backup og meta

ជឿទេថា​អ្នក​មាន​ចំណូលទាប​ ប្រឈម​នឹងការ​ញៀន​បារី​ខ្ពស់​?

ជឿទេថា​អ្នក​មាន​ចំណូលទាប​ ប្រឈម​នឹងការ​ញៀន​បារី​ខ្ពស់​?

គ្នាយើងជឿទេថា​អ្នក​ញៀនបារី ភាគច្រើនជាអ្នកមានចំណូលទាប? ជប៉ុនរកឃើញថា អ្នកមានចំណូលទាប មានទំនោរខ្លាំងទៅជាញៀនបារី ស្របពេលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក៏កំពុងកើនឡើងអត្រាអ្នកញៀនបារីដូចគ្នា។

ក្រសួងសុខាភិបាលជប៉ុន កាលពីសប្តាហ៍កន្លងទៅ បានបញ្ចេញរបាយការណ៍ស្ទាបស្ទង់ថ្មីមួយ ពាក់ព័ន្ធទៅលើអត្រាអ្នកជក់បារីក្នុងប្រទេសខ្លួន ដោយរកឃើញថា កំណើនអ្នកជក់បារី កំពុងកើនឡើងខ្លាំងទៅលើពលរដ្ឋមានចំណូលទាប ដោយក្នុងការស្ទាបស្ទង់ ប្រុសៗយ៉ាងហោច​ណាស់ ៣នាក់​ក្នុង​ចំណោម​១០ នាក់ដែលមានចំណូលក្រោម ២ លានយ័នឬស្មើប្រមាណជាង ១៨ ០០០ដុល្លារក្នុង​មួយ​ឆ្នាំ ជាអ្នកជក់បារី។

ការស្ទាបស្ទង់នេះ ចាប់ផ្តើមធ្វើឡើងទូទាំងប្រទេស អំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ទៅលើក្រុមគ្រួសារសរុប ៥ ០៣២គ្រួសារ ក្នុងនោះ​មាន ៣ ២៦៨គ្រួសារ ស្ម័គ្រចិត្តឆ្លើយ​សំណួររបស់​ក្រុមអ្នកស្ទាបស្ទង់។ ជាលទ្ធផល ប្រុសៗ មានចំណូលទាបជា ២ លានយ័នក្នុង​មួយ​ឆ្នាំ មាន ៣៤,៣ភាគរយ​ជក់បារី រីឯប្រុសៗមានចំណូលទាប ៤ លានយ័នក្នុង​មួយ​ឆ្នាំ មានប្រមាណ ៣២,៩ភាគរយ​ ខណៈ ប្រុសៗ មានចំណូលទាបជា ៦ លានយ័នក្នុង​មួយ​ឆ្នាំ មានអត្រាជក់បារី ២៧,៣ភាគរយ​។

អត្ថបទ​ពាក់​ព័ន្ធ៖

ជាមួយគ្នានេះ សមាជិកគ្រួសារជាស្ត្រី មានចំណូលទាបជា ២ លានយ័នក្នុង​មួយ​ឆ្នាំ មាន ១៣,៧ភាគរយ​ ជក់បារី រីឯអ្នកមានចំណូលទាប ៤ លានយ័នក្នុង​មួយ​ឆ្នាំ មានប្រមាណ ៩,៦ភាគរយ​ខណៈស្រីៗ មានចំណូលទាបជា ៦ លានយ័នក្នុង​មួយ​ឆ្នាំ មានអត្រាជក់បារី ៦,៥ ភាគ​រយ​។

អត្ថបទ​ពាក់​ព័ន្ធ៖

ជាមួយគ្នានេះ ការសិក្សាក៏រកឃើញដែរថា ភាគច្រើនក្នុងចំណោមអ្នកជក់បារីខាងលើ មិនបានពិនិត្យសុខភាពប្រចាំឆ្នាំឲ្យបានត្រឹមត្រូវនោះទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Low-income people in Japan more likely to smoke, health ministry report reveals

កំណែ​ប្រែបច្ចុប្បន្ន

22/01/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

សញ្ញាព្រមាននៃបបូរមាត់ អាចបញ្ជាក់ពីបញ្ហាសុខភាព គ្នាយើងគួរដឹង!

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Jan 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម