរការ​វេបសាយ សុខភាព​នេះ នៅ បី​ទីផ្សារ​ទៀត មាន ហុងកុង ​បង់ក្លាដេស និង​ប៉ាគីស្ថាន ដើម្បី​បង្កើន​វិសាលភាព​របស់​ខ្លួន ក្នុង​នាម​ជា​បណ្ដាញ​សារព័ត៌មាន​វិជ្ជាជីវៈ​ផ្នែក​សុខភាព ដោយ​ក្រុមការងារ លើ​ទីផ្សារ​ទាំង​អស់​របស់ HHG សុទ្ធ​តែ​មាន​ក្រុម​គ្រូពេទ្យ ឬ​វេជ្ជបណ្ឌិតចូលរួម ក្រៅ​ពី​សមាសភាពអ្នក​សារព័ត៌មាន។

បុគ្គលិកហេឡូគ្រូពេទ្យ

ក្រុមការងារ​ “ហេឡូ គ្រូពេទ្យ’ 

ខាង​ក្រោម​នេះ ជា​ស្នាដៃ មួយ​ចំនួន​ដែល​បាន​មក​ពី​ការ​គាំទ្រ ការ​ផ្ដល់​តម្លៃ និង​ឈឺឆ្អាល​របស់​បងប្អូន ចំពោះ​ ក្រុម​ការងារ​(Hellokrupet) យើង៖

ដៃគូ​ព័ត៌មាន​ផ្លូវការ៖ វេបសាយ​ធំៗ ក្នុង​ស្រុក​ស្ទើរ​ទាំង​អស់ វាយ​តម្លៃ​ខ្ពស់ បង្ហាញ​ពី​ភាព​ជឿ​ទុកចិត្ត លើ​ហេដ្ឋារចនាសម្ព័ន្ធ ក្រុម​ការងារ គុណភាព និង​វិជ្ជាជីវៈ​របស់ Hellokrupet ។ ខ្ញុំ​បាន​ជជែក ជាមួយ​បណ្ដា​និពន្ធ​នាយក​នានា ជា​ការ​ឆ្លើយ​តប យើង​ទទួល​បាន​ការ​សាទរ ក្នុង​កិច្ច​សហការ​នានា ដើម្បី​ជា​ប្រយោជន៍​មិន​អាច​កំណត់​បាន ចំពោះ​បងប្អូន​អ្នក​អាន ដែល​តែង​និយម​តាមដាន​ស្ថាប័ន​និមួយៗ​ស្រាប់។ ចំណុច​រួម​មួយ​ដែល​ខ្ញុំ​មើល​ឃើញ​ពី មាតិកា ព័ត៌មាន​ផ្នែក​សុខភាព ស៊ីជម្រៅ ​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម គ្រូពេទ្យ ជា​អ្នក​ផលិត ឬ​ពិនិត្យ គឺ​ភាគច្រើន​ពួក​គាត់ (ស្ថាប័ន​ព័ត៌មាន) ដូចគ្នា​គឺ​នៅ​មាន​ចន្លោះ​ប្រហោង។ ហើយ​តួនាទី ​និង​វត្តមាន ការ​ចាប់​ដៃ​សហការ​គ្នា​នេះ យើង​ផ្ដល់​អត្ថបទ​ព័ត៌មាន​ដែល​យើង​បាន​ផលិត​រួច​ហើយ ឲ្យ​ពួក​គាត់​ប្រើប្រាស់ អាច​នឹង​ជួយ​បន្ថែម​មាតិកា ខាង​សុខភាព និង​ទាញ​អ្នក​អាន​ថែម​ទៀត សម្រាប់​វេបសាយ​ពួក​គាត់។

ដូច​ខ្ញុំ​បញ្ជាក់​តាំង​ពី​ដើម​ទី​ថា Hellokrupet ជា​ស្ថាប័ន​វេបសាយ​ស្ដី​ពី​គន្លឹះ​សុខភាព​សុទ្ធសាធ មិនមែន​ព័ត៌មាន​ទាន់​ហេតុការណ៍ ឬ​កម្សាន្ត​អ្វីទេ។ ដូច្នេះ​ហើយ ​​យើង​មិន​មែន​ជា​ដៃគូ​ចូល​មក​ប្រជែង ជាមួយ​បណ្ដា​ស្ថាប័ន​សារព័ត៌មាន​ចាស់ទុំ ដែល​ពួក​គាត់ មាន​ក្រុមការងារ​ធំ ហើយ​ធ្វើ​ការ​ច្រើន​ជាង​យើង​ឆ្ងាយ​ទេ។ ខ្ញុំ​សប្បាយ​ចិត្ត​ ហើយនិង​មាន​មោទនភាព​ណាស់ ចំពោះ​ការ​ជឿជាក់​របស់​ថ្នាក់ដឹកនាំ​របស់​ស្ថាប័ន​ទាំង​អស់ជា​ដៃ​គូ​យើង ចំពោះ​​ការ​យក​ព័ត៌មាន​ដែល​យើង​បាន​ផលិត បាន​ចេញ​ផ្សាយ យក​ទៅ​ប្រើប្រាស់ ផ្សាយ​បន្ត ធ្វើ​ម៉េច​ឲ្យ​អ្នក​អាន​បាន​ទទួល​ចំណេះដឹង ឬ​ពញ្ញាក់​អារម្មណ៍​​ចំពោះ​សុខភាពរបស់​​ពួកគាត់។

ទាំងនេះជា​ដៃគូ​សារព័ត៌មាន​ដែលបាន​សហការជាមួយ “ហេឡូ គ្រូពេទ្យ’៖​

សូម​អរគុណ​បងប្អូន​ដែល​ជឿជាក់ និង​តែង​តែ​តាមដាន អាន​ សួរនាំ ជជែក​ដេញដោល​ច្រើន ជាមួយ យើង (Hellokrupet) ពី​វេបសាយ​នេះបានចម្លង​ ឬវេបសាយ​នោះ​ចម្លង​នា​ពេល​កន្លង​មក។ ដូច្នេះ ​និយាយ​ដល់​រឿង​ទំនុកចិត្ត គឺ​អ្នក​រាល់​គ្នា​នៅ​អាច​តែ​ជឿជាក់​បាន​ដដែល ព្រោះ​សារព័ត៌មាន​ទាំង​អស់ យើង​បាន​ព្រមព្រៀង​គ្នា​ថា មិន​កែ​ខ្លឹមសារ ឬ​លេង​ចំណង​ជើង​ដូច​អត្ថបទ​ព័ត៌មាន​ទូទៅ​ទេ ដូច​ស្ថាប័ន​មួយ​ចំនួន​ចង់​បាន គេចុច​ចូល​មើល​ច្រើន​ទេ ព្រោះ​យើង​ជា​ស្ថាប័ន​ប្រកាន់​វិជ្ជាជីវៈ​ខ្ពស់ ផ្នែក​សុខភាព ហើយ​រាល់​អត្ថបទ​បច្ចេកទេស គឺ​សុទ្ធ​តែ​​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យដោយ​ក្រុម​ការងារ​ជា​ឱសថការី និង​វេជ្ជបណ្ឌិត មុន​ចេញ​ផ្សាយ។ ​ខ្ញុំ​ក៏​សង្ឃឹម​ថា ថ្នាក់ដឹកនាំ​ស្ថាប័ន​ដទៃ ក៏​យល់​ពី​គុណ​តម្លៃ​នៃ​កិច្ច​សហការ​នេះ។

