មន្ទីរពេទ្យសម្រាប់ដោះស្រាយ ទល់នឹងជំងឺផ្លូវដង្ហើមថ្មី កូរ៉ូណា Huoshenshan កំពុងសាងសង់នៅទីក្រុងវូហាន ដោយប្រើរយៈតែ ៦ថ្ងៃ ដោយយកគំរូតាមមន្ទីរពេទ្យ Xiaotangshan នៅក្រុងប៉េកាំង កាលពីឆ្នាំ ២០០៣ ដើម្បីប្រឆាំង នឹងជំងឺ SARS ជិតរួចហើយ ព្រោះប្រើកម្លាំងពលកម្មកម្មកររាប់ពាន់នាក់ និងគ្រឿងចក្រ រាប់រយ ហើយការសាងសង់ទាំងយប់ទាំងថ្ងៃ ទៅតាមផែនការ។
មន្ទីរពេទ្យ Huoshenshan នេះចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃសៅរ៍ ទី ២៥ មករា សប្ដាហ៍មុន បន្ទាប់ពីតួលេខ ការឆ្លងរាលដាល និងអ្នកស្លាប់កើនឡើងយ៉ាងគំហុកនៅទីក្រុងវូហាន គួរឲ្យបារម្ភបំផុត អាចចាប់ផ្ដើមបើកទទួលអ្នកជំងឺចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះតទៅ ដោយកែប្រែទីទទេ ទៅជាអគារមន្ទីរពេទ្យ ទទួលអ្នកជំងឺពីចន្លោះ ៧០០ ទៅ ១ ០០០គ្រែ ក្នុងទំហំ ២៥ ០០០ម៉ែត្រក្រឡា។
មន្ទីពេទ្យដែលសម្រុកសង់ និងបញ្ចប់ការសង់ត្រឹម ៦ថ្ងៃនេះ ប្រើសារធាតុប្លាស្ទិក ប៉ូលីអេទីឡែនកំហាប់ក្រាស់ ដែលការពារពីលេចចេញក្រៅរបស់សារធាតុរាវដែលពុល និងវីរុស កុំឲ្យលេចចេញមកក្រៅ នេះបើតាមការបញ្ជាក់ពីវិស្វករសាងសង់មន្ទីរពេទ្យ។
គួរបញ្ជាក់ដែរថាបន្ទប់សម្រាប់ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែកដំបូង ត្រូវបានសាងសង់រួចតាំងពីថ្ងៃ ទី២៧ មករា មកម្លេះ ដោយសាងសង់ឡើងជាប្រភេទអគារដែលអាចប្ដូរទីតាំងបាន (Movable plank house)។
ទិដ្ឋភាពពីមន្ទីរពិសេសសម្រាប់តែអ្នកជំងឺកូរ៉ូណា នៅវូហាន ដោយសន្យាប្រើពេលតែ ៦ថ្ងៃ
(រូបភាព ពី BBC)
អត្ថបទពាក់ព័ន្ធ៖
- ចំណាត់ការ និងមតិនានា គិតត្រឹមព្រឹកនេះ ជុំវិញរឿងម៉ាស់ពាក់ការពារ វីរុសកូរ៉ូណា ដែលគ្រប់គ្នាកំពុងបារម្ភគួរដឹង
- អូស្ត្រាលីជោគជ័យបណ្តុះគំរូវីរុសកូរ៉ូណាថ្មី ជាក្តីសង្ឃឹមដល់ការបង្កើតវ៉ាក់សាំងឆាប់ៗនេះ
- អ្នកជំនាញវេជ្ជសាស្ត្រ៖ អ្នកឆ្លងវីរុសកូរ៉ូណាថ្មីអាចនឹងជាសះស្បើយវិញ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]