សំណួរ​រាប់​ពាន់​ពី​ប្រិយមិត្ត៖ មួយ​ឆ្នាំ​គត់​នេះ (១៧ មករា ២០១៩១៧ មករា ២០២០) ​នេះ ខ្ញុំ​ភ្ញាក់​ផ្អើល​ដែរ ដែល​យើង​ទទួល​បាន​សំណួរ​តាម​រយៈ​ការ​ផ្ញើចូល​ប្រ​អប់​សារ​​ពី​ប្រិយមិត្ត​យើង រាប់​ពាន់​សំណួរ​រាល់​ខែ ហើយ​ខែ​ខ្លះ លោត​ជិត​ដល់​៥ពាន់​សំណួរ។ យើង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព រាល់​សំណួរ​ដែល​បងប្អូន​សួរ យើង​មិន​ទុក​ចោល ហើយ​ព្យាយាម​ឆ្លើយ​តប ឲ្យ​បាន​លឿន​បំផុត តាម​ដែល​អាច​ធ្វើ​បាន។ ច្បាស់​ហើយ យើង​ពិត​ជា​មិន​អាច​ជួយ អ្នក​ទាំង​អស់​គ្នា បាន ១០០% ទេ តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ ផ្ដល់​ការ​ប្រឹក្សា ក្នុង​កម្រិត​អតិបរមា​មួយ ដើម្បី​ជា​ជំនួយ និង​ជា​គន្លឹះ ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា ឬ​ចម្ងល់​ទាំង​នោះ។ ភាគច្រើន​នៃ​សំណួរ ចម្លើយ គឺ​មិន​មែន Yes/No ហើយ​ឆ្លើយ​តែមួយ​មាត់​ចប់​ទេ គឺ​ជា​ភាគ និង​ជា​កម្រង​សំណួរចម្លើយ។

រាល់​សំណួរ​មួយ​ចំនួន​ យើង​បកស្រាយ​តាមរយៈ​វីដេអូ ក្នុង​កម្មវិធី​ថ្មី​របស់​យើង៖ សួស្ដីគ្រូពេទ្យ

អ្វី​ដែល​ខ្ញុំ​កាន់​តែ​ភ្ញាក់​ផ្អើល​ទៅទៀត នោះ​គឺ មាន​គ្នា​យើង​ខ្លះទៀត បាន​ថតរូប កន្លែង​មាន​បញ្ហា (ពេល​ខ្លះ អាច​ជា​ប្រដាប់​ភេទ) ផ្ញើ​មកដើម្បី​ពន្យល់​យើង​បន្ថែម​ពី​បញ្ហា​ដែល​គាត់​កំពុង​មាន។ នេះ​ជា​ភាព​ក្លាហានមួយ ហើយ​ខ្ញុំ​ក៏​លើក​ទឹកចិត្ត ឲ្យ​បងប្អូន ដែល​ប្រកាន់​ការ​ខ្មាសអៀន មួយ​ចំនួន មិន​ហ៊ាន​ធ្វើ​បែប​នេះ (ព្រោះ​ខ្លាច​ខ្មាស​គេ) ទាំង​ខ្លួន​មាន​បញ្ហា មាន​ជំងឺ (ទោះ​បរិវេណ​ប្រដាប់​ភេទ​ក៏​ដោយ) ត្រូវ​​ហ៊ាន​សួរនាំ ​ហ៊ាន​ទៅ​រក​ពេទ្យ ឲ្យ​ពេទ្យឆែក ពិនិត្យ និង​ព្យាបាល។ នេះ​ជា​គ្រោះ​ថ្នាក់ ចៀស​មិន​បាន។ រាល់​ការ​ឆ្លើយឆ្លង ក្រុម​ការងារ​យើង ធានា​ថាមិន​ចែករំលែក បង្ហាញ​អត្តសញ្ញាណ​ របស់​បងប្អូន ជា​សាធារណៈ​ឡើយ លើក​លែង​យើង​ទទួល​បាន​ការ​អនុញ្ញាត។

វីដេអូស្ដីពី​ការ​បកស្រាយ​សំណួររបស់ប្រិយមិត្ត

មិន​ជឿ​ថា យើង​ទើប​ដំណើរការ​បាន​ ១ឆ្នាំ៖ Hellokrupet ទាំង​វេបសាយ ឬ​Facebook page យើង​ទើប​ដំណើរ​ការ ផ្លូវការ​នៅ​កម្ពុជា ដើម​ឆ្នាំ ២០១៩ ប៉ុន្តែ​មាន​បងៗក្នុង​បណ្ដាញ​សារព័ត៌មាន ព្រម​ទាំង​អតិថិជន ដែល​ជឿជាក់​និង​ផ្សព្វផ្សាយ​យីហោ​របស់​ខ្លួនជាមួយ Hellokrupet ជជែក​ជាមួយ​ខ្ញុំ​ថា ពួកគាត់​ពិត​ជា​មិន​ជឿ​ថា អ្វី​ដែល​យើង​បាន​បង្កើត ទើប​តែ​បាន ១ឆ្នាំ​ទេ គួរ​តែ​ប្រើពេល​យូរ​ជាង​នេះ

ស៊េរី​វែប​ចាំ​តែ​លួច​ចម្លង និង​ស្ថាប័ន​ធំ​ក្ដី៖ ​ដូច​បញ្ជាក់​ខាង​លើ អ្នក​ចាំ​លួច​ចម្លង ដោយ​មិន​ចង់​បញ្ចេញ​កម្លាំង បញ្ចេញ​ការ​គិត ឬ​បង្កើត​ថ្មី ដោយ​ខ្លួន​ឯង ព្រោះ​គេ​ដឹង​ថា រាល់​ការ​បង្កើត​សមិទ្ធផល​អ្វី​មួយ សុទ្ធ​តែ​មិន​ងាយស្រួល ឬ​មិន​អស់​មួយ​កាក់១សេនណា​ដូច​ចាំ​តែ​ចម្លង។ នេះ​ខ្ញុំ​រាប់​តែ វេបសាយ​ក្ដិបៗ ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​ម្ចាស់​ និង​ថ្នាក់​ដឹកនាំ ស្លាក​យីហោ​ធំ ជំនួញ អាច​ថា​រាប់​លាន​ដុល្លារ នៅ​តែ​យក​ខ្លឹម​សាររបស់​យើង​ទៅ​ប្រើ​ កែ​នេះ កែ​នោះ ដោយ​មិន​ជជែក​ជាមួយ​យើង ជា​ម្ចាស់​កម្មសិទ្ធិ។

ក្រោយ​មក​ក៏​មាន​ការ​ពិភាក្សា​ខ្លះ ប៉ុន្តែ​ក្នុង​ន័យ​ទទូច​សុំ ដោយ​មិន​ចង់​ចំណាយ​ជា​ដើម។ ការ​លួច​ចម្លង​នេះ ខ្ញុំ​ឈឺ​ក្បាល​ដូច​បងៗ ជា​ថ្នាក់​ដឹកនាំ សារព័ត៌មាន​ក្នុង​ស្រុក​នានា​ជា​ច្រើន​ទៀត​អ៊ីចឹង ដូច​កាល​ខ្ញុំ​នៅ​កាន់​តួនាទី​ជា​និពន្ធ​នាយក​គេហទំព័រ Sabay ម៉្លេះ។

ពាន​ធំ មិន​នឹកស្មាន​ដល់៖ ក្នុង​នាម​ជា​ក្រុមហ៊ុន​ startup បើក​ដំណើរការ​ថ្មីថ្មោង មាន​អាយុ​ខ្ចី​ជាង បណ្ដា​ក្រុមហ៊ុន​នានា រហូត​ដល់៦៣ (បូក​ទាំង Hello Health Group ៦៤) ចូលរួម​ការ​ប្រកួតប្រជែង​ក្នុង​ពាន Most Innovative HealthTech Startup in Asia ប្រចាំ​ទ្វីប​អាស៊ី លើ​ការ​ជែង​ឈ្នះ​ បណ្ដាញ​ក្រុមហ៊ុន​ធំៗ មក​ពី​បណ្ដា​ប្រទេស​ធំៗ ជាច្រើន​បូករួម​ទាំង ឥណ្ឌា និង​អូស្ត្រាលី ជាដើម​ ក្រៅ​ពី​ប្រទេស​អាស៊ាន។ អានលម្អិត

ថ្នាក់ដឹកនាំ​របស់ HHG ក្នុង​ថ្ងៃ​ទទួល​ពាន​រង្វាន់​ The Most Innovative HealthTech Startup 2019 ប្រចាំ​ទ្វីបអាស៊ី

ជា​ទីប្រឹក្សា​របស់​មូលនិធិ​គន្ធបុប្ផា​លើ​ផ្នែក​ឌីជីថល៖ ភាព​ក្ដុក​ក្ដួល និង​មោទនភាព​ដែល លោក​វេជ្ជបណ្ឌិត រិចនឺ មាន​លះបង់ និង​ជួយ​បងប្អូន ទារក កុមារ និង​មាតា រាប់​លាន​នាក់ក្នុង១ឆ្នាំៗ ជា​អ្វី​ដែល​យើង​មិន​អាច​ប្រកែក​បាន និង​ស្ញប់ស្ញែង​បំផុត ក្នុង​នាម​ជា​ជនរួមជាតិ​(ខ្មែរ) ដែល​មាន​ការ​លះបង់ រហូត​បូជា អាយុ​ជីវិត ដើម្បី​ជាតិ​យើង។ មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង ៥​សាខា ដំណើរ​ការ​ទៅ​បាន គឺ​ដោយសារ​ មូលនិធិ​គន្ធបុប្ផាដែល​មាន​តួនាទី ស្វែងរក​ជំនួយ ទាំង​ក្នុង​ និង​ក្រៅ​ស្រុក ទៅ​លើ​ការ​រ៉ាប់រង ទៅ​លើ​ការ​ចំណាយ​នានា មិន​តិច​ជាង ជាង ៤០លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​ៗ។

ថ្នាក់ដឹកនាំ​មូលនិធិគន្ធបុប្ផាកម្ពុជា និង ហេឡូគ្រូពេទ្យ ថ្ងៃ​ចុះហត្ថលេខា​ផ្លូវការ

ជា​ថ្មី​ម្ដង​ទៀត ខាង​យើង​ពិត​ជា​សូម​ថ្លែង​អំណរ​គុណ ដល់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ទាំង​អស់​របស់ មូលនិធិ​គន្ធបុប្ផាដែល​បាន​មូលមតិ​គ្នា​សម្រេច​ផ្ដល់​ទំនុក​ចិត្ត​ទាំង​ស្រុង លើ​ក្រុម​ការងារ​ Hellokrupet ដែល​ទើប​ដំណើរការ និង​មាន​អាយុ​ក្មេង​ខ្ចី​មួយ​លើ​ទីផ្សារ​កម្ពុជា ជា ទីប្រឹក្សា​ឌីជីថលក្នុង​ការ​ជួយ​ជា​មតិ យុទ្ធសាស្ត្រ​ឌីជីថល ដើម្បី​បន្ត​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន ខ្មែរ យើង​គ្រប់​ច្រកល្ហក បាន​ដឹង​ពី​ដំណើរ​ការ វឌ្ឍនភាព និង​ចូលរួម​សកម្មភាព បរិច្ចាគ​នានា ដើម្បី​បន្ត​បេសកកម្ម​ជួយ​សង្គ្រោះ​អាយុ​ជីវិត​បងប្អូន​ខ្មែរ​យើង ត​រៀង​រហូត​ទៅ។

លោក​បណ្ឌិត​ ណារិទ្ធ អំឡុង​​ទស្សនកិច្ចមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោយចុះ MOU ផ្លូវការជាមួយ Hellokrupet

ត្រង់ចំណុច​នេះ ខ្ញុំ​គិត​ថាបងប្អូននឹង​យល់​កាន់​តែ​ច្បាស់ ប្រសិន​បើអ្នក​ធ្លាប់​ទទួល​បាន​ការ​សង្គ្រោះ​សមាជិក​ក្នុង​គ្រួសារ ​មិន​ថា​ក្នុង​រូបភាព​ណា។ ក្រោយ​ប្រជុំ​ពិភាក្សា ក្រុមការងារ​យើង បាន​សម្រេច​ ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់ ២០២០ ឲ្យ មូលនិធិ​គន្ធបុប្ផាដើម្បី​ទៅ​ដល់​គោលដៅដែល​ចង់​បាន​ តាម​ការ​ប្រមើល​ទុក​មុន។

យើង​នឹង​បន្ត​បង្កើត​មាតិកា ថ្មីៗ ដើម្បី​ជា​ប្រយោជន៍ និង​ឆ្លើយតប​ទៅ​នឹង​បញ្ហា នានា​របស់​បងប្អូន​ខ្មែរ​យើង។ ឆាប់ៗ នឹង​មាន​កម្មវិធី​ច្រើន​ទៀត។

រាល់​ចម្ងល់ អាច​ទាក់ទង​មក​ក្រុម​ការងារ​ឥឡូវ​នេះ!

និពន្ធ​នាយក

ជីព ចិត្ត

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/01/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម